៥​ឃ្លា​ ​មនុស្ស​ប្រុសចូលចិត្តកុហក តែ​ស្រីៗ​នៅ​តែ​ជឿ​ឡើង​ស្លុង

  • 2019-04-01 04:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ជឿជាក់​ប៉ុន្មាន​ភាគ​រយ​ដែលស​ង្សារ​របស់​អ្នក​មិន​ដែល​​និយាយ​កុហក​នោះ? ខាង​ក្រោម​នេះ​សុទ្ធ​សឹង​តែ​ជា​ឃ្លា​​ដែល​មនុស្ស​ប្រុស​តែង​និយាយ​កុហក​ជា​និច្ច​តែ​មនុស្ស​ស្រី​នៅ​តែ​ត្រចៀក​ស ជឿ​ឡើង​ស្លុង​។

១. បង​មិន​យកសម្បក​ក្រៅជារឿងសំខាន់​ឡើយ

បង​មិន​ស្រលាញ់​ស្រី​ស្អាត​ឡើយ ពួក​គេ​ស្អាត​បាន​តែ​សម្បក​ក្រៅ​ទេ។ នេះ​គឺ​សម្ដី​របស់​ព្រាន​បុរស​ដែល​យក​ចិត្ត​អ្នក។ គ្មាន​អ្នក​ណា​ដែល​មិន​ស្រលាញ់​ភាព​ស្អាត​ទេ។ និយាយ​បាន​តែ​មាត់ ដល់​ពេល​ឃើញ​គេ​ស្អាត ងាក​មើល​ចង់​បាក់​ក។

២. អូន​ចូល​ចិត្ត​អី បង​តាម​ទាំង​អស់

នេះ​គឺ​ជា​សម្ដី​ពេល​គេ​ញ៉ែ​ដំបូង​តែ​ប៉ុណ្ណោះ។ ប្រាកដ​ណាស់​ថា​គេ​មិន​អាច​តាម​ចិត្ត​អ្នក​បាន​គ្រប់​ពេល​វេលា​នោះ​ឡើយ ជា​ពិសេស​គឺ​នៅ​ពេល​ដែល​ស្រលាញ់​គ្នា​បាន​មួយ​រយៈ​ហើយ។

៣. ដើម្បី​អូន បង​អាច​ផ្លាស់​ប្ដូរ​បាន​គ្រប់​យ៉ាង

បើ​ពេល​ស្រលាញ់​គ្នា​ដំបូង គេ​មាន​ទម្លាប់​ជក់​បារី ឬ​ផឹក​ស៊ី​នោះ ហើយ​សន្យា​ថា នឹង​ផ្លាស់​ប្ដូរ​ដើម្បី​អ្នក​នោះ កុំ​ជឿ​ឲ្យ​សោះ។ នេះ​គ្រាន់​តែ​លេស​ឲ្យ​អ្នក​ស្រលាញ់​គេ​ប៉ុណ្ណោះ។ ពេល​បាន​អ្នក​ហើយ ក៏​គេ​មិន​កែ​ចរិត​នេះ​ចេញ​ដែរ​ភាគ​ច្រើន។

៤. គ្មាន​អ្នក​ណា​អាច​ជំនួស​អូន​បាន​ទេ

លើ​លោក​នេះ​ គ្មាន​អ្នក​ដែល​មិន​អាច​រស់​ដោយ​ខ្វះ​វត្តមាន​អ្នក​ណា​ទាំង​អស់។ គេ​ថា​រស់​មិន​អាច​ខ្វះ​យើង ឬ​មាន​អ្នក​ជំនួស​យើង​បាន តែ​សាក​បែក​គ្នា​លមើល បើ​គេ​មិនរក​ឃើញ​អ្នក​ថ្មី​ភ្លាម​ហ៊ាន​ភ្នាល់។

៥. បង​ពិត​ជា​រវល់​ពិត​មែន ទើប​អូន​ទាក់ទង​មិន​បាន

ប្រសិនបើ​កំពុង​ស្រលាញ់​គ្នា ហើយ​ស្រាប់​តែ​បាត់​ខ្លួន​អស់​មួយ​អាទិត្យ​ពេញ ដោយ​ទាក់ទង​តាម​អ្វី​មិន​បាន​សោះ នោះ​ប្រាកដ​ជា​កំពុង​មាន​បញ្ហា​ហើយ។ រាល់​ហេតុផល​សុទ្ធ​តែ​ជា​លេស​ទាំង​អស់។ សួរ​ថា​បើ​គេ​រវល់​មែន ហើយ​ទាក់ទង​មិន​ចូល តើ​គេ​ធ្វើ​ការ​តាម​របៀប​ណា?

ចុចអានបន្ត៖

ប្រភព៖ Spiceee ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម