ប្រយ័ត្នខូច​ស្បែក​អស់! កុំ​ចេះ​តែ​ខាត់​ស្បែក​មុខ​តាម​វិធី​នេះ​ឲ្យ​សោះ

  • 2019-03-25 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាម​ការ​ពិត ការ​ជម្រុះ​កោសិការ​ចាស់​ដោយ baking soda និង​ក្រូច​ឆ្មា​​ធ្វើ​ឲ្យ​ស្បែក​បាត់​បង់​ស្រទាប់​ការពារ​ធម្មជាតិ​របស់​វា។ ដោយ​សារ​តែ​ខ្លាច​ជាតិ​គីមី អស់​ថវិកា​រ​ច្រើន និង​អស់​ពេល​ច្រើន និង​ហេតុ​ផល​មួយ​ចំនួន​ទៀត មនុស្ស​ជា​ច្រើន​បាន​ជ្រើស​យក​ការ​​ថែ​ស្បែក​មុខ​ដោយ​គ្រឿង​ផ្សំ​ដែល​មាន​​នៅ​ក្នុង​ផ្ទះ​ស្រាប់។

យ៉ាងណាក្ដី ជាមួយ​រូបមន្ត​មិន​ច្បាស់​ប្រភព​មួយ​ចំនួន ពួក​យើង​មិន​ច្បាស់​ឡើយ​ថា រូបមន្តមួយ​ណា​មាន​ប្រិសិទ្ធិភាព និង​មួយ​ណា​ដែល​បំផ្លាញ​ស្បែក​នោះ​ឡើយ។ ខាង​ក្រោម​នេះ​គឺ​ជា​គ្រឿង​ផ្សំ​មួយ​ចំនួន​ ដែល​គេ​គិត​ថា​មាន​សុវត្ថិភាព​សម្រាប់​ស្បែក តែ​តាម​ការ​ពិត​មិន​ត្រូវ​នឹង​ស្បែក​ឡើយ។

គ្មាន​ភស្តុតាង​ច្បាស់​លាស់​មួយ​ណា​ដែល​បង្ហាញ​ថា baking soda មាន​សារប្រយោជន៍​សម្រាប់​ស្បែក​ទាំង​អស់។ សាក​គិត​មើល​ទៅ ម្សៅ​ដែល​ដែល​គេ​យក​​យក​ដុស​លាង​ផ្ទះ ហើយ​យើង​យក​មក​លាប​លើ​មុខ​នឹង​កាត់​ដល់​កំរិត​ណា។ ថែម​ពី​នេះ ទឹក​ក្រូច​ឆ្មា​ហាក់​ដូច​មាន​សារប្រយោជន៍​សម្រាប់​ស្បែក​ដោយ​សារ​មាន​ជាតិ​វីតាមីន C។

ជាមួយ​គ្នា​នោះដែរ អាស៊ីតស៊ីទ្រីក​ត្រូវ​បាន​គេ​បញ្ជាក់​ថា​អាច​ធ្វើ​ឲ្យ​ស្ងួត​មុន​បាន។ យ៉ាងណាក្ដី ការ​ពិសោធន៍​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ចំនួន​សារជាតិ​ទាំង​២​ខាង​លើ​នៅ​ក្នុង​ក្រូច​គឺ​មិន​គ្រប់គ្រាន់​​សម្រាប់ជំនួយ​ដល់​ស្បែក​ឡើយ។ តែ​បើ​ប្រើ​ច្រើន​បាន​ត្រឹម​តែ​កាត់​ស្បែក​តែ​ប៉ុណ្ណោះ៕

ចុចអានបន្ត៖ បើជ្រុលកាត់​សក់​ខ្លី គួរ​កុំ​រំលង​ពណ៌​សក់​ទាន់​សម័យ​ទាំង​នេះ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី