​​​​​​មនុស្ស​​​​ប្រុស​​​​​​​​​​​​​​​​​​​​​​ល្អ​​​​​​​​​ ពេល​​​​​​​​​​​ជ្រើស​​​​​រើស​​នារី​​ណា​ម្នាក់​​​​​ជាគូស្នេហ៍តែង​​​​​មើល​​​​​​​​​លើ​​​ ​​៥ ​ចំណុច​​​​នេះ​​​

  • 2019-03-22 07:33:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​នៅ​​​ពេល​​​មនុស្ស​​ស្រី​​​​​​​ធ្លាប់​​ជួប​​​​ប៉ះ​​ចំ​​​មនុស្ស​​​ប្រុស​​​​​​មិន​​ល្អ​​​​​ច្រើន​​លើក​​​ច្រើន​​សារ​ពេក នាង​​​តែង​​​បន្ទោស​​​​ដៀម​​​ដាម​​​​មនុស្ស​​ប្រុស​​​​​ទាំង​អស់​​​​សុទ្ធ​តែ​​អាក្រក់ ​​​​​​​បុរស​​​​ល្អ​​​​​គ្មាន​ទេ​​លើ​​លោក​​​។ បើ​​អ្នក​​​​​មាន​គំនិត​​បែប​​នេះ​​មែន វា​គឺ​ជា​​ការ​​​យល់​​​ខុស​​​​​​​​​​​​​​​ហើយ​​ ព្រោះ​​​​​​​​​បុរស​​​​​ត្រឹម​​ត្រូវ​​​​​មិន​​ខ្វះ​ទេ ​​គ្រាន់​​តែ​​​អ្នក​​មិន​ទា​​ន់​​មាន​សំណាង​​បាន​ជួប​​ប៉ុណ្ណោះ​​។ ចុះ​​​បើ​ជាមនុស្ស​​​​ប្រុស​ល្អ​​​​​​​​​វិញ​​នោះ ពេល​​​ជ្រើស​​​រើស​​​នារី​ណា​ម្នាក់​ជា​​​ដៃ​គូ តើ​​​គាត់​​មើល​លើ​​ចំណុច​អ្វី​​ខ្លះ​ទៅ?

១. ភាព​ទាក់​ទាញ

ភាព​​ទាក់​ទាញ​​​គឺ​ជា​​​ចំណុច​​​សំខាន់​​​របស់​មនុស្ស​ស្រី​ និង​​​​​​​​​ត្រូវ​​បាន​បែង​​​ចែក​​ជា​​ពីរ​​ប្រភេទ​​។ សម្រាប់​​មនុស្ស​​​​ប្រុស​​​ដែល​​​មាន​គំនិត​​​ចាស់​ទុំ ​​ចាត់​ទុក​​​ភាព​​​​​សាមញ្ញ ​ទំនុក​​ចិត្ត ភាព​​​​វ័យ​​​ឆ្លាត​ របស់​​មនុស្ស​​ស្រី​​ជា​​ការ​ទាក់​ទាញ​​​​​​បំផុត ប៉ុន្តែ​​​​​​មនុស្ស​​​​ប្រុស​​​​គំនិត​​​រាក់​​​​ក្មេង​​សេចក្តី គិត​​ថា​​ភាព​​ទាក់​​ទាញ​​ ​​ស្ថិត​​​​​លើ​​​សម្រស់​​​​តែ​មួយ​មុខ​​​ដូច​ជា ត្រូវ​មាន​​​រាង​​​​​ស្អាត​ សាច់​​ស សក់​​​វែង...​​​ព្រោះ​​​​បើ​មិន​​ស្អាត​​​ខ្លាច​​ពេល​​​​​​បណ្តើរ​​គ្នាទៅ​​​​ ត្រូវ​មិត្ត​ភ័ក្តិ​​​ឬ​អ្នក​ផ្សេង​​បង្អាប់ជា​ដើម​។ ​​យ៉ាង​​ណា​​​បុរស​​​ល្អ គេ​​មិន​ដែល​​​​ខ្វល់​​​​​​​ឡើយ សំខាន់​លើ​​​​​​ចិត្ត​​​ខ្លួន​ឯង ក្តី​ស្រលាញ់​​​​​មិន​​​មែន​ផ្លាស់​ប្តូរ​​​​​​​ស្រេច​​លើ​​​មាត់​​អ្នក​​ដទៃ​​នោះ​ទេ​​​។

​​២. មិន​​​សិចស៊ី​​​ឡូយ​​​ឆាយ

​​ស្លៀក​​​​ខើច​​ខ្លី​​លេច​​លើ​​​​​លេច​​ក្រោម ដើម្បី​​​​ទាមទារ​​ចំណាប់​​អារម្មណ៍ ឆាប់​​​ធ្វើ​​ឲ្យ​​​​​​មនុស្ស​​​ប្រុស​​​​​ងប់ងុល​​​​​ស្លុង​ចិត្ត​ជាមួយ ប៉ុន្តែ​​ក៏​​ឆាប់​​​រលាយ​​​ទៅ​​​វិញ​​ដែរ។ ​​ស្រីៗ​​​​សិច​​ស៊ី​​ឡូយ​​​ឆាយ ចូល​​​​ក្លឹប​​​​​​​​​ចេះ​ផឹក​ មាន​មិត្ត​​ភ័ក្តិ​ព្រោងព្រាត ឬ​​​​​​ចូល​​ចិត្ត​​តែ​​ង​​ខ្លួន​​ដើរ​លេង សម្ភារៈនិយម​ មើល​​​​ទៅ​ទាន់​​សម័យ ​​ប៉ុន្តែ​​​​មិនអាច​​ក្លាយ​ជា​​ជម្រើស​​ពិត​ប្រាកដ​​របស់​​មនុស្ស​​ប្រុស​។​​​

៣. ចេះ​​រក​លុយ​​​​​​​ដោយ​​​ខ្លួន​ឯង​

សម័យ​​នេះ​​ហើយ ​​​​​មនុស្ស​​​​ប្រុស​​តែង​​​​​​សម្លឹង​​ឃើញ​​​​ នារី​​ដែល​មាន​​​សមត្ថភាព​​​​​​ អាច​​រក​​ចំណូល​​បាន​​​​ដោយ​​​ខ្លួន​​ឯង​។ នាង​​ក៏​​អាច​​​​​ក្លាយ​ជា​ដៃ​គូ​​​ដ៏​ល្អ ពេល​​ក្លាយ​ជា​​​គ្រួសារ​​តែមួយ ​​ចេះ​​បង្កើត​​ទ្រព្យ​​​​​រួម​​គ្នា ធ្វើ​​ឲ្យ​​​ស្ថានភាព​ក្នុង​​គ្រួសារ​មាន​លំនឹង​​។​

៤. ភាព​​​ស្មោះ​​ត្រង់​​

​​​​​បើ​គាត់​​ជា​​មនុស្ស​​​ល្អ​​​​ស្មោះ​​ត្រង់​​​​ ច្បាស់​​ណាស់​​គាត់​​​​​​​​​ក៏​​​ចង់​បាន​​នារី​​​​​បែប​​​​ហ្នឹង​​​ដូច​គ្នា​​។ ​​​ការ​​​​​ទុក​​ចិត្ត​​ ការ​​និយាយ​​​ត្រង់​ទៅ​​​មក ​អាច​ជួយ​​ឲ្យ​មនុស្ស​ពីរ​​​រស់​​នៅ​​​ចុះ​​​​សម្រុង​​​​ មិន​​សូវ​​បង្ក​​បញ្ហា​​​​​​​​​រកាំរកូស​​​​ច្រើន​។

៥. ស្លៀកពាក់​​​​​​​មាន​​​​​​របៀប

​​​​ត្បិត​​តែ​គាត់​​​មិន​​ចាត់​ទុក​​សម្រស់​​ជា​​​បញ្ហា​​​​ចម្បង​​ យ៉ាង​​ហោច​ណាស់​​​ក៏​​​​គាត់​​​​​​​​​ចាប់​​​អារម្មណ៍​​លើ​​នារី​​​​​​ដែល​​​​​​​ចេះ​​​ស្លៀក​ពាក់​​មាន​​​របៀប​​រៀប​​រយ ​​ត្រូវ​​តាម​​កាលៈទេសៈ ចុះ​​​​ចំណោម​​​​​គេ​​ឯង​ដែរ​​​​​។ របៀប​​​​​ស្លៀក​​ពាក់​​និង​​ការ​​​តុប​​តែង​​​ខ្លួន អាច​​បង្ហាញ​ពី​​​​​កិត្តិយស និង​​ភាព​​​​ថ្លៃថ្នូរ​​ ដើរ​​ទាន់​​សម័យ​​កាល​។

ចុចអានបន្ត៖ ៦​ទម្លាប់​​ដែល​មនុស្ស​បៀម​ទុក្ខ​ច្រើន​តែង​​មាន រហូតដល់រកក្ដីសុខមិនបាន

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម