៦​ទម្លាប់​​ដែល​មនុស្ស​បៀម​ទុក្ខ​ច្រើន​តែង​​មាន រហូតដល់រកក្ដីសុខមិនបាន

  • 2019-03-21 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សេចក្តី​សុខ​កើត​ចេញ​ពី​ហេតុ​ផល​ជា​ច្រើន​ អ្នក​ខ្លះ​ពុំ​សូវ​ជា​មាន​សេចក្តី​សុខ​ប៉ុន្មាន​ទេ​ តែ​គេ​តែង​តែ​បង្កើត​សេចក្តី​សុខ​ដោយ​ខ្លួន​ឯង។​ រី​ឯ​មនុស្ស​ខ្លះ​ទៀត​ តែង​តែ​យក​ភាព​មិន​សប្បាយ​ចិត្ត​ដាក់​ខ្លួន​។​ការ​សិក្សា​របស់​ Standford​ បាន​ឱ្យ​ឃើញថា​ មនុស្ស​ដែល​កើត​ទុក្ខ​តែង​តែ​មាន​សុខភាព​មិន​សូវ​ល្អ​ ហើយ​អាយុ​សង្ឃឹម​រស់​ក៏​កាន់​តែ​តិច​។​ មើល​ទម្លាប់​ទាំង​ ៦យ៉ាង​នេះ​ តើ​មាន​ចំណុច​ណា​ដូច​អ្នក​ខ្លះ?

១.​ ចំណាយ​​ពេញ​មួយ​ថ្ងៃ​នៅ​តែ​ផ្ទះ​

នៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​អ្នក​តែង​តែ​នៅ​ផ្ទះ​ ឬ​សម្ងំ​នៅ​ក្នុង​បន្ទប់​។​ អ្នក​នៅ​ក្នុង​នោះ​មិន​អាច​ធ្វើ​អ្វី​ក្រៅ​ពី​គិត​ច្រើន​ពី​រឿង​មិន​ល្អ​ ហើយ​រឹត​តែ​មិន​សប្បាយ​ចិត្ត​។​ ផ្ទុយ​ទៅ​វិញ​ នៅ​ពេល​អ្នក​មាន​អារម្មណ៍​មិន​ល្អ​ អ្នក​សាក​ចេញ​ទៅ​ក្រៅ​ធ្វើ​ខ្លួន​ឯង​ឱ្យ​រវល់​ នោះ​អ្នក​នឹង​ឃើញ​ពី​ភាព​ផ្លាស់​ប្តូរ​។​

២.​ គិត​ថា​ខ្លួន​អ្នក​ជា​ជន​រង​គ្រោះ

ក្នុង​ករណី​នេះ​ អ្នក​គិត​ថា​ "ជីវិត​ពិត​ជា​អយុត្តិធម៌​ណាស់​សម្រាប់​អ្នក​ អ្នក​មិន​អាច​ធ្វើ​អ្វី​បាន​ក្រៅ ពី​គេចវេស​នោះ​ទេ​។​ មុន​ពេល​អ្វីៗ​កាន់​តែ​អាក្រក់​ អ្នក​គួរ​តែ​ផ្លាស់​ប្តូរ​ការ​គិត​ និង​ព្យាយាម​សាក​វិធី​ថ្មី​។

៣.​ តឹង​តែង​ក្នុង​ការ​ប្រឈម​មុខ​រឿង​អ្វី​មួយ​

មនុស្ស​គ្រប់​គ្នា​តែង​តែ​ជួប​បញ្ហា​ បញ្ហា​កើត​ឡើង​តែង​មាន​ដំ​ណោះ​ស្រាយ​ តែ​អ្វី​សំខាន់​គឺ​អ្នក​ប្រឈម​មុខ​ជាមួយ​បញ្ហា​ទាំង​នោះ​របៀប​ម៉េច​។​ មនុស្ស​កើត​ទុក្ខ​តែង​មើល​ឃើញ​បញ្ហា​ទាំង​នោះ​ក្នុង​ផ្លូវ​អវិជ្ជមាន​ ហើយ​គិត​ថា​ពិបាក​នឹង​ដោះ​ស្រាយ​។​

៤​. មិន​ព្យាយាម​ដើរ​ទៅ​មុខ

ផ្ទុយ​ពី​ការ​កំណត់​គោល​ដៅ​ទៅ​មុខ​ រៀន​ពី​អ្វី​ដែល​ថ្មីៗ ​អ្នក​គ្រាន់​តែ​ដើរ​នៅ​កន្លែង​ចាស់​ហើយ​គិត​ថា​គ្មាន​ការ​ផ្លាស់​ប្តូរ​ ឬ​ចង់​បោះ​បង់​ចោល​។​

៥.​ ចាប់​ផ្តើម​រិះ​គន់​គ្រប់​យ៉ាង

ជា​ធម្មតា​មនុស្ស​មាន​ទុក្ខ​សោក​មិន​ត្រឹម​តែ​រិះ​គន់​ខ្លួន​ឯង​ទេ​ ថែម​ទាំង​រិះ​គន់​អ្នក​ដទៃ​ទៀត​ផង​។នៅ​ពេល​ដែល​មនុស្ស​ប្រភេទ​នេះ​ជួប​រឿង​ល្អ​ បែរ​ជា​គិត​ថា​មាន​រឿង​អាក្រក់​នៅ​ពី​ក្រោយ​។​

៦​. តែង​តែ​ប្រៀប​ធៀប​ខ្លួន​ឯង​និង​អ្នក​ដទៃ​

អ្នក​ច្រើន​តែ​មិន​សប្បាយ​ចិត្ត​ នៅ​ពេល​ដែល​ឃើញ​គេ​ល្អ​ជាង​ខ្លួន​ ហើយ​គិត​ថា​តែង​តែ​មាន​រឿង​ល្អ​កើត​ឡើង​ចំពោះ​គេ​តែ​មិន​មែន​ជា​អ្នក​ ៕

ចុចអាន៖

ប្រភព៖ bornrealist ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម