ស្រី​ៗ​ចេះ​ប្រើ​តិចនិក​តែ​ ៣​ នេះ​មិន​ខ្វះ​បុរស​ល្អ​ចង់​ទៅ​ក្បែរទេ​

  • 2019-03-03 04:01:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ក្លាយ​ជា​មនុស្ស​​ដែល​មាន​មន្ត​ស្នេហ៍​នៅ​ក្នុង​ភ្នែក​មនុស្ស​ប្រុស​មិន​មែន​រឿង​ពិបាក​ទៀត​ទេ​។ គ្រាន់​តែ​ត្រូវ​ការ​ប្រើ​តិចនិក​បន្តិច​តែ​ប៉ុណ្ណោះ​ អ្នក​នឹង​ទទួល​បាន​សមត្ថភាព​ពិសេស​ដែល​អ្នក​គ្រប់​គ្នា​មើល​មក​អ្នក​ជា​មនុស្ស​ស្រី​ដ៏​ស្រស់​ស្អាត​ម្នាក់​។​ អ្នក​ណា​ក៏​ចង់​នៅ​ក្បែរ​ អ្នក​ណា​ក៏​ចង់​នៅ​ជិត​ដែរ​បើ​ចេះ​ប្រើ​តិចនិក​​នេះ​។

ស្ងាត់​ស្ងៀម​ ប៉ុន្តែ​រួស​រាយ

វិធី​នេះ​ជា​វិធី​ដំបូង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ចាប់​អារម្មណ៍​អ្នក​។​ អ្នក​មិន​គួរ​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា​អ្នក​ជា​មនុស្ស​និយាយ​ច្រើន​ពេក​ទេ​។​ ត្រូវ​តែ​ស្ងាត់​បន្តិច​សិន​នៅ​ពេល​ដែល​អ្នក​និយាយ​ច្រើន​បន្តិច​ហើយ​ មិន​មែន​និយាយ​មិន​ឈប់​នោះ​ទេ​។​ ធ្វើ​បែប​នេះ​អ្នក​អាច​បង្ហាញ​បុរស​ពី​ការ​ញញឹម​ដ៏​ស្រស់​ស្អាត​និង​ទាក់​ទាញ​របស់​អ្នក​។​ ហៅ​គេ​និយាយ​គ្នា​ខ្លះ​ ប៉ុន្តែ​ត្រូវ​តែ​ចេះ​គួរ​សម​ ត្រូវ​តែ​ចាំ​ថា​កុំ​និយាយ​ច្រើន​ពេក​។

ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម

ពេល​ដែល​ជួប​គ្នា​ហើយ​ប្រាកដ​ជា​សួរ​រក​ ឬ​សុំ​ស្គាល់​ Account Facebook ឬ Instagram មិន​ខាន​។​ ក្នុង​ account របស់​អ្នក​គួរ​តែ​មើល​ទៅ​ឲ្យ​សម​រម្យ​ មិន​ត្រូវ​ post ឬ share ពាក្យ​ឬ​រូប​ភាព​អ្វី​មិន​ល្អ​នោះ​ទេ​។​ គួរ​តែ​មាន​រូប​ភាព​គួរ​ឲ្យ​ស្រលាញ់​ ឲ្យ​មើល​ទៅ​ស្រស់​ថ្លា​និង​ក្នុង​ន័យ​វិជ្ជមាន​។

កុំ​ធ្វើ​ជា​មនុស្ស​ស្រី​ដែល​ពិបាក​ផ្គាប់​ចិត្ត​ពេក

គាត់​អាច​នឹង​មាន​ភាព​ស្ទាក់​ស្ទើរ​ដើម្បី​បង្ហាញ​ថា​គាត់​ចាប់​អារម្មណ៍​ជា​មួយ​អ្នក​។​ ចឹង​អ្នក​គួរ​តែ​ជួយ​គាត់​ដោយ​និយាយ​ពាក្យ​សម្ដី​ពីរោះ​ៗ​ ពេល​នោះ​ហើយ​ប្រាកដ​ណាស់​ថា​គាត់​នឹង​លង់​ស្រលាញ់​អ្នក​ងើប​មិន​រួច​នោះ​ទេ​៕

ចុចអាន៖ លក្ខណៈ​ស្ត្រី​ធ្វើឲ្យ​បុរស​ញាប់ញ័រ​តាំងពី​ជួប​ដំបូង រហូត​ដក​ចិត្ត​មិន​រួច

ប្រភព៖ jelly ប្រែ​សម្រួល៖ ឃួន​ សុលីកា