លក្ខណៈ​ស្ត្រី​ធ្វើឲ្យ​បុរស​ញាប់ញ័រ​តាំងពី​ជួប​ដំបូង រហូត​ដក​ចិត្ត​មិន​រួច

  • 2019-02-27 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រាន់តែ​យល់ និង​ធ្វើឲ្យ​បាន​ច្រើន​បំផុត​នៃ​ចំណុច​ទាំងនេះ អ្នក​ហាក់​ដូចជា​មេ​ដែក​ដែល​អាច​ទាក់ទាញ​ការ​យក​ចិត្ត​ទុកដាក់​របស់​បុរស​ទាំង​អស់ និង​ចងចាំ​រហូត។

១.ញញឹម​ពី​ធម្មជាតិ

នារី​ជាច្រើន​ភ័យ​ខ្លាច​ថា ស្នាម​ញញឹម​ដែល​មាន​ពី​ធម្មជាតិ​អាច​បំផ្លាញ​រូបភាព​របស់​ពួកគេ​នៅ​ក្នុង​ភ្នែក​អ្នក​ដទៃ។ ប៉ុន្តែ​តាម​ការ​ពិត​វា​មិន​ពិត​ទេ បុរស​ទាំងអស់​ក្នុង​ពិភពលោក​នេះ​ចង់​ឃើញ​ស្រីៗ​បង្ហាញ​ពី​អារម្មណ៍​របស់​គេ តាម​បែប​ធម្មជាតិ និង​ដោយ​បើក​ចំហ។ បុរស​ភាគច្រើន​និយាយ​ថា ពេល​បាន​ឃើញ​ស្រី​ៗ​ញញឹម​ដោយ​ក្ដី​សប្បាយ​រីករាយ​មើល​ទៅ​មាន​ភាព​កក់ក្ដៅ។

រូបតំណាង

**២.សំឡេង**

អ្នកវិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា បុរស​មាន​ការ​ពេញចិត្ត​ជាពិសេស និង​គួរឲ្យ​ចាប់អារម្មណ៍​ជាមួយ​នារី​ដែល​មាន​សំឡេង​ដែល​មាន​ភាព​ទាក់ទាញ​បែប​ស្រទន់ សំឡេង​ថ្នម​ៗ និង​និយាយ​ទៅ​ពីរោះ។ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​អ្នក​ស្រាវជ្រាវ​ផ្នែក​ចិត្តសាស្ត្រ​នៃ​សាកលវិទ្យាល័យ Albany (សហរដ្ឋអាមេរិក) ក្រោយពី​បាន​ធ្វើ​ការ​ស្ទង់មតិ។ ដោយសារ​តែ​សំឡេង​នេះ​គឺ​ទាក់ទង​ទៅ​នឹង​យុវជន និង​ការ​ទាក់ទាញ ហើយ​ភាគច្រើន​បំផុត​បុរស​តែង​ចូលចិត្ត​អ្នក​និយាយ​ផ្អែម​ៗ។

៣.មិន​ទន់ខ្សោយ​ពេក មិន​រឹងមាំ​ពេក

ចង់​មាន​ន័យ​ថា បុរស​មិន​សូវ​ជា​ពេញ​ចិត្ត​នារី​ដែល​រឹងមាំ​ពេក ព្រោះ​នារី​បែប​នេះ ច្រើន​តែ​គ្មាន​ចន្លោះ​ប្រហោង​ឲ្យ​គេ​ចូល​ជិត​បាន។ តែ​បុរស​ៗ​ពេញ​ចិត្ត​នារី​ៗ​ដែល​មាន​ភាព​ទន់ភ្លន់ តែ​មិន​មែន​ទន់ជ្រាយ​ឲ្យ​គេ​ជួយ​គ្រប់​បញ្ហា។

៤.ស្បែក​រលោង

គ្មាន​អ្វី​ដែល​គួរឲ្យ​ទាក់ទាញ​ជាង​ស្ត្រី​ដែល​មាន​ស្បែក​ភ្លឺ​រលោង ទោះ​ជា​ស ឬ​ស្រអែម​ទេ។

រូបតំណាង

៥.កម្ពស់​ស៊ី​នឹង​រូបរាង

យោង​តាម​លោក Michael Emerson សាស្ត្រាចារ្យ​ផ្នែក​សង្គមវិទ្យា​នៅ​វិទ្យាស្ថាន Kinder និង សាកលវិទ្យាល័យ Rice University បាន​និយាយ​ថា បុរស​នៅ​តែ​ពេញចិត្ត​នឹង​ស្ត្រី​ដែល​ទាប​ជាង​ខ្លួន។ ភាព​ខុស​គ្នា​នេះ​អាច​មាន​ពី ១៥ ទៅ ២០ សង់ទីម៉ែត្រ។

៦.ការ​តុបតែង​មុខ​បែប​ទន់ភ្លន់

ការ​ស្រាវជ្រាវ​ពី​ឆ្នាំ ២០១៤ បង្ហាញ​ថា​បុរស​ចូលចិត្ត​នារី​មាន​ផាត់​មុខ ប៉ុន្តែ​មាន​កម្រិត​ល្មម​បែប​សុភាពរាបសារ៕

រូបតំណាង

ចុចអាន៖ជូន​ចំពោះ​មនុស្ស​ស្រី​ដែល​មិន​ហ៊ាន​​ដើរចេញ​ពី​មនុស្ស​ប្រុស​ខុស!

ប្រភព៖ Guu ប្រែ​សម្រួល៖ ទ្រី រ៉ាវី