ញ៉ាំ​ពោត​តាម​របៀប​នេះ អ្នក​នឹង​សម្រក​ទម្ងន់បាន​មិន​គួរ​ឲ្យ​ជឿ

  • 2019-03-01 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ជា​ច្រើន​តែង​យល់​ច្រឡំ​ថា ការ​ទទួល​ទាន​ពោត​នឹង​ធ្វើ​ឲ្យ​ឡើង​គីឡូ ត្បិត​ផ្លែ​នេះ​មាន​ផ្ទុក​ជីវជាតិ​ច្រើន តែ​តាម​ការ​ពិត ពោត​ជួយ​សម្រក​ទម្ងន់​បាន​យ៉ាង​ល្អ។ យោង​តាម​ការ​ពិសោធន៍ ពោត​មិន​ត្រឹម​តែ​ជួយ​ទប់​ស្កាត់​ភាព​ចាស់​ជរា ការ​ពារ​ជំងឺ​មហារីក និង​ថែ​រក្សា​ស្បែក​នោះ​ទេ វា​ថែម​ទាំង​ជា​ប្រភេទ​បន្លែ​​ដែល​ជួយ​សម្រក​គីឡូ​បាន​យ៉ាង​ល្អ ប្រសិន​បើ​ទទួល​ទាន​ត្រូវ​តាម​ក្បួន​ខ្នាត។ សម្រាប់​អ្នក​ចង់​បញ្ចុះ​គីឡូ អាច​ទទួល​ទាន​ពោត​តាម​វិធី​នេះ​បាន។

១. ញ៉ាំ​ពោត​ជំនួស​បាយ​ថ្ងៃ​ត្រង់

បើ​តាម​ធម្មតា ចំពោះ​អាហារ​ថ្ងៃ​ត្រង់ ទាល់​តែ​ហូប​បាយ​២​ចាន​ទើប​ឆ្អែត​នោះ អ្នក​គ្រាន់​តែ​ញាំ​ពោត​១​ផ្លែ​គឺ​មាន​អារម្មណ៍​ឆ្អែត​ដល់​ទៅ​កន្លះ​ថ្ងៃ។ យ៉ាងណាក្ដី ត្រូវ​ចំណាំ​ថា ត្រូវ​ញ៉ាំ​ពោត​ស្ងោរ ជៀសវាង​ពោត​ឆា ដែល​នាំ​ឡើងគីឡូ​លើស​ដើម។ ពោត​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​ឆាប់​ឆ្អែត​នោះ​ទេ ថែម​ទាំង​រក្សា​អារម្មណ៍​នេះ​បាន​យូរ​ទៀត​ផង។

រូបតំណាង

**២. ស៊ុប​ពោត**

គ្រឿង​ផ្សំ៖ ពោត​មួយ​ផ្លែ កាច់​ជា​កង់​ៗ ការ៉ុត​មួយ​ផ្លែ ឆៃថាវ​មួយ​មើម ហាន់​ជា​កង់ ឆ្អឹង​ស៊ុប​ជ្រូក និង​ខ្ញី។ វិធី​ធ្វើ៖ ដាំ​ទឹក​ឲ្យ​ពុះ ហើយ​ដាក់​គ្រឿង​ផ្សំ​ទាំង​អស់​ចូល។ រំងាស់​ដល់​ពេល​ឆ្អឹង​ចេញ​ជាតិ​អស់ ហើយ​បង់​គ្រឿង​ឲ្យ​សម​ល្មម​ជា​ការ​ស្រេច។ ស៊ុត​ពោត​នេះ អាច​ញ៉ាំ​ទាំង​៣​ពេល ដើម្បី​បង្កើន​ប្រិសទ្ធិភាព។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ទឹក​ស៊ុប​នេះ អាច​យក​តាម​ខ្លួន​ដើម្បី​ញ៉ាំ​រាល់​ពាក់​កណ្ដាល​ម៉ោង​បាយ​ដើម្បី​បន្ថយ​ភាព​ឃ្លាន មិន​ឲ្យ​ញ៉ាំ​ចំណី​ផ្ដេស​ផ្ដាស។

រូបតំណាង

៣. សាឡាត់​ពោត

គ្រឿង​ផ្សំ៖ ពោត​អាមេរិក​៤​ផ្លែ ប៉េង​ប៉ោះ​២ ស្លឹក​ខ្ទឹម ប្រេង​អូលីវ ក្រូច​ឆ្មា ខ្ទឹម​ស និង​ស្ករស។

របៀបធ្វើ៖ បេះពោត​ចេញ​ជា​គ្រាប់ ហើយ​លាយ​គ្រឿង​ផ្សំ​ជាមួយ​គ្នា ច្របល់​ឲ្យ​សព្វ។ បន្ទាប់​មក​អាច​ស្ងោរ​ពង​ទា ដាក់​បន្ថែម​ឬ​អត់ តាម​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន។ មុខ​ម្ហូប​នេះ អាច​ញ៉ាំ​ជំនួស​អាហារ​សម្រន់​បាន​គ្រប់​ពេល​ដោយ​មិន​ខ្លាច​ឡើង​គីឡូ​ឡើយ៕

រូបតំណាង

ចុចអាន៖មិន​​បាច់​ហាត់​ប្រាណ​ទាល់​ឈឺ​ខ្លួន និង​បង្អត់​អាហារ​ខ្លួន​ឯង​ អ្នក​ក៏​អាច​ស្រក​គីឡូ​បាន​ដែរ

ប្រភព៖ Phunutoday អត្ថបទ៖Caramel

អត្ថបទពេញនិយម