ទោះ​ឪពុក​ម្ដាយ​កម្ពស់​ទាប​ៗ កូន​ៗ​ក៏​នៅ​តែ​ខ្ពស់​ជាមួយ​ក្រុម​អាហារ​ទាំង​នេះ

  • 2019-02-27 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​និយាយ​ដល់​បញ្ហា​កម្ពស់​ទាប មនុស្ស​ជា​ច្រើន​តែង​និយាយ​ថា វា​បណ្ដាល​មក​ពី​ហ្សែន​ម្ដាយ​ឪពុក។ យ៉ាងណាក្ដី គំនិត​នេះ​មិន​ត្រឹម​ត្រូវ​ឡើយ ព្រោះ​បើ​បរិភោគ​របប​អាហារ​គ្រប់​ជីវជាតិ កូន​របស់​អ្នក នៅ​តែ​អាច​លូត​កម្ពស់​ដូច​ក្មេង​ដទៃ​ដែរ។

ទឹកដោះគោ

ទឹក​ដោះ​គោ គឺ​ជា​ប្រភេទ​ទឹក​ដែល​សម្បូរ canxi ច្រើន​ជាង​គេ ដែល​ជា​កត្តា​ជំនួយ​ឆ្អឹង​ល្អ​បំផុត។ វីតាមីន A នៅ​ក្នុង​ដោះ​គោ ក៏​ជួយ​ក្មេង​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ ដែល​ធ្វើ​ឲ្យ​បន្ថយ​ល្បឿន​នៃ​ការ​លូត​កម្ពស់។ អាស្រ័យ​ហេតុ​នេះ អាណាព្យាបាល​គួរ​ឲ្យ​កូន​ផឹក​ទឹក​ដោះ​គោ​ពី ២ ទៅ ៣ កែវ​ក្នុង​១​ថ្ងៃ។

រូបតំណាង

**ផ្លែ​ឈើ និង​បន្លែ**

យើង​អាច​សង្កេត​ឃើញ​ថា ក្មេង​ដែល​ញ៉ាំ​រើស​បន្លែ និង​ផ្លែ​ឈើ តែង​មាន​កម្ពស់ និង​សុខភាព​ខ្សោយ​ជាង​ក្មេង​ដែល​ញ៉ាំ​បន្លែ​ច្រើន។ ការ​មិន​ញ៉ាំ​បន្លែ​ផ្លែ​ឈើ ក៏​ធ្វើ​ឲ្យ​សាច់​ឈាម​របស់​ក្មេង​មិន​ស្រស់​ថ្លា​ផង​ដែរ។ សារជាតិ​សរសៃ kali folate និង​វីតាមីន A ក្នុង​បន្លែ​នឹង​ជំរុញ​ការ​លូត​លាស់​នៃ​ឆ្អឹង​របស់​កុមារ។ សារ​ជាតិ​ទាំង​នេះ​អាច​រក​ឃើញ​នៅ​ក្នុង​ផ្លែ​ល្ហុង ការ៉ុត និង​ស្ពៃ​ក្ដោប​ជា​ដើម។

រូបតំណាង

ស៊ុត

ស៊ុត​គឺ​ជា​អាហារ​សាមញ្ញ តែ​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​យ៉ាង​ច្រើន។ តាម​ការ​ពិសោធន៍ ក្នុង ១០០ ក្រាម​ស៊ុត មាន​ផ្ទុក​ប្រូតេអ៊ីន​ដល់​ទៅ ១១ ក្រាម។ ក្នុង​ស៊ុត​ក៏​មាន​វីតាមីន និង​ប្រភេទ​រ៉ែ​ច្រើន​ប្រភេទ​ដូចជា​ដែក ជួយ​ជំរុញ​ដល់​វដ្ដ​នៃ​ការ​លូត​លាស់​ឆ្អឹង​ផង​ដែរ។ យ៉ាងណាក្ដី អ្នក​គួរ​ចងចាំ​ថា ជៀសវាង​ឲ្យ​ក្មេង​ទទួល​ទាន​ស៊ុត​ឆៅ ព្រោះ​ងាយ​ឆ្លង​មេរោគ៕

រូបតំណាង

ចុចអាន៖ត្រូវ​យក​ចិត្ត​ទុក​ដាក់លើរឿង ៣​យ៉ាង​នេះ​ បើ​ចង់​ឲ្យ​កូន​កើតមក​ឆ្លាត​

ប្រភព៖ bestie អត្ថបទ៖Caramel

អត្ថបទពេញនិយម