ត្រូវ​យក​ចិត្ត​ទុក​ដាក់លើរឿង ៣​យ៉ាង​នេះ​ បើ​ចង់​ឲ្យ​កូន​កើតមក​ឆ្លាត​

  • 2019-02-12 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្ដី​ប្រពន្ធ​ជា​ច្រើន​គូ​តែង​តែ​ចង់​ឲ្យ​កូន​ខ្លួន​ឯង​កើត​មក​មាន​សុខ​ភាព​ល្អ​ គួរ​ឲ្យ​ស្រលាញ់​ និង​ឆ្លាត​។​ កូន​ដែល​កើត​មក​ឆ្លាត​មិន​មែន​ស្ថិត​តែ​នៅ​លើ​ហ្សែន​របស់​ឪពុក​ម្ដាយ​ទេ​។​ ប៉ុន្តែ​វា​ពាក់​ព័ន្ធ​ដល់​បរិស្ថាន​ជុំ​វិញ​ខ្លួន​ និង​ការ​អប់រំ​របស់អ្នក​ទាំង​ពីរ​ដូច​គ្នា​។​ ដូច​ច្នេះ​អ្នក​ដែល​ត្រៀម​ខ្លួន​នឹង​ក្លាយ​ជា​ប៉ា​ម៉ាក់​គេ​គ្រប់​រូប​គួរ​តែ​គិត​ដល់​៣​ចំណុច​នេះ​​ ពេល​កំពុង​ពពោះ​នឹង​ពេល​សម្រាល​រួច​។​

១. អ្នក​គួរ​តែ​ស្ថិត​ក្នុង​វ័យ​ដែល​មាន​អាយុ​បន្ត​ពូជ​ល្អ​បំផុត

ស្ត្រី​ដែល​មាន​អាយុ​ចន្លោះ​ពី​ ២៣ និង​ ៣០​ឆ្នាំ​ គឺ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ល្អ​បំផុត​។ពេល​ដែល​ស៊ុត​របស់​ស្ត្រី​មាន​គុណ​ភាព​ល្អ​នោះ​ ក៏​ធ្វើ​ឲ្យ​មេ​ជីវិត​ឈ្មោល​មាន​គុណ​ភាព​ខ្ពស់​ដែរ​។​ បើ​សិន​ស៊ុត​ញី ​និង​មេ​ជីវិត​ឈ្មោល​មាន​គុណ​ភាព​ហើយ​នោះ​អ្នក​នឹង​ទទួល​បាន​ហ្សែន​ល្អ​។​ លើស​ពី​នេះ​ពេល​កំពុង​ពពោះ​ក៏​ជួយ​កាត់​បន្ថយ​ជំងឺ​ហ្សែន​ និង​ការ​ផ្លាស់​ហ្សែន​បាន​ដែរ​។​

២. អាហារូបត្ថម្ភ​ពេល​ពពោះ

ចាប់​តាំង​ពី​ពេល​មាន​ផ្ទៃ​ពោះ​ភ្លាម​ អ្នក​ម្ដាយ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​របប​អាហារ​ដែល​សម្បូរ​ជាតិ​ប្រូតេអ៊ីន​ និង​ DHA​ សារ​ធាតុ​ចិញ្ចឹម​២​ មុខ​នេះ​មិន​អាច​ខ្វះ​បាន​ទេ​ ព្រោះ​ជួយ​ក្នុង​ការ​អភិវឌ្ឍន៍​ខួរ​ក្បាល​ទារក​។​ ខួរ​ក្បាល​របស់​ទារក​មាន​ការ​រីក​ចម្រើន​ប្រហែល​ ២៥០០០០ កោសិកា​សរសៃ​ប្រសាទ​ក្នុង​១​នាទី​ ហើយ​កោសិកា​នេះ​​ ៧០%​ របស់​មនុស្ស​គឺ​អាច​រក​បាន​មុន​ពេល​ទារក​ចាប់​កំណើត​។​ ដូច្នេះ​ការ​ផ្ដល់​អាហារូបត្ថម្ភ​ដល់​ទារក​ពេល​ចាប់​ផ្ដើម​ពពោះ​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​។​ ក្នុង​រយៈ​ពេល​ ២​ ឬ​ ៣​ ខែ​ដំបូង​ អ្នក​ម្ដាយ​ត្រូវ​ការ​វីតាមីន​បន្ថែម​ ទៅ​តាម​តម្រូវ​ការ​ក្នុង​ដំណាក់​កាល​នីមួយៗ​នៃ​ការ​មាន​ផ្ទៃ​ពោះ​។​ ​

៣. បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ

សព្វ​ថ្ងៃ​នេះ​មាន​ហេតុផល​ច្រើន​ណាស់​ដែល​ធ្វើ​ឲ្យ​អ្នក​ម្ដាយ​ជ្រើស​រើស​យក​ទឹក​ដោះ​គោ​ជំនួស​ឲ្យ​ទឹក​ដោះ​ម្ដាយ។​ តែ​ទឹក​ដោះ​ម្ដាយ​ជា​ប្រភព​ដ៏​សំខាន់​បំផុត​សម្រាប់​ទារក​ក្នុង​កំឡុង​ពេល​ ៦​ខែ​ដំបូង​។​​ តាម​ការ​ស្រាវ​ជ្រាវ​បាន​ឲ្យ​ដឹង​ថា​ទឹក​ដោះ​របស់​ម្ដាយ​មាន​ជាតិ​ DHA ​ដែល​ជួយ​ដល់​ការ​អភិវឌ្ឍន៍​ដល់​ខួរក្បាល​ទារក​៕

ចុចអាន៖ ដើម្បី​ដឹង​ពី​សុខ​ទុក្ខ​កូនអ្នក​ម្ដាយ​​គួរ​ស្វែង​យល់ ភាសា​កាយវិការ​សំខាន់ៗ ៧ ពី​ទារក

ប្រភព៖ Eva ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម