ប្រជុំម៉ូដសក់បួងគ្រប់ Style ដែលជួយឲ្យនារីៗស្អាតបានគ្រប់កាលៈទេសៈ
- 2019-02-25 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រជុំម៉ូដសក់បួងគ្រប់ Style ដែលជួយឲ្យនារីៗស្អាតបានគ្រប់កាលៈទេសៈ
ម៉ូដសក់បួង ឬភាសាអង់គ្លេសហៅថាម៉ូដ Bun គឺជាម៉ូដសក់ងាយៗ សក្ដិសមសម្រាប់នារីៗដែលចូលចិត្តចង់សក់ មិនចូលចិត្តទម្លាក់រញ៉េរញ៉ៃ។ ក្រៅពីងាយធ្វើហើយ ម៉ូដនេះក៏អាចជួយលើកសម្រស់ឲ្យនារីៗមានភាពស្រស់ស្អាត គួរឲ្យស្រឡាញ់ និងមើលទៅសុភាពរម្យទមផងដែរ។ ដូច្នេះថ្ងៃនេះ Kanha សូមបង្ហាញជូននូវប្រភេទម៉ូដសក់បួងចំនួន ១០ម៉ូដជាមួយរូបភាពគំរូជាច្រើន ដែលប្រិយមិត្តអាចមើលហើយ Save ទុកដើម្បីធ្វើខ្លួនឯងបានសម្រាប់ម៉ូដណាដែលខ្លួនចូលចិត្ត៖
១០. ម៉ូដសក់បួងបែបងាយៗ ដែលនារីៗចូលចិត្តធ្វើ មិនថាអ្នកសក់ក្រាស់ ឬស្ដើង
៩. ម៉ូដសក់ Messy Bun ធ្វើបែបរញ៉េរញ៉ៃតែចេញ Style ស្អាត
៨. ម៉ូដសក់បួងតូចៗ ដែលនារីសក់ខ្លី និងសក់វែងធ្វើបានដូចគ្នា
៧.ម៉ូដសក់បួងពាក់កណ្ដាលទម្លាក់ពាក់កណ្ដាល ធ្វើហើយធានាថាស្អាតគួរឲ្យស្រឡាញ់
៦. កាន់តែ Cute ថែមទៀតជាមួយម៉ូដសក់បួងពាក់កណ្ដាលខាងលើ ប៉ុន្តែមានពីរដុំ
៥. ម៉ូដសក់បួងពីរដុំក៏មើលទៅគួរឲ្យស្រឡាញ់មិនចាញ់គ្នាដែរ
៤.ម៉ូដសក់បួងចុះក្រោម មើលទៅសុភាពមានរបៀបរៀបរយ
៣.ម៉ូដសក់បួងចុះក្រោម មិនចាំបាច់ប្រិតប្រៀងពេក តែមើលទៅស្អាតទាន់សម័យ
២. ម៉ូដសក់បួងស្អាតៗ សម្រាប់ចូលរួមពិធីផ្លូវការផ្សេងៗ
១. ម៉ូដសក់ក្រងបួង សម្រាប់អ្នកឧស្សាហ៍អង្គុយក្រង គឺធានាថាស្រស់ស្អាត ហើយប្លែកភ្នែក
ឃើញហើយពេញចិត្តម៉ូដណាជាងគេ?