ប្រឹង​បិទ​ម៉ាស​យ៉ាង​ម៉េច​ក៏មុខ​​មិន​ស្អាត​ដែរ បើ​មិន​ដឹង​តិចនិក​ទាំង​នេះ

  • 2019-02-26 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ពេល​វេលា​ជាក់​លាក់​មួយ​ចំនួន​ដែល​ស្បែក​របស់​យើង​មិន​អាច​ទទួល​បាន​សារជាតិ​បំប៉ន​នៅ​ក្នុង​ម៉ាស​​​នោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​ស្បែក​អាក្រក់​ជាង​មុន​ទៀត​ផង។ ដូច​នេះ មុន​ពេល​បិទ​ម៉ាស​ក្រណាត់ គួរ​មើល​ចំណុច​ទាំង​នេះ។

ពេល​យប់

ជា​ធម្មតា មនុស្ស​ស្រី​ភាគ​ច្រើន​តែង​ជ្រើស​យក​ពេល​យប់​ចូល​គេង​ដើម្បី​បិទ​ម៉ាស​ដើម្បី​លំហែ​អារម្មណ៍​ផង។ យ៉ាងណាក្ដី ពេល​យប់​គឺ​ជា​ពេល​ដែល​ខ្លួន​ប្រាណ​យើង​បញ្ចេញ​ជាតិ​ពុល ដើម្បី​ធ្វើ​ការ​ចម្រោះ ហើយ​បញ្ចេញ​សារជាតិ Melatonin ធ្វើ​ឲ្យ​យើង​ងាយ​គេង​លក់។ ហេតុនេះ​ហើយ ការ​បិទ​ម៉ាស​ធ្វើ​ឲ្យ​ប្រព័ន្ធ​នេះ​ត្រូវ​រអាក់រអួល មិន​អាច​បញ្ចេញ melatonin ធ្វើ​ឲ្យ​គេង​មិន​លក់់ ស្បែក​មិន​អាច​កកើត​កោសិការ​ថ្មី​បាន។ ហេតុ​នេះ​ហើយ ដើម្បីបាន​ស្បែក​ស្អាត​ គួរ​បិទ​ម៉ាស​ពី​ពេល​ព្រលប់​ល្អ​ជាង។

រូបតំណាង

បិទ​ម៉ាស​រាល់​ថ្ងៃ

អ្នក​ខ្លះ​ញៀន​នឹង​ការ​បិទ​ម៉ាស រហូត​ដល់​បិទ​រាល់​ថ្ងៃ។ តែ​តាម​ការ​ពិត​ ស្បែក​យើង​គួរ​បិទ​ម៉ាស​ត្រឹម ២ ទៅ ៣​ដង​តែ​ប៉ុណ្ណោះ​ក្នុង​១ សប្ដាហ៍ ព្រោះ​បិទ​ច្រើន​ជាង​នេះ ក៏​ស្បែក​ទទួល​ជីវជាតិ​មិន​អស់​ដែរ។ ក្រោយ​ពេល​បិទ​ម៉ាស គួរ​លាង​ចេញ​ដោយ​ទឹក​តិច​ៗ និង​ម៉ាស្សា​ថ្នម​ៗ​ឲ្យ​ជីវជាតិ​ជ្រាបចូល​បាន​ជ្រៅ។

ស្បែក​កំពុង​ឡើង​មុន​ខ្លាំង

ម៉ាស​មាន​គុណ​ប្រយោជន៍​ដើម្បី​បំប៉ន​ស្បែក​មុខ តែ​ពេល​ខ្លះ​ក៏​ជា​សត្រូវ​នៃ​ស្បែក​មុខ​ដែរ ពេល​មុខ​អ្នក​កំពុង​កើត​មុន។ សារជាតិ​បំប៉ន​នៅ​ក្នុង​ម៉ាស នឹង​ជំរុញ​ឲ្យ​មុន​លើ​មុខ​កកើត​រឹត​តែ​ច្រើន។ ដូច្នេះ​ហើយ ពេល​កំពុង​ឡើង​មុន អ្នក​គួរ​ប្រើ​គ្រឿង​សម្អាង​ព្យាបាល​មុន ជៀសវាង​បិទ​ម៉ាស៕

រូបតំណាង

ចុចអាន៖ទម្លាប់​ប្រចាំ​ថ្ងៃ​ទាំង​នេះ ធ្វើ​ឲ្យ​​ស្រ្តី​​ឡើង​ចាស់​ជាង​អាយុ​ទាំង​មិន​ដឹង​ខ្លួន

ប្រភព៖ Phunutoday អត្ថបទ៖Caramel

អត្ថបទពេញនិយម