គេ​កំពុង​ប្រើប្រាស់​មនោសញ្ចេតនា​អ្នក​ហើយបើ ៦សញ្ញា​​​កើត​ឡើង

  • 2019-02-22 07:25:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​មែន​គ្រប់​គ្នា​ឲ្យ​តែ​ចូល​មក​ស្រឡាញ់​អ្នក គេ​នឹង​អាច​ពិត​ប្រាកដ​ជាមួយ​អ្នក​ឡើយ ពេល​ខ្លះ​អ្នក​គ្រាន់​តែ​ជា​របស់​ដែល​គេ​ប្រើ​ប្រាស់​ប៉ុណ្ណោះ​ក៏​ថា​បាន។ បើ​ស្នេហា​ដែល​អ្នក​មាន​រាល់ថ្ងៃ​មាន​រឿង​ដូច​ខាង​ក្រោម​នេះ នោះ​បញ្ជាក់​ថា​គេ​កំពុង​តែ​ប្រើប្រាស់​មនោសញ្ចេតនា​អ្នក​ហើយ ៖

១. នៅ​ក្បែរ​អ្នក​ពេល​ដែល​គេ​អផ្សុក ឬ​ត្រូវ​ការ​ឲ្យ​អ្នក​ជួយ

ឲ្យ​តែ​ពេល​គេ​ពិបាក​ចិត្ត អផ្សុក​គេ​តែង​មក​រក​អ្នក​ហើយ តែ​បើ​គ្មាន​រឿង​អី​វិញ​ប្រហែល​ជា​មិន​ទំនេរ​មក​រក​អ្នក​ប៉ុន្មាន​ទេ។ ម្យ៉ាង​ទៀត​គេ​អាច​មក​រក​អ្នក​ពេល​គេ​ត្រូវ​ការ​អី​ឲ្យ​អ្នក​ជួយ ឬ​ពេល​ដែល​អ្នក​មាន​សារៈសំខាន់​តែ​ប៉ុណ្ណោះ។

រូបតំណាង

**២. គេ​មិន​ដែល​បើក​បង្ហាញ​ទំនាក់ទំនង​អ្នក​ទៅ​កាន់​មនុស្ស​សំខាន់​ៗ​ឡើយ**

គេ​មិន​ដែល​ឲ្យ​គ្រួសារ បង​ប្អូន​ ឬ​មិត្តភ័ក្ដិ​ជិតស្និទ្ធ​គេ​ដឹង​ឡើយ។ គេ​តែ​តែ​លាក់បាំង គេច​មុខ​គេច​ក្រោយ​នៅ​ពេល​ដែល​មាន​អ្នក នេះ​អាច​និយាយ​ថា​គេ​មិន​ដែល​មាន​បំណង​គិត​ពី​អនាគត​ជាមួយ​អ្នក​ទេ គ្រាន់​តែ​ប្រើប្រាស់​អ្នក បន្ទាប់​មក​ក៏​លែង​ទៅ​វិញ។

៣. មិន​ដែល​និយាយ​ពី​រឿង​អនាគត​ជាមួយ​គ្នា​

កុំ​ថា​ឡើយ​គម្រោង​បង្កើត​គ្រួសារ​ជាមួយ​អ្នក សូម្បី​តែ​និយាយ​ក៏​គេ​មិន​ដែល​និយាយ​ផង ឬ​ពេល​ខ្លះ​ទៀត​ឲ្យ​តែ​និយាយ​ដល់​រឿង​ហ្នឹង​គេ​បង្វែរ​ប្រធាន​បទ ឬ​មិន​និយាយ​តែ​ម្ដង។ និយាយ​ទៅ​អ្នក​មិន​មែន​ជា​មនុស្ស​ដែល​គេ​នឹក​ដល់​ថ្ងៃ​រៀប​ការ​ឡើយ។

រូបតំណាង

៤. គេ​មិន​ដែល​ណាត់​ជួប​អ្នក ឬ​ឲ្យ​អំណោយ​អី​ឡើយ

មិន​មែន​ការ​ណាត់ជួប​ ឬ​អំណោយ​បង្ហាញ​ថា​គេ​ស្រឡាញ់​យើង​ពិត​ប្រាកដ​ឡើយ ប៉ុន្តែ​រឿង​ទាំង​នេះ​គឺ​ជា​ផ្នែក​មួយ​ដែល​បង្ហាញ​ពី​ទឹក​ចិត្ត​គេ​ចំពោះ​អ្នក។ បើ​មនុស្ស​ស្រឡាញ់​គ្នា​មែន ការ​ជួប​គ្នា ការ​ខ្វល់ខ្វាយ ការ​បារម្ភ​នឹង​កើត​ឡើង​ដោយ​មិន​បាច់​ទាមទារ។

៥. គេ​ខ្វល់​តែ​អារម្មណ៍​គេ

ភាព​រីករាយ​របស់​គេ​គឺ​ជា​រឿង​សំខាន់​បំផុត ទោះបី​អ្នក​មិន​សប្បាយ​ចិត្ត​ក៏​ដោយ។ គេ​មិន​សូវ​ជា​ខ្វល់​ពី​អ្នក​ប៉ុន្មាន​ឡើយ​ ពេល​មាន​រឿង​ម្ដង​ៗ គេ​ទុក​អ្នក​ចោល​ដោយ​មិន​រវល់ ឬ​ផ្សះផ្សា​គ្នា​នោះទេ គឺ​ទុក​រហូត​ដល់​អ្នក​ទៅ​រក​គេ​មុន ឬ​ពេល​គេ​អស់​អ្នក​នៅ​ជាមួយ​ទើប​គេ​មក​រក​អ្នក​វិញ។

៦. គេ​តែង​សុំ​ពេល​វេលា និង​សេរីភាព​ពី​អ្នក

គេ​ចង់​បាន​ពេល​ផ្ទាល់​ខ្លួន​ច្រើន ហើយ​មិន​ចង់​ឲ្យ​អ្នក​រញ៉េរញ៉ៃ ឬ​សួរ​ច្រើន​នោះ​ទេ។ ទៅ​ណា​មក​ណា​ក៏​គេ​មិន​ដែល​ប្រាប់​អ្នក ហើយ​គេ​តែ​មាន​ពេល​សម្រាប់​អ្នក​ផ្សេង​ ប៉ុន្តែ​សម្រាប់​អ្នក​វិញ​គឺ​គេ​គ្មាន​ឡើយ។

រូបតំណាង

បើ​មាន​ស្នេហា​របៀប​នេះ​ក្នុង​ជីវិត​អ្នក​មែន នោះ​អ្នក​ពិត​ជា​ខ្ជះខ្ជាយ​ពេល​វេលា​ពេក​ហើយ ព្រោះ​នោះ​មិន​មែន​ជា​ទំនាក់​ទំនង​ដែល​អ្នក​ត្រូវ​ចំណាយ​កម្លាំង ចំណាយ​ទឹក​ចិត្ត​ឡើយ៕

ចុចអាន៖មេរៀន​ស្នេហា​ដែល​យើងត្រូវ​ដឹងមុន​ពេល​ទទួល​យក​នរណា​ម្នាក់​មក​ទុក​ក្នុង​បេះដូង

អត្ថបទ៖ ផេង ផលធិតា