ជៀស​បាន​ជៀស​ទៅ​! ​អាហារ​​ ៥ ​ប្រភេទ​នេះ​ស្រី​ៗមិន​គួរ​ញ៉ាំ​ទេ​​ពេល​មករដូវ

  • 2019-02-25 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ដល់​ថ្ងៃ​មក​រដូវ​ម្ដង​ៗ​ស្រី​ៗ​យើង​ដឹង​តែ​មាន​អារម្មណ៍​ថា​ឃ្លាន​ខុស​ធម្មតា​។​ ថែម​ទាំង​ចង់​ញ៉ាំ​នេះ​ញ៉ាំ​នោះ​គ្រប់​ប្រភេទ​ទៀត​ផង​។​ ប៉ុន្តែ​មាន​អាហារ​ខ្លះ​ដែល​ស្រី​ៗ​មិន​គួរ​ញ៉ាំ​ពេល​មក​រដូវ​ទេ​។​ ខាង​ក្រោម​នេះ​ជា​អាហារ​ ៥​ប្រភេទ​ដែល​ស្រី​ៗ​គួរ​តែ​កុំ​ញ៉ាំ​ពេល​មក​កំឡុង​ពេល​មាន​រដូវ​។

១. សាច់​ដែល​មាន​កាឡូរី​ខ្ពស់

ឧទាហរណ៍​ដូច​ជា​សាច់​ជ្រូក​បំពង​ សាច់​ក្រក និង​ហតដក​ ជា​ដើម​ដោយ​សារ​តែ​ Prostaglandins ​ជា​ប្រភេទ​អាស៊ីត​ខ្លាញ់​ដែល​មាន​នៅ​ក្នុង​សាច់​ប្រភេទ​ទាំង​នេះ​ទ្វេ​ដង​ បើ​ញ៉ាំ​ពេល​មាន​រដូវ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​។

២. អាហារ​ប្រៃ

ស្រី​គួរ​តែ​កាត់​បន្ថយ​អាហារ​ប្រៃ​ ឬ​​អាហារ​ដែល​មាន​ជាតិ​អំបិល​ច្រើន​ដូច​ជា​ សណ្ដែក​ ឬ​ជា​ប្រភេទ​ fast food ជា​ដើម។ ​ដោយ​សារ​តែ​អរម៉ូន​អេស្ត្រូសែន​នៅ​ក្នុង​អំបិល​ជា​អរម៉ូន​ម៉្យាង​ដែល​ធ្វើ​ឲ្យ​ហើម​ ចឹង​ហើយ​បើ​យើង​នៅ​តែ​បន្ត​ញ៉ាំ​ប្រៃ​ពេល​មាន​រដូវ​វា​នឹង​បណ្ដាល​ឲ្យ​យើង​ហើម​បាន​។​

៣. កាហ្វេ

នៅ​ក្នុង​តែ​ កាហ្វេ​ និង​ភេសជ្ជៈ​ជា​ច្រើន​នឹង​ធ្វើ​រំញោច​ដល់​រោគ​សញ្ញា​ PMS និង​កន្ត្រាក់​ដៃ​ស្បូន​បណ្ដាល​ឲ្យ​ឈឺ​ពោះ​មុន​ និង​ពេល​កំពុង​មក​រដូវ ហើយ​នឹង​ធ្វើ​ឲ្យ​ញ័រ​និង​មាន​អារម្មណ៍​ថា​អស់​កម្លាំង​។

៤. គ្រឿង​ស្រវឹង

ស្រី​ៗ​គួរ​តែ​ចាំ​ថា​គ្រឿង​ស្រវឹង​ជា​ធម្មតា​ជះ​ឥទ្ធិពល​អាក្រក់​ដល់​យើង​ពេល​មាន​រដូវ​។​ វា​ធ្វើ​ឲ្យ​ស្លេក​ស្លាំង​និង​មាន​ជំងឺ​ពុក​ឆ្អឹង​។​ ដើម្បី​ការ​ពារ​ទុក​មុន​គួរ​តែ​កុំ​ញ៉ាំ​គ្រឿង​ស្រវឹង​ឲ្យ​សោះ​ពេល​មាន​រដូវ​។​

៥. ការ៉េម

ទទួល​ទាន​អាហារ​ត្រជាក់​ដូច​ជា​ការ៉េម​ នៅ​ថ្ងៃ​មាន​រដូវ​អាច​ធ្វើ​ឲ្យ​ឈាម​កក​។​ ម៉្យាង​ទៀត​ការ៉េម​ធ្វើ​ពី​ទឹក​ដោះ​គោ​និង​ប៊ឺ​ដែល​​២​ប្រភេទ​នេះ​មាន​ជាតិ​ខ្លាញ់​ឆ្អែត​ វា​នឹង​ធ្វើ​ឲ្យ​រាង​កាយ​មាន​ភាព​ឈឺ​ចាប់​ ពេល​ដែល​កាន់​តែ​ញ៉ាំ​នឹង​មាន​អារម្មណ៍​កាន់​តែ​មិន​ស្រួល​៕

ចុចអាន៖ ល្មម​​​​​​​ផ្អាក​​ញ៉ាំ​​​របស់​​​ទាំង​​នេះ​ទៅ​​ បើ​​​​​មិន​​​ចង់​​​​​​បំផ្លាញ​​​សុខភាព​​​​ដោយ​​​ស្នា​ដៃ​​ខ្លួនឯង

ប្រភព៖ ladyissue ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម