មេរៀនស្នេហាដែលយើងត្រូវដឹងមុនពេលទទួលយកនរណាម្នាក់មកទុកក្នុងបេះដូង
- 2018-02-08 03:12:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេរៀនស្នេហាដែលយើងត្រូវដឹងមុនពេលទទួលយកនរណាម្នាក់មកទុកក្នុងបេះដូង
កុំគិតថាស្នេហាជាភាពរីករាយអី ហើយក៏កុំឃើញគូស្នេហ៍គេល្អនឹងគ្នា យើងគិតថាពួកគេអស្ចារ្យនោះ។ ការពិតនៅពីក្រោយភាពផ្អែមល្ហែមដែលយើងឃើញ គេមិនដឹងថាមានរឿងឈឺចាប់ប៉ុណ្ណានោះទេ ដូច្នេះហើយមុនទទួលយកនរណាម្នាក់មកទុកក្នុងបេះដូង យើងត្រូវយល់ពីរឿងទាំងនេះសិន ៖
១. គ្មាននរណាម្នាក់អាចបំពេញចិត្តយើងបានគ្រប់ពេលឡើយ
ត្រូវចាំថាគេនឹងមិនអាចធ្វើឲ្យយើងពេញចិត្តគ្រប់ពេលឡើយ ពេលខ្លះយើងនឹងមានអារម្មណ៍ថាអស់សង្ឃឹម ខកចិត្ត ចំពោះស្នេហាដែលអ្នកធ្លាប់តែរំពឹងថាវានឹងល្អប្រសើរ។
**២. គេមិនអាចធ្វើឲ្យយើងមានសុភមង្គលរាល់ថ្ងៃឡើយ**
កុំរំពឹងថាគេជាមនុស្សដែលអាចផ្ដល់ស្នាមញញឹមដល់យើងបានរាល់ថ្ងៃនោះ មិនយូរទេគេក៏ជាមនុស្សដែលធ្វើឲ្យអ្នកយំច្រើនជាងគេក៏មាន។ ត្រូវចេះផ្ដល់ស្នាមញញឹមឲ្យខ្លួនឯង បើគេធ្វើឲ្យយើងឈឺចាប់។
៣. ការឈ្លោះគ្នា ការទាស់ទែងគ្នានឹងកើតឡើងបន្តបន្ទាប់
ប្រហែលពេលដែលស្រឡាញ់គ្នាដំបូងអាចនឹងមានក្ដីសុខ មានភាពរីករាយច្រើន ប៉ុន្តែយើងត្រូវដឹងថាកាន់តែយូរកាន់តែស្មុគស្មាញ កាន់តែសោះកក្រោះ ការទាស់ចិត្ត ការខ្វែងគំនិតគ្នា ការប្រកាន់យកទោសពៃរ៍ក៏កាន់តែមានច្រើនឡើងមិនស្រាន្ត។
៤. ត្រូវពង្រឹងខ្លួនឯងឲ្យរឹងមាំ និងជោគជ័យទោះគ្មានស្នេហាក៏ដោយ
ត្រូវបង្វឹកខ្លួនឯងឲ្យរឹងមាំព្រោះពេលខ្លះគេអាចបោះបង់យើងកណ្ដាលផ្លូវ ដូច្នេះទោះគ្មានគេក៏ដោយក៏យើងត្រូវធ្វើឲ្យជីវិតយើងរីករាយ និងជោគជ័យដែរ។ កុំចំណាយពេលឈឺចាប់ខ្លាំងពេកជាមួយគេ ព្រោះយើងអាចស្លាប់មុនមើលគេស្ដាយក្រោយ។
៥. ត្រូវគិតខ្លួនឯង មុននឹងគិតគេ
កុំធ្វើអីដើម្បីគេច្រើនពេក ព្រោះយើងអាចនឹងភ្លេចធ្វើអ្វីដើម្បីខ្លួនឯង។ កុំស្រឡាញ់គេ រហូតបំផ្លាញខ្លួនឯង ដើម្បីតែចង់បានគេ។ ត្រូវចាំថាធ្វើអ្វីក៏ដោយត្រូវគិតខ្លួនឯងមុនជានិច្ច ព្រោះពេលខ្លះគេអាចនឹងមិនគិតដល់អ្នកផងក៏ថាបាន។
៦. ត្រូវជ្រើសរើសស្នេហាណាដែលរីករាយជាងគេបំផុត
ត្រូវជ្រើសរើសមនុស្សម្នាក់ឲ្យបានខ្ពស់បំផុតក្នុងតារាងជ្រើសរើសរបស់យើង ព្រោះយ៉ាងហោចណាស់ក៏គេអាចមានសង្ឃឹមថានឹងផ្ដល់ក្ដីសុខឲ្យយើងច្រើនជាងគេដែរ។ បើដឹងខ្លួនថាកំពុងតែដើរចុះជ្រោះត្រូវដកខ្លួនវិញភ្លាម ព្រោះគ្មានពេលច្រើនទេដែលយើងអាចសប្បាយចិត្ត។
ស្នេហាមិនមែនដូចអ្វីដែលយើងបានប្រាថ្នាឡើយ កាន់តែរំពឹងខ្ពស់យើងកាន់តែខកចិត្តខ្ពស់៕
ចុចអាន៖ប្រភេទបុរសដែលមនុស្សស្រីគួរតែចំណាយពេលរង់ចាំដើម្បីជួប