រូបមន្ត​ចេក​ខ្ចី​ ដុត​ខ្លាញ់​សាហាវ​ជាង​ទៅ​ហាត់​ដល់ gym ទៀត

  • 2019-02-22 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចេក​ខ្ចី​ក្រឡុក​ឲ្យ​ម៉ដ្ឋ​គឺ​ជា​វិធីសាស្ត្រ​ដែល​លឿន​បំផុត​ចំពោះ​អ្នក​ចង់​ស្រក​គីឡូ តែ​​មិន​អាច​តម​អាហារ និង​ខ្ចិល​ទៅ​ហាត់​ប្រាណ។

បរិមាណ fiber ដ៏​ច្រើន​នៅ​ក្នុង​ចេក​ខ្ចី ជួយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត​យូរ ដូច​នេះ​ហើយ​ធ្វើ​ឲ្យ​យើង​ញ៉ាំ​តិច​ជាង​មុន។ បន្ថែម​ចេក​ខ្ចី​ចូល​ក្នុង​ចំណែក​អាហារ​របស់​អ្នក ក៏​ជួយ​ធ្វើ​ឲ្យ​ការ​ដុត​រំលាយ​កាឡូរី​បាន​លឿន​ជាង​មុន​ផង​ដែរ។

បន្ថែម​ពី​នេះ​ទៅ​ទៀត សម្រាប់​បុគ្គល​ដែល​ចង់​ធាត់ ចង់​ស្រក​គីឡូ តែ​ពិបាក​តម​ចំណី និង​ខ្ចិល​ទៅ​ហាត់​ប្រាណ​នោះ ចេក​ខ្ចី​អាច​ជួយ​សម្រេច​បំណង​អ្នក​បាន​យ៉ាង​ងាយ​ជាមួយ​រូប​មន្ត​ខាង​ក្រោម៖

គ្រឿងផ្សំ៖

-ចេក​ខ្ចី​៥​ផ្លែ ចិត​សំបក ត្រាំ​ទឹក​អំបិល

-អំបិល​មួយ​ស្លាបព្រា

-ក្រូច​ឆ្មា​មួយ​ផ្លែ យក​តែ​ទឹក ចោល​គ្រាប់

-ម៉ាស៊ីន​ទឹក​ក្រឡុក ចាន​ដាក់​ទឹក​កក

វិធី​ធ្វើ៖

-ក្រោយ​ពេល​ត្រាំ​ជាមួយ​ទឹក​អំបិល​រួច យក​ចេក​មក​ស្ងោរ​បន្ត​នៅ​ក្នុង​ឆ្នាំ​ពី​១០ ទៅ​១៥​នាទី។

-បន្ទាប់​មក​ដាក់​ចេក​ចូល​ក្រឡុក​ជាមួយ​គ្រឿង​ផ្សំ​ដទៃ​ទៀត លាយ​ជា​មួយ​ទឹក​ក្ដៅ​អ៊ុនៗ​មួយ​ពែង។

-ក្រឡុក​ម៉ដ្ឋ​ហើយ ចាក់​ដាក់​ចាន​ដាក់​ទឹក​កក ហើយ​ទុក​នៅ​ថត​កក​រយៈ​ពេល​៦​ម៉ោង

ដើម្បី​ស្រក​គីឡូ​បាន​លឿន គួរ​ប្រើ​ចេក​នេះ​ពី​៣ ទៅ​៥​ដុំ​លាយ​ជាមួយ​ទឹក​២៥០​មីលីលីត្រ។ ទទួល​ទាន​ជា​រៀង​រាល់​ព្រឹក និង​មុន​ពេល​បាយ​ជា​រៀង​រាល់​ថ្ងៃ​រហូត​ទទួល​បាន​លទ្ធផល​គាប់​ចិត្ត៕

ចុចអានបន្ត៖ ចំណាយ​ពេល​តែ ២០​ នាទី​ រាល់​ថ្ងៃ ​ទោះ​គីឡូ​ធ្ងន់​ប៉ុណ្ណា​ក៏​ស្រក​ទៅ​បណ្ដើរ​ៗ​ដែរ!

ប្រភព៖ Phunutoday ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម