អ្នកកើតក្នុងថ្ងៃទាំង ៤ នេះ ជាមនុស្សមានលាភសំណាងធំទៅថ្ងៃមុខ
- 2019-02-22 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកកើតក្នុងថ្ងៃទាំង ៤ នេះ ជាមនុស្សមានលាភសំណាងធំទៅថ្ងៃមុខ
តើអ្នកដឹងថាខ្លួនឯងកើតនៅថ្ងៃណាដែរទេ? បើអ្នកកើតក្នុងថ្ងៃណាមួយ ក្នុងចំណោមថ្ងៃទាំង៤ ដែលបានបង្ហាញខាងក្រោមនេះ មានន័យថាអ្នកជាមនុស្សមានសំណាងធំទៅថ្ងៃមុខ។
១. ថ្ងៃអាទិត្យ
អ្នកកើតក្នុងថ្ងៃអាទិត្យ ជាមនុស្សអំណត់អត់ធ្មត់ និងមានចិត្តត្រជាក់ ទោះអ្នកផ្សេងព្យាយាមជះភ្លើងដាក់ក៏ដោយ។ អ្នកចូលចិត្តនិយាយត្រង់នៅចំពោះមុខ ប៉ុន្តែមិនចេះនិយាយដើមនៅពីក្រោយទេ។ អ្នកជាមនុស្សប្រុសស្រួលយល់គ្នា និងអាចធ្វើជាអ្នកដឹកនាំដ៏ល្អមួយរូប។ ពេលខ្លះ អ្នកអាចនឹងមានអារម្មណ៍ថាឯកា និងគិតពីរឿងអតីតកាលដែលធ្លាប់ឈឺចាប់ច្រើនបន្តិចមែន ប៉ុន្តែកុំបារម្ភអី ព្រោះសំណាងរបស់អ្នកនឹងកើតមាននាពេលអនាគត ហើយឱកាសក្លាយជាអ្នកមាន កំពុងតែរង់ចាំអ្នកហើយ។
២. ថ្ងៃច័ន្ទ
អ្នកកើតថ្ងៃច័ន្ទជាមនុស្សស្ងៀមស្ងាត់ប៉ុន្តែជឿជាក់លើខ្លួនឯងណាស់។ អ្នកមានគំនិតចាស់ទុំ តែងគិតមុនពេលធ្វើអ្វីមួយ ព្រោះខ្លាចប៉ះពាល់ដល់អារម្មណ៍និងកិត្តិយសអ្នកដទៃ។ គំនិតនិងទង្វើល្អៗរបស់អ្នក នឹងត្រាយផ្លូវអ្នក ឲ្យជួបតែលាភសំណាងក្នុងជីវិត។
៣. ថ្ងៃអង្គារ
អ្នកជាមនុស្សស្ងប់ស្ងៀម និងមិនចូលចិត្តនិយាយទៅកាន់នរណាដែលមិនធ្កាប់ស្គាល់គ្នាពីមុនមក។ យ៉ាងណាអ្នកជាមនុស្សចិត្តល្អ និងរួសរាយគ្រាន់តែមិនសូវបានសម្តី។ អ្នកកើតក្នុងថ្ងៃអង្គារនេះដែរ ខំធ្វើការហត់ និងពិបាករកលុយខ្លាំងណាស់ ប៉ុន្តែកុំទាន់អស់សង្ឃឹមអី ព្យាយាមបន្តទៀតសិនទៅ ព្រោះពេលសំណាងមកដល់ អ្នកច្បាស់ជាស្រណុកស្រួលទ្វេដង។
៤. ថ្ងៃសៅរ៍
អ្នកកើតថ្ងៃសៅរ៍ក៏ចូលចិត្តនិយាយត្រង់ៗដែ។ ពេលខ្លះត្រង់ពេកសឹងតែហាស្តីមិនបានគិតជាមុន។ ជួនពាក្យពិតអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ ប៉ុន្តែអ្នកគ្មានចេតនាអាក្រក់អីនោះទេ ថែមទាំងមានសណ្តានចិត្តល្អទៀតផង។បើនិយាយពីរឿងស្នេហាវិញ អ្នកជាមនុស្សស្រលាញ់ស្មោះណាស់ មិនបែកចិត្តងាយៗទេ។ អ្នកក៏ជាមនុស្សដែលមានសំណាងខ្លាំងបំផុត ធ្វើឲ្យអ្នកផ្សេងគេច្រណែននឹងអ្នកផងដែរ៕