ប្រយ័ត្ន!វិធី​ការពារ​ស្បែក​ពីកាំរស្មី​យូវី​ដែល​ឡើង​ដល់​កំរិត​កំពូល ​កុំ​ឲ្យ​​ខ្លោច និង​កើត​មហារីក

  • 2019-02-20 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាមួយ​នឹង​អាកាសធាតុ​ក្ដៅ​ខ្លាំង​ដូច​បច្ចុប្បន្ន មនុស្ស​ជា​ច្រើន​បាន​ភ័យ​ខ្លាច​ថា មិន​ត្រឹម​តែ​ថា​កាំរស្មី​យូវីអាច​ធ្វើ​ឲ្យ​ស្បែក​ស្រអាប់​នោះ​ទេ ថែម​ទាំង​អាច​បំផ្លាញ​ស្បែក​បាន​ទៀត​ផង។ កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្រសួងធនធាន​ទឹក និង​ឧតុនិយម​បាន​ប្រកាស​ថា នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ប្រទេស​កម្ពុជា នឹង​ទទួល​យក​រលក​កម្ដៅ​ខ្លាំង ដែល​អាច​ធ្វើ​ឲ្យ​សីតុណ្ហភាព​កើន​ដល់ ៣៦ អង្សារ។ មាន​ន័យ​ថា អត្រា​កាំរស្មី​យូវី​នឹង​ឡើង​ដល់១០។ គួរ​បញ្ជាក់​ផង​ដែរ​ថា ជាមួយ​នឹង​អាត្រា​១០ នេះ កាំរស្មី​យូវី​អាច​ធ្វើ​ឲ្យ​ស្បែក​រលាក​បាន​ក្នុង​រយៈ​ពេល ២៥ នាទី។ កាំរស្មី​យូវី A អាច​ឆ្លុះ មួក ក្រណាត់ និង​ធ្វើ​ឲ្យ​ស្បែក​ឆាប់​ចាស់ រីឯ​យូវី B អាច​ធ្វើ​ឲ្យ​ឈឺក្បាល វិល​មុខ និង​ខ្មៅ​ស្បែក។ ដើម្បី​ការពារ​ស្បែក​ក្នុង​អាកាសធាតុក្ដៅ​ខ្លាំង​បែប​នេះ អ្នក​គួរ​អនុវត្ត​វិធី​ដូច​ខាង​ក្រោម។

១. ប្រើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ

វិធី​ការ​ពារ​កាំរស្មី​យូវី​បាន​ល្អ​បំផុត គឺ​ប្រើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ។ យូវី​អាច​ឆ្លុះ​ក្រណាត់​ក៏​ពិត​មែន តែ​មិន​អាច​ឆ្លង​លេ​ការពារ​កម្ដៅ​ថ្ងៃ​បាន​ឡើយ។ អាកាធាតុក្ដៅ អ្នក​គួរ​ជ្រើស​យក​ប្រភេទ​ធន់​នឹង​ទឹក និង​មាន​កំរិត SPF លើស​ពី​៣០ ហើយ​ត្រូវ​លាបមុន​​ចេញ​ក្រៅ​២០ ទៅ​៣០​នាទី។

២. ពាក់​វ៉ែន​តា​ការពារ​កម្ដៅ​ថ្ងៃ

ដើម្បី​ការពារ​ភ្នែក​កុំ​ឲ្យ​ជ្រួញ គួរ​ប្រើ​វែ់នតា​ការពារ​កម្ដៅ​ថ្ងៃ មុន​ពេល​ចេញ​ក្រៅ ជៀសវាង​ការ​ទទួល​រង​ពី​កាំរស្មី​យូវី A និង B។

៣. ស្លៀកពាក់​ឲ្យ​ជិតៗ

ទោះ​បី​ជា​កាំរស្មី​អាច​ឆ្លុះ​ធ្លុះ​ក្រណាត់​ក៏​ពិត​មែន តែ​នៅ​ពេល​ស្លៀក​ពាក់​ជិត​ៗ អាច​ការពារ​ស្បែក​មិន​ឲ្យ​រលាក​បាន។ ឧបករណ៍​ពេល​ចេញ​ក្រៅ​គួរ​​មាន មួក ម៉ាស និង​អាវ​ដៃ​វែង​ជាដើម។ សម្រាប់​នារី មិន​គួរ​ស្លៀក​ខ្លី​ចេញ​ក្រៅ​ពេល​ថ្ងៃ​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​ខ្លោច​ស្បែក។

៤. បំប៉ន​បន្ថែម​ទឹក

ក្រៅ​ពី​ការ​ទប់​ស្កាត់​ខាង​ក្រៅ យើង​ត្រូវ​ថែ​ពី​ខាង​ក្នុង​ដូច​គ្នា ដោយ​ការ​បន្ថែម​ទឹក​ឲ្យ​រាង​កាយ កុំ​ឲ្យ​ស្ងួត​ប្រេះ និង​ខ្វះ​សំណើម។ ក្នុង​អាកាសធាតុ​ក្ដៅ រាង​កាយ​បែក​ញើស​ច្រើន​ជាង​ធម្មតា ដូច​នេះ​ត្រូវ​ផឹក​បន្ថែម​ទឹក។ ជា​មធ្យម ក្នុង​រដូវ​ក្ដៅ មនុស្ស​ម្នាក់​គួរ​ផឹក​ទឹក​ឲ្យ​បាន ២,២​លីត្រ​ក្នុង​មួយ​ថ្ងៃ ទើប​គ្រប់គ្រាន់៕

ចុចអាន៖

ប្រភព៖ bestie អត្ថបទ៖Caramel