ចែក​រំលែក​រូបមន្ត​ធ្វើ​ទឹក​ជ្រលក់​គ្រឿង​សមុទ្រ ឲ្យ​បាន​ឆ្ងាញ់​ដោយ​ខ្លួន​ឯង

  • 2018-12-12 07:37:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​អ្នក​ត្រូវ​ការ​ទឹក​ជ្រលក់​មក​ជ្រលក់​គ្រឿង​សមុទ្រ ថ្ងៃ​នេះ កញ្ញា សូម​ចែក​រំលែក​រូប​មន្ត​ធ្វើ​ទឹក​ជ្រលក់​​ខ្លះ ដែល​ប្រិយមិត្ត​អាច​យក​ទៅ​សាក​ល្បង​ធ្វើ​ខ្លួន​ឯង​បាន ហើយ​អាច​បន្ថែម​គ្រឿងគ្រៅ​តាម​ចូល​ចិត្ត អ្នក​ណា​ចូល​ចិត្ត​ផ្អែម​អាច​ថែម​ស្ករ អ្នក​ណា​ចូល​ចិត្ត​ជូរ​បន្តិច អាច​ថែម​ទឹក​ក្រូច​ឆ្មារ​។ អីចឹង​កុំ​ឲ្យ​ខាត​ពេល​ច្រើន តោះ​ទៅ​​មើល​ពី​គ្រឿង​ផ្សំ និង​វិធី​ធ្វើ​ខាង​ក្រោម​នេះ​តែ​ម្ដង៖

គ្រឿង​ផ្សំ៖

១. ជីរវ៉ាន់ស៊ុយ​ ៤​ខាំ

២. ខ្ទឹម​ស ៤​ខាំ

៣. ម្ទេស​ខៀវ ម្ទេស​ក្រហម ៤​ខាំ

៤. ស្ករ​ត្នោត ១​គីឡូ ឬ​តិច​ជាង​នេះ​បន្តិច​​សម្រាប់​អ្នក​មិន​ចូល​ចិត្ត​ផ្អែម

៥. អំបិល ៥ស្លាបព្រា

៦. ទឹក​ក្រូច​ឆ្មារ ៤វែក

៧. ទឹក​ដាំ​ពុះ ៣​វែក​កន្លះ

៨. ប៊ីចេង​តាម​ចូល​ចិត្ត

វីធី​ធ្វើ

ជា​ដំបូង​គេ គឺ​ត្រូវ​ដាំ​ទឹក​។ ចន្លោះ​ពេល​ដាំ​ទឹក​ អាច​ត្រៀម​​ឆ្នាំង ឬ​ចាន​ដែក​តូច​មួយ​ដាក់​ស្ករ​ត្នោត​ ប៊ី​ចេង និង​អំបិល​ចូល លុះ​ដល់​ទឹក​ពុះ ចាក់​ទឹក​ចូលចំនួន ៣វែក​កន្លះ ហើយ​កូរ​ឲ្យ​រលាយ​ស្ករ។

ពេល​កូរ​ល្មម​រលាយ​ស្ករ​ និង​អំបិល​ហើយ ទើប​ដាក់​ទឹក​ក្រូច​ឆ្មារ​ចូល​​ប្រមាណ ៤​ទៅ​៥​វែក កូរ​ឲ្យ​សព្វ​ រួច​ទុក​មួយ​អន្លើ។

ត្រៀម​គ្រឿង​ផ្សេង​ៗ​ទៀត​ដូច​ជា​ ជីរវ៉ាន់ស៊ុយ (យក​ទាំង​ដើម​ ទាំង​ស្លឹក និង​ឬស) ខ្ទឹម​សបក​ឲ្យ​ស្អាត ម្ទេស​ក្រហម និង​ម្ទេស​ខៀវតាម​ចូល​ចិត្ត។ ពេល​ត្រៀម​រួច យក​គ្រឿង​ផ្សំ​ទាំង​អស់​មក​ដាក់​កិន​ក្នុង​ម៉ាស៊ីន​ក្រឡុក​រួម​ជាមួយ​ទឹក​ស្ករ​ដែរ។

វិធី​ក្រឡុក​មាន​ពីរ​ដំណាក់​កាល។ ដំណាក់​កាល​ទី​១ ត្រូវ​ក្រឡុក​គ្រឿង​ផ្សំ​ទាំង​អស់​ដោយ​ប្រើ​ល្បឿន​មធ្យម។ នៅ​ពេល​ម៉ដ្ឋ​បន្តិច ទើប​ចុច​ឈប់​សិន ហើយ​ក្រឡុក​ម្ដ​ង​ទៀត​ដោយ​ប្រើ​ល្បឿន​លឿន។ ពេល​ក្រឡុក​រួច អាច​ចាក់​ចូល​ដប ឬ​ក្រឡ​ទុក​ប្រើ​ការ​បាន​ហើយ ៕  

ចុចអានបន្ត៖

ប្រភព៖ updatetoday ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម