រឿង​ដែល​មាន​តែ​មនុស្ស​ស្រី​ដូច​គ្នា​ប៉ុណ្ណោះ ទើប​អាច​យល់​បាន

  • 2019-02-18 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​មនុស្ស​ស្រី មាន​រឿង​ជាច្រើន​ដែល​រញ៉េរញ៉ៃ ឬ​អាច​ហៅ​ថា​ពិបាក​យល់​ចិត្ត ដូចនេះ​ទើប​មាន​តែ​ស្រី​ៗ​ដូច​គ្នា ទើប​យល់ និង​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា។

១.អារម្មណ៍​ទាក់​ទង​នឹង​សម្លៀកបំពាក់

មនុស្ស​ស្រី​មាន​ការ​ផ្លាស់ប្ដូរ​អារម្មណ៍​ច្រើន​ណាស់ ដូចនេះ​ថ្ងៃ​ណា​អារម្មណ៍​ល្អ​ការ​ស្លៀកពាក់ និង​តុបតែង​ខ្លួន​ក៏​ស្អាត​កំប្លង់​ៗ​ដែរ។ ចំណែក​ថ្ងៃ​ណា​អារម្មណ៍​មិន​ល្អ ឬ​ថ្ងៃ​មក​រដូវ​ការ​ស្លៀកពាក់​ធ្វើឲ្យ​ណា​ឲ្យ​រួច​ៗ ស្អាត​មិន​ស្អាត​មិន​ខ្ចី​ខ្វល់។

២.សម្ដី

មនុស្ស​ស្រី​ច្រើនតែ​សម្ដី​ខុស​ពី​ចិត្ត ពេល​ខ្លះ​មនុស្ស​ប្រុស​មើល​មិន​ដឹង​ទេ មានតែ​ស្រី​ដូច​គ្នា​ទើប​ដឹង។ ឧទាហរណ៍៖ ពេល​ខឹង​មិត្ត​ប្រុស មនុស្ស​ស្រី​ប្រាកដជា​និយាយ​ថា​មិន​អី​ទេ ប្រុស​ៗ​ឮ​បែប​នេះ ក៏​គិត​ថា​មិន​អី​មែន។ តែ​បើ​មនុស្ស​ស្រី​ដទៃ​ឮ​គេ​ប្រាកដ​ជា​ដឹង​ថា​មាន​អ្វី​ជាក់ជា​មិន​ខាន។

៣.អាកប្បកិរិយា

ចំណុច​នេះ​ក៏​ទាក់ទង​ទៅ​នឹង​អារម្មណ៍​ដែរ។ ថ្ងៃ​ណា​អារម្មណ៍​ល្អ​ឫកពា​ចេញ​មក​គួរឲ្យ​ស្រលាញ់ និង​ទាក់ទាញ តែ​បើ​ថ្ងៃ​ណា​ខឹង​មួម៉ៅ​ហើយ​នោះ អាកប្បកិរិយា​ក៏​មាន​ភាព​ឆ្គាំឆ្គង​ដែរ។

៤.ញញឹម

ថ្ងៃ​ខ្លះ​ទោះ​អារម្មណ៍​ល្អ ក៏​មិន​ញញឹម​ដែរ ព្រោះ​គ្មាន​អ្វី​គួរ​ឲ្យ​ញញឹម ឬ​សើច​ចេញ​មក។ តែ​ពេល​ខ្លះ​ទោះ​មិន​សប្បាយ​ចិត្ត​ក៏​អាច​ញញឹម​ចេញ​មក​យ៉ាង​ស្រស់​ស្រាយ។

៥.ការ​ញ៉ាំ

ត្រង់​ចំណុច​នេះ​បើ​បុរស​ពេល​ខូច​ចិត្ត សប្បាយ​ចិត្ត ធ្វើ​រឿង​អ្វី​ជោគជ័យ បរាជ័យ គឺ​ចូលចិត្ត​ផឹក តែ​មនុស្ស​ស្រី​វិញ​គឺ​ញ៉ាំ ហើយ​ញ៉ាំ​មិន​សំចៃ​មាត់​ទៀត​ផង។ ក្រោយ​ញ៉ាំ​រួច​បាន​នឹក​ស្ដាយក្រោយ ខ្លាច​ធាត់ នេះ ជា​ទម្លាប់​ទៅ​ហើយ។

៦.ចូលចិត្ត​និយាយ​ដើម

ឲ្យតែ​ជុំ​គ្នា ហើយ​ធ្លាប់​មាន​នរណា​ម្នាក់​ដែល​ធ្វើអ្វី​​មិន​ពេញ​ចិត្ត​ខ្លួន ដឹង​យក​រឿង​នោះ​ទៅ​ប្រាប់​គ្នា ហើយ​ចាប់ផ្ដើម​និយាយ​ពី​ម្នាក់​នោះ​មិន​ចេះ​អស់​រឿង៕

ចុចអាន៖ចាំទុក មនុស្ស​ស្រី​ខ្លាំង​គេ​មិន​ដែល​ចាប់អារម្មណ៍​រឿង​ទាំង​នេះ​ឡើយ

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម