ចាំទុក មនុស្ស​ស្រី​ខ្លាំង​គេ​មិន​ដែល​ចាប់អារម្មណ៍​រឿង​ទាំង​នេះ​ឡើយ

  • 2019-02-12 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ត្រី​រឹងមាំ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​តម្រូវ​ការ​ខ្ពស់ និង​មិន​ចុះញ៉ម​អ្នក​ដទៃ​ឡើយ។ មនុស្ស​បែប​នេះ​មិន​ចាប់អារម្មណ៍​នឹង​រឿង​អ្នក​ដទៃ ឬ​ធ្វើ​អ្វី​តាម​ចិត្ត​គេ។

១.មិន​ខ្វល់​សម្ដី​អ្នក​ដទៃ

មនុស្ស​ស្រី​ខ្លាំង​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​លើ​អ្វី​ដែល​អ្នក​ដទៃ​គិត​អំពី​គេ​ឡើយ ព្រោះ​តែ​គំនិត​អ្នក​ដទៃ​គេ​ទុក​ជា​របស់​គ្មាន​ន័យ។ គេ​វាយតម្លៃ​គុណភាព​នៃ​ជីវិត​ខ្លួន​តាមរយៈ​កញ្ចក់ មិន​មែន​លើ​មាត់​អ្នក​ដទៃ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​អ្នក​ខ្លាំង​តែង​គោរព​ខ្លួនឯង ទទួល​យក​ខ្លួនឯង ហើយ​សើច​ចំអក​ដល់​អស់​អ្នក​ដែល​ស្អប់​គេ។

រូបតំណាង

**២.មិន​ព្រួយបារម្ភ​អំពី​ការ​ផ្គាប់ចិត្ត​មនុស្ស​គ្រប់​គ្នា**

គេ​មិន​វិនិច្ឆ័យ​ខ្លួនឯង​ដោយ​ពិចារណា​ទៅ​លើ​អ្វី​ដែល​អ្នក​ដទៃ​គិត​ពី​ខ្លួន​ទេ ព្រោះ​វា​ផ្ទុយ​ពី​ភាព​រឹង​មាំ​នៃ​ស្មារតី។ ព្រោះ​ពួកគេ​ដឹង​ថា​មិន​អាច​ផ្គាប់​ចិត្ត​មនុស្ស​គ្រប់​គ្នា​បាន។ ការ​ព្យាយាម​ផ្គាប់ចិត្ត​មនុស្ស​គ្រប់គ្នា គឺជា​ពេល​វេលា​ខ្ជះខ្ជាយ​ក្នុង​ជីវិត។

៣.អ្នក​ខ្លាំង​គេ​មិន​ខ្វល់​ពី​ការ​មាន​រូបរាង​ល្អ​ឥត​ខ្ចោះ​ទេ

រឿង​ដែល​មាន​សារៈសំខាន់​នោះ គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​រក្សា​រាងកាយ​ឲ្យ​មាន​សុខភាព​ល្អ។ មនុស្ស​បែប​នេះ​ដឹង​ថា​មនុស្ស​គ្រប់​គ្នា​មាន​ភាព​ខុស​ប្លែក​គ្នា ហើយ​មាន​លក្ខណៈ​ពិសេស​ផ្សេង​គ្នា។ អ្វី​ដែល​ស្អាត​ពិត​ប្រាកដ​នោះ គឺ​ផ្ដោត​លើ​អត្តចរិត។

៤.មិន​ខ្វល់​ទៅ​វិនិច្ឆ័យ​អ្នក​ដទៃ

ការ​វិនិច្ឆ័យ​អ្នក​ដទៃ មិនមែន​ជា​រឿង​ដែល​មនុស្ស​ស្រី​ខ្លាំង​ម្នាក់​ត្រូវ​ខ្វល់​ឡើយ។ នាង​ខ្វល់​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ជីវិត​ខ្លួន​ជួប​តែ​ក្ដី​សុខ​តែ​ប៉ុណ្ណោះ។

៥.មិន​ខ្វល់​ការ​និយាយ​ដើម

ចង់​អ្នក​ណា​និយាយ​ដើម​នាង​យ៉ាង​ណា ក៏​មិន​ទៅ​ឈឺក្បាល​ហាល​ថ្ងៃ​ដែរ។ ព្រោះ​តែ​នាង​គិត​ថា​ខ្លួន​មិន​បាន​ស្ថិត​នៅ​លើ​មាត់​អ្នក​ដែល​គ្មាន​ការងារ​ធ្វើ ចាំតែ​និយាយ​ពន្លើស។

៦.មិន​ឲ្យ​អតីតកាល​ចូល​មក​ជ្រៀតជ្រែក​បច្ចុប្បន្ន និង​អនាគត

ទោះ​ជា​ពី​មុន​ខ្លួន​ធ្លាប់​ធ្វើ​រឿង​ដែល​ខុស​ឆ្គង និង​មាន​វិប្បដិសារី​យ៉ាង​ណា ក៏​មិន​បណ្ដោយ​ឲ្យ​វា​ចូល​មក​គ្រប់គ្រង​ខ្លួន​ដែរ។ មាន​តែ​យក​វា​ជា​កម្លាំង ដើម្បី​ជ្រោមជ្រែង​ជីវិត​ឲ្យ​កាន់តែ​ល្អ​ថែម​ទៀត៕

រូបតំណាង

ចុចអាន៖​ចង់​បាន​ជីវិត​ដ៏​ល្អ​មួយ គួរ​រាប់​អាន​មនុស្ស​ ១០​ ប្រភេទនេះ

ប្រភព៖ positivethingsonly ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម