មាន​ផ្ទះ​​ មាន​ឡាន មាន​លុយ​ច្រើន​ធ្វើ​អី បើចិត្ត​របស់​គេ​មិន​ស្មោះ​នោះ?

  • 2019-02-12 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 31

ចន្លោះមិនឃើញ

ត្រូវ​ការ​អី​ផ្ទះ​ធំ​ល្វឹងល្វើយ ឡាន​ទំនើប លុយ​រាប់​មិន​អស់នោះ សុមត្រឹម​តែ​បុរស​ដែល​នៅ​ក្បែរ​យើង មាន​ចិត្ត​ស្មោះ​មួយ​នឹង​មួយ​គឺ​គ្រប់គ្រាន់​ហើយ។

មនុស្ស​ប្រុស​មាន​ធ្លាប់​ឆ្ងល់​ទេ​ថា មនុស្ស​ស្រី​ដែល​យើង​ស្រលាញ់​ចង់​បាន​អ្វី​នោះ? មិន​​មែន​លុយ​អ្នក​ដែល​រក​បាន​ទេ ហើយ​ក៏​មិន​មែន​កាដូ​ថ្លៃ​ៗ​ដែល​អ្នក​ខ្ញុំ​នោះ​ដែរ។ អ្វី​ដែល​មនុស្ស​ស្រី​ត្រូវ​ការ​បំផុត​នោះ​គឺចិត្ត​ស្មោះ​របស់​មនុស្ស​ប្រុស​ទៅ​វិញ​ទេ។ ស្រី​អាច​ស្លៀក​ពាក់​មិន​សូវ​ស្អាត ហូប​មិន​សូវ​ឆ្ងាញ់​ដូច​គេ​​ក៏​បាន តែ​មាន​ដំណែង​ច្បាស់លាស់​មួយ​ក្នុង​បេះដូង​គេ​ក៏​ស្កប់ស្កល់​ដែរ។

ផ្ទះ​ធំល្វឹងល្វើយ​បាន​ការ​អី​បើ​គ្មាន​សុភមង្គល។ មាន​ស្ដុកស្ដម្ភ​ធ្វើ​អី​បើ​ចិត្ត​មនុស្ស​ងាយ​ផ្លាស់​ប្ដូរ​នោះ។ មនុស្ស​ស្រី​គ្រាន់​តែ​រំពឹង​ថា ក្រោយ​ព្យុះភ្លៀង ឧបសគ្គ​ទាំង​ប៉ុន្មាន អ្នក​ទាំង​២ អាច​កាន់​ដៃ​គ្នា​បង្កើត​ជា​គ្រួសារ​កក់ក្ដៅ​មួយ​តែ​ប៉ុណ្ណោះ។ បាយ​ម្ហូប​សាមញ្ញ​មួយ​ពេល ក៏​មាន​ក្ដី​សុខ ជាង​ម្ហូប​ស៊ីវិល័យ ហុត​ជាមួយ​ទឹក​ភ្នែក​ដែរ។

ឲ្យ​តែ​បេះដូង​គេ​ចំពោះ​យើង​កក់​ក្ដៅ ទោះ​ផ្ទះ​ឈើ​រងារ​ប៉ុណ្ណា ក៏​ក្នុង​អារម្មណ៍​បាន​ស្ងប់។ ផ្ទុយ​មក​វិញ ទោះ​ផ្ទះ​វីឡា​ស្កឹមស្កៃ តែ​ចិត្ត​គេ​ល្ហល្ហេវ​ជាមួយ​យើង​ទៅ​ហើយ ក៏​អស់​ន័យ​ដែរ។ ពេល​ខ្លះ អាច​និយាយ​បាន​ថា មិន​ចង់​ឲ្យ​ខ្លួន​មាន​លុយ​ច្រើន​ពេក​ផង ព្រោះ​លុយ​កាន់​តែ​ច្រើន​ហានិភ័យ​កាន់​តែ​ខ្ពស់។

បុរស​លុយ​ច្រើន ប្រៀបដូច​ផ្កា​ផ្អែម​បណ្ដូល កន្លង់​ណា​ក៏​ចង់​ចោម​រោម។ ទោះ​មិន​ចង់ ក៏​មាន​គេ​ហុច​ចំណី​ដល់​មាត់ ពិបាក​ទប់​អារម្មណ៍​ខ្លាំង។ មនុស្ស​ស្រី​ដែល​ឲ្យ​តម្លៃ​ភាព​ស្មោះ​ត្រង់ ទោះ​​មនុស្ស​ប្រុស​របស់​គេ ធ្លាក់​ខ្លួន​ទៅ​ជា​ក្រ ក៏​អាច​នៅ​រួម​សុខ រួម​ទុក្ខ​ជាមួយ​គ្នា ហើយ​កសាង​ឡើង​វិញ​ពី​បាត​ដៃ​ទទេ។ តែ​ពួក​គេ​នឹង​បោះបង់​គ្រប់​យ៉ាង ប្រសិន​បើ​មនុស្ស​ប្រុស​នោះ ផិតក្បត់​គេ​សូម្បី​តែ​មួយ​ដង។

ដូច​នេះ ប្រុស​ៗ​ជួយ​ចាំ​ផង​ថា កុំ​ស្មាន​ស្រី​ៗ​ងប់​តែ​នឹង​លុយ​នោះ តែ​ត្រូវ​ដឹង​ថា ចិត្ត​ស្មោះ​របស់​អ្នក​គឺ​ជា​អ្វី​គេ​ពួក​គាត់​ចង់​បាន​បំផុត៕

ចុចអាន៖

ប្រភព៖ Guu អត្ថបទ៖Caramel

អត្ថបទពេញនិយម