​ចង់​បាន​ជីវិត​ដ៏​ល្អ​មួយ គួរ​រាប់​អាន​មនុស្ស​ ១០​ ប្រភេទនេះ

  • 2019-02-11 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 84

ចន្លោះមិនឃើញ

មុន​នឹង​រាប់​អាន​ នរណា​ម្នាក់​ជាមិត្ត យើង​ក៏​ត្រូវ​មើល​ដែរ ថា​តើ​ម្នាក់​នោះ​​ជា​មនុស្ស​ល្អ ឬ​អាក្រក់ កុហក ឬ​ស្មោះ​ត្រង់។ បើ​សិន​មើល​ដឹង​ពី​សន្ដាន​របស់​គេ​ហើយ​យើង​​ត្រូវ​ប្រយ័ត្ន​ តែ​បើ​មិន​ទាន់​ស្គាល់​ច្បាស់​ ក៏​កុំ​ទាន់​ទុក​ចិត្ត​ពេក។ ប្រសិន​បើ​អ្នក​រាប់​អាន​ បុគ្គល ១០​ប្រភេទ​ដូច​ខាង​ក្រោម​នេះ ជីវិត​អ្នក​នឹង​ស្គាល់​ភាព​រីក​ចម្រើន​​ដោយ​ឡែក​ៗ​ពី​គ្នា៖

១. រាប់​អាន​​អ្នក​ចូល​ចិត្ត​រៀន​សូត្រ ​យើង​​នឹង​មាន​ចំណេះដឹង​កាន់​តែ​ច្រើន

​២. រាប់​អាន​​អ្នក​ចិត្ត​ទូលាយ យើង​នឹង​មាន​​សង្គម​ដែល​​កាន់​តែ​ទូលំទូលាយ​

៣. រាប់​អាន​​អ្នក​មាន យើង​​នឹង​ត្រូវ​បាន​ជំរុញ​ចិត្ត​​ឲ្យ​កសាង​ឋានៈ​ឲ្យ​​កាន់​តែ​ល្អ

៤. រាប់​អ្នក​អ្នក​ធ្វើ​បុណ្យ យើង​នឹង​មាន​ចិត្ត​មេត្តា​កាន់​តែ​ច្រើន

៥. រាប់​អាន​អ្នក​ក្លាហាន យើង​នឹង​កាន់​តែ​រឹង​មាំ

៦. រាប់​អាន​អ្នក​ប្រាជ្ញ យើង​នឹង​មាន​សតិ​បញ្ញា​កាន់​តែ​ច្រើន

៧. រាប់​អាន​អ្នក​​គិត​​វិជ្ជមាន យើង​នឹង​កាន់​តែ​មាន​ក្ដី​សុខ

៨. រាប់​អាន​អ្នក​មានក្ដី​ស្រមៃ យើង​នឹង​មាន​ឆន្ទៈ​មោះមុត និង​មិន​ឆាប់​បោះបង់​អ្វី​មួយ​ងាយ​ៗ

៩. រាប់​អាន​អ្នក​មានគំនិត យើង​នឹង​ចេះ​សម្លឹង​មើល​វែង​ឆ្ងាយ និង​កាន់​តែ​មាន​សង្ឃឹម

១០. រាប់​អាន​អ្នក​មាន​ទំនួល​ខុស​ត្រូវ យើង​នឹង​ចេះ​ចាត់ចែង​ពេល​វេលា​ឲ្យ​កាន់​តែ​មាន​ប្រយោជន៍។

ព្រោះ​យើង​រស់​នៅ​ក្នុង​សង្គម​ដែល​ត្រូវ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ច្រើន​ប្រភេទ​ ដូច្នេះ​បើ​សិន​យើង​មាន​ចំណង​ទំនាក់ទំនង​ជាមួយ​មនុស្ស​ច្រើន​ប្រភេទ​ខុស​ៗ​គ្នា​ដែរ យើង​នឹង​អាច​មាន​ឱកាស​កាន់​តែ​ច្រើន ក៏​ដូច​ជា​មាន​ការ​យល់​ដឹង​កាន់​តែ​ទូលំទូលាយ ជា​ពិសេស​​នឹង​ឆាប់​យល់​ពី​សារជាតិ​​ពិត​របស់​មនុស្ស ៕

ចុចអាន៖កាដូ​ពិសេសៗ​​​​ទុក​​ធ្វើ​​ជូន​មិត្ត​​សម្លាញ់​​ ក្នុង​​ថ្ងៃ​បញ្ចប់​​ការ​​សិក្សា

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម