មនុស្ស​ស្រី​រូប​ណា​ក៏មាន​សេរី​ភាពពេញលេញ រហូត​ដល់​មុន​ពេល​យក​ប្ដី

  • 2019-02-08 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុភមង្គល​ណា​ក៏​ត្រូវ​លះបង់ សេរី​ភាពមួយ​ណា​ក៏​គង់​មាន​ពេល​បញ្ចប់។ នារី​រូប​ណា​ក៏​​ធ្លាប់​មាន​ជីវិតរីករាយ ធូរស្រាល​មុន​ពេល​ឈាន​ជើង​ចូល​ជីវិត​មង្គលការ​ដែរ។

សួ​រ​ថា​មាន​មនុស្ស​ស្រី​ណា​ម្នាក់​ដែល​មិន​ត្រូវ​ចាក​ចេញ​ពី​រង្វង់​ដៃ​ឪពុក​ម្ដាយ ហើយ​ទៅ​សាង​គ្រួសារ​ខ្លួន​ឯង​នោះ។ ក្ដី​ស្រមៃ​ដ៏​តូច​តាច​របស់​ស្ត្រី​មាន​គ្រួសារ​ខ្លះ​គឺ គ្រាន់​តែ​ចង់​មាន​មួយ​ថ្ងៃ​សម្រាប់​ខ្លួន​ឯង មិន​គិត​រឿង​ផ្ទះ​សម្បែង មិន​គិត​រឿង​ធ្វើ​ម្ដាយ ក៏​ដូច​ជា​ប្រពន្ធ​គេ រស់​នៅ​ដូច​កាល​នៅ​លីវ។ តែ​ក្ដី​ស្រមៃ​នេះ​ហាក់​នៅ​ឆ្ងាយ​ខ្លាំង​ណាស់ ត្បិត​នៅ​ពេល​ដែល​បោះ​ជើង​ចូល​ជីវិត​គូ​ហើយ គឺ​គ្មាន​ថ្ងៃ​ណា​មួយ​ដែល​ទំនេរ​នោះ​ឡើយ។

ថ្ងៃ​ធម្មតា​របស់​មនុស្ស​ស្រី​នៅ​លីវ​គឺ ក្រោក​ឡើង​​គឺ​ចាប់​ផ្ដើម​ដោយ​ការ​តុបតែង​ខ្លួន​ឯង មើល​ខ្លួន​ក្នុង​កញ្ចក់ ដល់​ពេល​ពេញ​ចិត្ត​ហើយ ទើប​ដើរ​ចេញ​ពី​ផ្ទះ។ រី​ឯ​ថ្ងៃ​ថ្មី​របស់​មនុស្ស​ស្រី​​មាន​ប្ដី គឺ​ចាប់​ផ្ដើម​ដោយ​សំឡេង​គងរំពង ព្រោះ​កូន​យំ ប្ដី​ស្រែក​រក​ខោអាវ​ទៅ​ធ្វើ​ការ ផ្ទះ​បាយ​លាន់​ក្ដុងក្ដាំង ព្រោះ​ត្រូវ​ធ្វើ​ម្ហូប​ឲ្យ​ប្ដី និង​កូន។ ដល់​ពេល​ជូន​កូន​ទៅ​រៀន មុខ​ដូច​ខ្មោច ព្រោះ​សូម្បី​តែ​ក្រែម​មិន​បាន​លាប​ផង កុំ​ថា​ឡើយ​ពេល​ធ្វើ​ខ្លួន​ដូច​កាល​នៅ​ក្រមុំ។

ពេល​យប់​របស់​អ្នក​នៅ​លីវ​គឺ ជួបជុំ​គ្នា​ញ៉ាំអី មើល​កុន ដើរ​ទិញ​ឥវ៉ាន់​ជាមួយ​ក្រុម​មិត្តភ័ក្ដិ មក​ផ្ទះ​វិញ ក៏​បិទ​ម៉ាស​ធ្វើ​ខ្លួន​ ធ្វើ​មិន​ដឹង។ ឯ​ផ្ទះ​ជិត​ខាង​ បង​ស្រី​ដែល​មាន​ប្ដី ក្បាល​ល្ងាច​ឡើង​មិន​ទាន់ ឡើង​ធ្វើ​ម្ហូប ដាក់​ដាំ​បាយ បណ្ដើរ បោក​ខោអាវ​បណ្ដើរ រួច​ចេញ​ទៅ​ទទួល​កូន។ បាយ​ហើយ ប្ដី​មើល​ទូរទស្សន៍ កូន​រៀន ឯ​ម៉ែ​វិញ​នៅ​ឈ្ញោក​លាង​ចាន​គ្មាន​អ្នក​ណា​ខ្វល់​ជាមួយ។ ដល់​យប់​អធ្រាត្រ​ពេល​កូន​ចូល​ដេក​ហើយ ទើប​បាន​សម្រាក​ខ្នង​ខ្លួន​ឯង។ ស្រី​អត់​ប្ដី ចុង​សប្ដាហ៍​ដេក​ទាល់​តែ​ថ្ងៃ​ចាំង​ចូល​ដល់​បន្ទប់ មិន​ទាន់​ងើប​ផង។ ស្រី​មាន​ប្ដី ចង់​ចុង​សប្ដាហ៍ ឬ​ចូល​ឆ្នាំ​ទៀត ក៏​ងើប​ពី​ងងឹត​ដូច​គ្នា។ ៣៦៥ ថ្ងៃ គ្មាន​ថ្ងៃ​ណា​ខុស​គ្នា។ ចង់​ស្អាត ឬ​អាក្រក់ មាន​ ឬ​ក្រ នៅ​លីវ​គឺ​តែង​​ធូរ​ស្រាល ជាង​​អ្នក​មាន​គ្រួសារ។ មិន​មែន​ចង់​និយាយ​ថា មាន​គ្រួសារ​ហើយ​វេទនា​អី​នោះ​ទេ គ្រាន់​តែ​មាន​គ្រួសារ​ហើយ ហាក់​ដូច​ជា​ឆ្លង​ទៅ​ទំព័រ​ជីវិត​ថ្មី​មួយ​ទៀត។

ពេល​នៅ​លីវ ប្រៀប​ដូច​ពង​មាស ពង​ប្រាក់​របស់​ម៉ែ​ឪ​។ ក្លាយ​ជា​កូន​ប្រសារ​គេ​ហើយ សូម្បី​តែ​ញ៉ាំ​បាយ ក៏​មើល​ទឹក​មុខ​គេ​ដែរ។ ប៉ះបាន​ប្ដី​ល្អ​មិន​ថា​ទេ ប៉ះ​ប្ដី​ទុរយស្ស ចាត់​ទុក​ថា​ឆា​ចោល​តែ​ម្ដង។ តម្លៃ​នៃ​សុភមង្គលពេល​ខ្លះ មាន​អារម្មណ៍​ថា​ថ្លៃ​ខ្លាំង​ណាស់ ហើយ​ពេល​ខ្លះ​ត្រូវ​អត់​ធន់​ខ្លាំង​ដើម្បី​ទទួល​បាន​វា៕

ចុចអាន៖ស្រលាញ់​អ្នក​គឺ​ជា​រឿង​តែ​មួយ​គត់ ដែល​ក្លាហាន​បំផុត​សម្រាប់​ខ្ញុំ​ធ្លាប់​ធ្វើ

ប្រភព៖ Guu អត្ថបទ៖Caramel

អត្ថបទពេញនិយម