ស្រលាញ់​អ្នក​គឺ​ជា​រឿង​តែ​មួយ​គត់ ដែល​ក្លាហាន​បំផុត​សម្រាប់​ខ្ញុំ​ធ្លាប់​ធ្វើ

  • 2019-02-07 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 18

ចន្លោះមិនឃើញ

ខ្ញុំ​ធ្លាប់​ឮ​គេ​និយាយ​ថា ប្រសិន​បើ​ស្នេហា​មួយ​មិន​បាន​ចេញ​មក​ពី​ភាគី​ទាំង​សង​ខាង នោះ​មនោសញ្ចេតនា​របស់​យើង​ចំពោះ​គេ គឺ​ជា​អម្រែក​ដ៏​ធ្ងន់​មួយ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ដូច​ជា​កំពុង​នៅ​ក្នុង​ស្ថានភាព​នេះ​ខ្លាំង​ណាស់។

ចាប់ផ្ដើម​ដោយ​ការ​និយាយ​គ្នា​លេង​ធម្មតា លាយ​ជាមួយ​ពាក្យ​មនោសញ្ចេតនា​ខ្លះ ហើយ​មិន​ដឹង​ជា​​តាំង​ពី​ពេល​ណា សារ​របស់​អ្នក​ធ្វើ​ឲ្យ​ខ្ញុំ​ញញឹម​ដោយ​ខ្លួនឯង​ដូច​មនុស្ស​ឆ្កួត។ មិន​ដឹង​ជា​តាំង​ពី​ពេល​ណា បេះដូង​របស់​ខ្ញុំ​បាន​ទុកចន្លោះ​មួយ​សម្រាប់​អ្នក​បាត់​ទៅ​ហើយ។ រាល់​ថ្ងៃ​ចាំ​តែ​អ្នក​អនឡាញ​ដើម្បី​ជជែក​គ្នា។ គ្រាន់​តែ​ពាក្យ​រាត្រី​សួស្ដី​មួយ​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ស្ងប់​ចិត្ត និង​មាន​អារម្មណ៍​ថា​គេ​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ​ដែរ។

តែ​ពេល​ខ្លះ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ចំពោះ​អ្នក​មិន​មែន​ជា​មនុស្ស​ពិសេស​ឡើយ គ្រាន់​តែ​មិត្តភ័ក្ដិ​តែ​ប៉ុណ្ណោះ ហេតុ​នោះ​ហើយ​ពេល​ខ្លះ តែង​​បង្គាប់​ចិត្ត​ខ្លួន​ឯង​ថា ត្រូវ​រក្សា​គម្លាត​​ជាមួយ​អ្នក។ អារម្មណ៍​ស្រលាញ់​មនុស្ស​ម្នាក់​ហើយ​ត្រូវ​រុញ​គេ​ចេញ​ឆ្ងាយ​នោះ គឺ​វេទនា​ខ្លាំង​ណាស់។ ស្មាន​តែ​មិន​និយាយ​គ្នា​នឹង​បន្ថយ​ចិត្ត​នឹក តែ​អ្វី​ៗ​គ្រប់​យ៉ាង​បែរ​ជា​ផ្ទុយ​មក​វិញ​ទាំង​អស់។ ខ្ញុំ​នៅ​ចាំ​សារ​របស់​អ្នក​ពេញ​មួយ​យប់ ដោយ​សង្ឃឹម​ថា អ្នក​នឹង​ផ្ញើមក តែ​អ្នក​ម៉េច​នឹង​អាច​ផ្ញើ​មក​បើ​រាល់​ដង​គឺ​ខ្ញុំ​ជា​អ្នក​ផ្ញើ​ទៅ​មុន​ទាំង​អស់​នោះ?

អ្នក​ធ្លាប់​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ជា​មនុស្ស​ចិត្ត​ដាច់។ ត្រូវ​ហើយ ខ្ញុំ​ត្រូវ​ចិត្ត​ដាច់ ដើម្បី​អាច​ប្រឈម​មុខ​និយាយ​ជាមួយ​អ្នក​បាន​ប្រៀប​ដូច​ជា​មិត្តភ័ក្ដិ​ដទៃ។ អ្នក​ប្រហែល​មិន​​ដឹង​ឡើយ​ថា វត្តមាន​របស់​អ្នក​គឺ​ជា​កម្លាំង​ចិត្ត​របស់​ខ្ញុំ ដោយ​រាល់​ព្រឹក​ក្រោក​ពី​ដំណេក អ្នក​គឺ​ជាមនុស្ស​ទី​១​ដែល​ខ្ញុំ​គិត​ដល់។ តាម​ការ​ពិត​កំហុស​គ្រប់​យ៉ាង​គឺ​មក​ពី​រូប​ខ្ញុំ នៅ​ពេល​ស្រលាញ់​មនុស្ស​ម្នាក់ ដែល​គ្មាន​ចិត្ត​លើ​ខ្ញុំ ហើយ​នៅ​តែ​រំពឹង​ឲ្យ​គេ​មាន​មនោសញ្ចេតនា​លើ​ខ្ញុំ។

និយាយ​តាម​ត្រង់ ស្រលាញ់​អ្នក​គឺ​ជា​រឿង​ដែល​​ក្លាហាន​បំផុត​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​នៅ​ក្នុង​ជីវិត​មួយ​នេះ ព្រោះ​មនុស្ស​ស្រី​ដទៃ មាន​គេ​តាមស្រលាញ់ មិន​ទាន់​ទាំង​ហ៊ាន​តប​វិញ​ផង តែ​ខ្ញុំ​បែរ​ជា​ហ៊ាន​តាម​ស្រលាញ់​មនុស្ស​ដែល​អត់​មាន​មនោសញ្ចេតនា​លើ​ខ្ញុំ​ទៅ​វិញ៕

ចុចអាន៖នឹង​ទៅ​ជា​យ៉ាង​ណា ប្រសិន​បើ​សង្សារ​របស់​អ្នក​មាន​ចរិត​មិន​សូវ​គ្រប់​ដូច​អ្នក​ដែរ?

ប្រភព៖ Guu អត្ថបទ៖Caramel

អត្ថបទពេញនិយម