មិនចាំបាច់ចង់បញ្ឈឺសង្សារចាស់ទេ ធ្វើរឿង ៥ យ៉ាងនេះឲ្យតែបានទៅជីវិតក៏ល្អណាស់
- 2019-01-29 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចាំបាច់ចង់បញ្ឈឺសង្សារចាស់ទេ ធ្វើរឿង ៥ យ៉ាងនេះឲ្យតែបានទៅជីវិតក៏ល្អណាស់
មានមនុស្សជាច្រើននិយាយថា ម្នាក់ស្រីនោះពូកែណាស់ ជួបរឿងខកចិត្តច្រើនដងហើយ នៅតែអាចធ្វើខ្លួនដូចធម្មតា។ គ្មានមនុស្សណាម្នាក់ដែលល្អឥតខ្ចោះនោះទេ ហើយក៏មិនចាំបាច់ប្រឹងធ្វើខ្លួនបែបនោះដែរ តែអ្នកត្រូវធ្វើឲ្យបាន ៧ យ៉ាងនេះ ដើម្បីឲ្យខ្លួនឯងមានភាពប្រសើរក្នុងជីវិតទៅបានហើយ។
១.កសាងជញ្ជាំងការពារខ្លួនអ្នកពីការឈឺចាប់
មនុស្សស្រីដែលចេះបង្កើតជញ្ជាំង ដើម្បីការពារខ្លួនពីការឈឺចាប់។ ប្រសិនបើអ្នកធ្លាប់ជួបសេចក្ដីស្នេហាពីមុន តែជាការឈឺចាប់នោះ ត្រូវចាត់ទុកវាជាមេរៀន ហើយក្រោយពេលជួបបញ្ហានោះ អាចឲ្យដឹងពីវិធីកសាងជញ្ជាំងនៅក្នុងបេះដូង ទើបមិនឈឺចាប់ក្រោយពេលជួបរឿងនោះម្ដងទៀត។ នៅពេលដែលបុរសថ្មីម្នាក់ព្យាយាមកម្ទេចជញ្ជាំងនោះ ស្រីៗកាន់តែខំសាងឲ្យកាន់តែក្រាស់ និងខ្ពស់ជាងមុន។
២.មិនផ្ដេកផ្ដួលលើដៃគូ
នេះជាវិធីធ្វើឲ្យអ្នកមិនទន់ជ្រាយ។ បើអ្នកមានទម្លាប់ពឹងផ្អែកលើខ្លួនឯង អ្នកនឹងមិនខ្លាចការចាកចេញពីដៃគូ ហើយបើទោះជាគេទៅមែន ក៏មិនខ្លាចក្នុងការរស់នៅម្នាក់ឯងដែរ។
៣.ត្រៀមខ្លួនរួចជាស្រេច
មនុស្សស្រីដែលតែងគិតថា នៅលើលោកនេះគ្មានអ្វីដែលថិតថេរ នោះប្រាកដជាបានត្រៀមចិត្តរួចទៅហើយពេលដៃគូចាកចេញ។
៤.ជាមនុស្សរវល់ច្រើន
បើអ្នកគ្មានអ្វីធ្វើ នោះក្នុងគំនិតអ្នកមានតែរឿងស្នេហាមួយមុខតែប៉ុណ្ណោះ។ តែបើអ្នកជាមនុស្សរវល់ច្រើនទាំងរឿងការងារ គ្រួសារ មិត្តភាព នោះអ្នកនឹងគិតថា ស្នេហាគ្រាន់តែជាផ្នែកតូចមួយនៅក្នុងជីវិត ហើយអ្នកនៅមានមនុស្សជាច្រើនចាំជាកម្លាំងចិត្ត៕
ចុចអាន៖កុំសើចពេលឃើញគេលែងគ្នា ព្រោះថ្ងៃក្រោយអ្នកមើលមិនឃើញមង្គលការខ្លួនទៅជាយ៉ាងណាឡើយ