កុំសើចពេលឃើញគេលែងគ្នា ព្រោះថ្ងៃក្រោយអ្នកមើលមិនឃើញមង្គលការខ្លួនទៅជាយ៉ាងណាឡើយ
- 2019-01-29 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំសើចពេលឃើញគេលែងគ្នា ព្រោះថ្ងៃក្រោយអ្នកមើលមិនឃើញមង្គលការខ្លួនទៅជាយ៉ាងណាឡើយ
ជីវិតគឺអ៊ីចឹង បានអ្វីមួយហើយ នៅថ្ងៃណាមួយប្រាកដជាបាត់វិញ គ្មានអ្វីជានិរន្តនោះឡើយ គ្មានអ្នកណាហ៊ានអះអាងនោះឡើយថា ថ្ងៃក្រោយប្ដីរបស់ខ្លួននឹងស្មោះចំពោះអ្នកអស់មួយជីវិតនោះឡើយ។
ស្ត្រីមេម៉ាយទើបលែងប្ដីរួច ក្រៅពីជាប់ឈ្មោះថាជាមនុស្សស្រីមួយទឹកដែលជារបួសផ្លូវចិត្តមួយដ៏ធំហើយ នៅត្រូវមាត់អ្នកផងតិះដៀលមិនតិចទៀត។ ខណៈមួយចំនួនតូចនៅយល់ និងអាណិតនោះ មតិភាគច្រើនគឺមានតែការរិះគន់ និងប៉ាន់ស្មានដោយខ្លួនឯងថា៖ វាប្រាកដជាមិនល្អហើយទើបប្ដីចោលបែបនេះ ឬធ្ងន់ជាងនេះដូចជា ស្រីត្រូវគេទាត់ក្បាលចោលជាដើម។
អ្នកក្រៅនិយាយឲ្យតែបានសប្បាយមាត់ និយាយហើយក៏ភ្លេចបាត់ តែមានដឹងឬអត់ថា អ្នកដែលរងពាក្យទាំងនេះ វាឈឺជាងយកកាំបិតទៅឆ្កៀលសាច់ទៅទៀត។ ឈានជើងចូលមង្គលការ ប្រៀបដូចភ្នាល់ល្បែងដ៏ធំបំផុតនៅក្នុងជីវិតស្រីៗគ្រប់រូប។ បើឈ្នះទៅ ក៏ស្រួលមួយជីវិត បើចាញ់ក៏ស្អុយឈ្មោះមួយជីវិតដូចគ្នា។ លែងលះគឺជាលទ្ធផលដែលនារីលែងរក្សាសុភមង្គលគ្រួសារបានទៀតហើយ។ គេត្រូវឈរមើលញើសឈាមទាំងប៉ុន្មានដែលខ្លួនខំកសាងឡើងមក បាក់ស្រុតចុះមកទាំងមិនអាចធ្វើអ្វីបាន។
មង្គលការមួយឈានដល់ផ្លូវបំបែក អ្នកដែលរងទុក្ខខ្លាំងបំផុតគឺមនុស្សស្រី។ មានដឹងឬអត់ថា មុនពេលសម្រេចចិត្តចូលរោងការ នាងបានគិតយូរប៉ុណ្ណា តែចុងបញ្ចប់មនុស្សគិត នៅមិនដូចទេវតាគិត នាងនៅតែមិនអាចរក្សាសុភមង្គលឲ្យខ្លួនឯងបាន។
កុំសើចចំអកគ្រួសារដែលបែកបាក់ កុំរិះគន់អ្នកមេម៉ាយ ព្រោះអ្នកច្បាស់អត់ថាមង្គលការរបស់អ្នកនឹងទទួលបានសុភមង្គលជារៀងរហូតនោះ? អ្នកខ្លះដើរផ្សារ អួតថាប្ដីទិញនេះឲ្យទិញនោះឲ្យ តែមិនដឹងឡើយថា នៅពីក្រោយខ្នង ទិញឥវ៉ាន់ឲ្យស្រីច្រើនជាងនេះទៅទៀត។ ជីវិតគូគឺបែបនេះឯង ថ្ងៃនេះយើងមានគ្រប់សព្វទាំងអស់ តែថ្ងៃក្រោយក៏អាចបាត់ទៅវិញដែរ។
សង្គមធំទូលាយ ចិត្តមនុស្សពិបាកស្មាន សុភមង្គលអ្នកណា អ្នកនោះចាប់ឲ្យតែជាប់ទៅ កុំសើចយំ ពេបជ្រាយរឿងគេ ព្រោះអាចមានថ្ងៃមួយ អ្នកដែលបាត់បង់សុភមង្គលជាយើងក៏ថាបាន៕
ចុចអាន៖ពេលស្រលាញ់គ្នាស្រីៗមិនគួរលះបង់រឿងទាំងនេះឲ្យមនុស្សប្រុស ទើបមិនស្ដាយក្រោយ