ពេលស្រលាញ់គ្នាស្រីៗមិនគួរលះបង់រឿងទាំងនេះឲ្យមនុស្សប្រុស ទើបមិនស្ដាយក្រោយ
- 2019-01-28 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលស្រលាញ់គ្នាស្រីៗមិនគួរលះបង់រឿងទាំងនេះឲ្យមនុស្សប្រុស ទើបមិនស្ដាយក្រោយ
ក្នុងពេលដែលមនុស្សប្រុសស្រីកំពុងស្រលាញ់គ្នា មិនប្រាកដទេថាទំនាក់ទំនងមួយនោះបានជាប់លាប់រហូតទៅ។ ដូចនេះអ្នកជាមនុស្សស្រីមិនគួររឿងទាំងអស់នេះ ដើម្បីមនុស្សប្រុស ព្រោះអាចនឹងស្ដាយក្រោយនាថ្ងៃណាមួយ។
១.លះបង់ខ្លួនប្រាណ
បើអ្នកមិនប្រាកដ ឬមិនគិតពីបញ្ហានេះ អ្នកប្រហែលជាមិនសោកស្ដាយ ឬខូចចិត្តអ្វីនោះទេ ពេលស្នេហាមិនសមបំណង។ មានមនុស្សស្រីជាច្រើនហ៊ានលះបង់ខ្លួន ដើម្បីមនុស្សជាទីស្រលាញ់ខ្លួន ប៉ុន្តែពួកគេតែងតែខ្ទេចខ្ទាំបេះដូង នាពេលក្រោយ ដូចនេះបើមិនទាន់ឈានដល់ប្ដីប្រពន្ធ កុំទៅប្រថុយអីល្អជាង។
២.ពេលវេលា
ក្រោយពេលស្នេហាមានភាពរកាំរកូស មនុស្សស្រីតែងពោលថាស្ដាយពេលវេលាដែលចំណាយលើមនុស្សខុស។ ដូចនេះបើមិនចង់ឲ្យខ្លួនពោលពាក្យបែបនេះទេ សូមកុំនៅក្បែរគ្នាច្រើនជាង ការងារ គ្រួសារ មិត្តភ័ក្ដិអី។
៣.ចិត្ត
មនុស្សស្រីភាគច្រើនពេលស្រលាញ់បុរសណាម្នាក់ ច្រើនតែស្រលាញ់គេឲ្យអស់ពីចិត្ត គ្មានទុកសម្រាប់ខ្លួនឯងសោះ។ ការស្រលាញ់អ្នកដទៃច្រើនជាងខ្លួនឯង តែងតែធ្វើឲ្យមនុស្សស្រីខូចចិត្តខ្លាំង ពេលស្នេហាមិនទទួលបានលទ្ធផលល្អ។
៤.លុយកាក់
រឿងលុយកាក់នេះ ទោះជាស្រលាញ់គ្នាយ៉ាងណាក៏អ្នកជាមនុស្សស្រីមិនគួរលះបង់ឲ្យបុរសដែរ។ បញ្ហានេះទាំងមិនទាន់ប្រេះឆាក៏អាចជាដើមហេតុធ្វើឲ្យស្នេហារកាំរកូសមិនឈប់ដែរ ហើយបើអ្នកដែលបែកបាក់គ្នាវិញទៀត រឹតតែស្ដាយក្រោយខ្លាំង ក្រោយលះបង់អស់ច្រើន តែមិនទទួលបានអ្វិមកវិញជាដុំកំភួន។
៥.លេខកូដសម្ងាត់ផ្សេងៗ
ទាំងលេងសម្ងាត់កុងធនាគារ Facebook ទូរសព្ទ... ជាដើម សុទ្ធតែមិនគួរឲ្យទៅដៃគូ។ ទោះស្រលាញ់ខ្លាំងយ៉ាងណាក៏ដោយ លេខសម្ងាត់ទាំងនោះអាចជាដើមហេតុនាំឲ្យស្នេហាដួលរលំ។ ណាមួយមនុស្សម្នាក់ៗមានរឿងសម្ងាត់រៀងៗខ្លួន ហើយសង្សារខ្លះក៏មិនអាចទុកចិត្តបាន ១០០ ភាគរយដែរ។
៦.ខំយកចិត្តគ្រួសារគេពេក
កុំព្យាយាមធ្វើរឿងទាំងនេះ ដោយមិនមានការយល់ព្រម ឬមិនពេញចិត្ត ព្រោះអ្នកនឹងស្ដាយក្រោយនាពេលដែលអ្នកបែកគ្នា នោះអ្នកនឹងនឹកឃើញរឿងនេះ ហើយឈឺចាប់ម្នាក់ឯង៕
ចុចអាន៖បើជួបមនុស្សប្រុស៧ប្រភេទនេះ ស៊ូនៅម្នាក់ឯងគ្រាន់បើជាងមានស្នេហា