អ្នកស្រឡាញ់ប្លង់មេឃពណ៌ខៀវ អាចថតតាម Style នេះបាន!
- 2019-01-26 01:06:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកស្រឡាញ់ប្លង់មេឃពណ៌ខៀវ អាចថតតាម Style នេះបាន!
សម្រាប់នារីៗដែលចូលចិត្តថតរូបបែបធម្មជាតិៗ ឬក៏ស្រឡាញ់ប្លង់ជាប់ផ្ទៃមេឃដ៏ខៀវស្រងាត់នោះ ថ្ងៃនេះកញ្ញា សូមណែនាំនូវគំរូរូបថតដែល មើលទៅត្រជាក់ភ្នែក និងមានអារម្មណ៍ស្រស់ស្រាយជាមួយប្លង់ផ្ទៃមេឃយ៉ាងស្រស់ស្អាត។ អ្នកអាចមើលវាសម្រាប់ពេលដែលចង់ថតរូបបែបនេះ ព្រោះវាអាចជួយច្រើនណាស់ក្នុងករណីដែលអ្នកគ្មានគំនិតថ្មីៗជាមួយ Style ថតរូបជាដើម៖
១. យកដៃបាំងថ្ងៃ
២. អង្គុយមាត់ឆ្នេរជាមួយសៀវភៅ
៣. ងើយមុខបន្តិច ហាក់ដូចជាអ្នកកំពុងស្រូបយកខ្យល់ដ៏បរិសុទ្ធ
៤. កាច់រាងបែបកំប្លែងៗតាមតែចិត្តចង់
៥. ឱនមុខបន្តិច យកដៃវែកសក់
៦. ឈរបែរខ្នងបែបមិនដឹងខ្លួន
៧. Style បែប cute cute
៨. យកកង់ជាជំនួយឲ្យកាន់តែស្រស់ស្រាយ
៩. ធ្វើកាយវិកាដូចមិនដឹងថាគេកំពុងថតយើង
១០. ថតយកផ្ទៃមុខជាមួយផ្ទៃមេឃ
១១. មានផ្កា និងពពុះសាប៊ូបន្ថែមឲ្យកាន់តែរស់រវើក
១២. Style បែបអត់ខ្វល់ សំខាន់ខ្ញុំស្អាត
ចុចអាន៖បណ្ដុំសួនផ្កាស្អាតៗបំផុតលើពិភពលោក ជាកន្លែងប្រាថ្នារបស់នារីៗគ្រប់រូប