មក​ដឹង​ពី​របៀប​ជ្រើស​រើស​ខ្សែ​ក្រវាត់​ឲ្យ​ពាក់​ទៅ​ឃើញ​ចង្កេះ​តូច​ច្រឡឹង​

  • 2019-01-25 08:05:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ៗ​យើង​មិន​ថា​មាន​រូប​រាង​បែប​ណា​ទេ​ បើ​ចេះ​ជ្រើស​រើស​របៀប​ស្លៀក​ពាក់​ឲ្យ​បាន​ត្រឹម​ត្រូវ​ នោះ​មើល​ទៅ​នឹង​ឃើញ​ស្អាត​ ហើយ​ស័ក្ដិសម​មិន​ខាន​ទេ​។​ ហើយ​របស់​ម៉្យាង​ដែល​ស្រីៗ​មិន​គួរ​ខ្វះ​នោះ​គឺ ខ្សែ​ក្រវាត់​ ។​ប៉ុន្តែ​វា​មាន​ច្រើន​ប្រភេទ​ណាស់​ តើ​គួរ​រើស​យក​ប្រភេទ​បែប​ណា​មក​ពាក់​ឲ្យ​សម​នឹង​រាង​របស់​យើង​?

​មុន​ដំបូង​គួរ​តែ​មក​ស្គាល់​ពី​រាង​ខ្លួន​ឯង​ឲ្យ​ច្បាស់​សិន​

រាង​នាឡិកា​ខ្សាច់ ជា​រាង​ដែល​មាន​ដើម្បី​ទ្រូង ចង្កេះ​ និង​ត្រគាក​

រាង​ត្រីកោណ​បញ្ច្រាស​​ ជា​រាង​ដែល​គេ​ហៅ​ថា​ធំ​លើ​តូច​ក្រោម​

រាង​ផ្លែ​សារី​ ជា​រាង​ដែល​គេ​ហៅ​តូច​លើ​ធំ​ក្រោម​

រាង​ផ្លែ​ប៉ោម​ និង​រាង​​ទ្រវែង​ ជា​រាង​ដែល​ស្មើ​លើ​ស្មើ​ក្រោម​ ហើយ​អត់​មាន​ចង្កេះ​

ខ្សែ​ក្រវាត់​សម្រាប់​ រាង​នាឡិ​កា​ខ្សាច់

គ្រប់​នារី​ៗ​សុទ្ធ​តែ​ប្រាថ្នា​ចង់​បាន​ត្រគាក​ស្អាត​ទាំង​អស់​។​ ខ្សែ​ក្រវាត់​ធំ​ ជួយ​ឲ្យ​មើល​ឃើញ​ត្រគាក​ស្អាត​ ហើយ​នឹង​មើល​ឃើញ​ចង្កេះ​តូច​ច្រឡឹង​។​ អ្នក​មាន​រាង​បែប​នេះ​ស័ក្ដិសម​បំផុត​ជា​មួយ​ខ្សែ​ក្រវាត់​បែប​ហ្នឹង​។​

ខ្សែ​ក្រវាត់​សម្រាប់​ រាង​ត្រី​កោណ​បញ្ច្រាស

សម្រាប់​មនុស្ស​ស្រី​ដែល​មាន​ដង​ខ្លួន​ខាង​លើ​ធំ​ជាង​ខាង​ក្រោម​ មិន​គួរ​ពាក់​ខ្សែ​ក្រវាត់​ធំ​ទេ​ គួរ​តែ​យក​ខ្សែ​ក្រវាត់​ដែល​មាន​ខ្សែ​តូច​មក​ជំនួស​វិញ​ ព្រោះ​វា​​ជួយ​ធ្វើ​ឲ្យ​ឃើញ​ផ្នែក​ខាង​លើ​ តូច​ជាង​មុន​។

ខ្សែ​ក្រវាត់​សម្រាប់​ រាង​ផ្លែ​សារី

នារី​ដែល​មាន​រាង​បែប​នេះ​ មើល​ទៅ​ឃើញ​ត្រគាក​ធំ​ប៉ុន្តែ​មាន​ចង្កេះ​តូច​ ដូច្នេះ​អត់មាន​បញ្ហា​ក្នុង​ការ​ជ្រើស​រើស​ខ្សែ​ក្រវាត់​ទេ​ ប៉ុន្តែ​កុំ​ស្លៀក​ខោ​គូទ​ខ្លី​ពេក​។​

ខ្សែ​ក្រវាត់​សម្រាប់​ រាង​ផ្លែ​ប៉ោម​ និង​ទ្រវែង

រាង​បែប​នេះ​មាន​២​ប្រភេទ​៖​ មាន​ដើម​ទ្រូង​ មាន​គូទ​ ប៉ុន្តែ​អត់​មាន​ចង្កេះ​ ។​ រាង​មួយ​ទៀត​គឺ​អត់​មាន​ទាំង​ដើម​ទ្រូង​ និង​ចង្កេះ​ តែ​កុំ​អន់​ចិត្ត​ អ្នក​គួរ​តែ​ជ្រើស​យក​ខ្សែ​ក្រវាត់​ធំ​ ពណ៌​ខ្មៅ​ ដើម្បី​ឲ្យ​មើល​ទៅ​ឃើញ​មាន​ចង្កេះ​បន្តិច​។ កុំ​ស្លៀក​ខោ​គូទ​ខ្លី​ឲ្យ​សោះ​ ព្រោះ​វា​មើល​ទៅ​ឃើញ​រាង​មិន​សមាមាត្រ​គ្នា​ទេ​៕

ប្រភព៖ jelly ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម