"បើ" និង "កុំ" ៩​យ៉ាង​ដែល​មនុស្ស​គួរ​ប្រយ័ត្ន​ក្នុង​មួយ​ជីវិត​នេះ

  • 2019-01-24 07:19:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

១. បើ​ចង់​ក្លាយ​ជា​មនុស្ស​ដែល​គេ​សរសើរ​ថា​ស្អាត កុំ​ឧស្សាហ៍​មួម៉ៅ​ឱ្យ​គេ​ឃើញ​ពេក

២. បើ​ចង់​ស្រណុក​ខ្លួន កុំ​ខ្លាច​នឹង​ហត់​ពី​ក្មេង

៣. បើ​ចង់​​មាន កុំ​ចូល​ចិត្ត​ធ្វើ​មនុស្ស​ចិត្ត​ល្អ ប៉ាវ​គេ​ញឹក​ពេក

៤. បើ​ចង់​ធ្វើ​​ជា​មនុស្ស​ទាន់​សម័យ កុំ​បំផ្លាញ​វប្បធម៌

៥. បើ​ចង់​​ធ្វើ​មនុស្ស​មាន​កិត្តិយស កុំ​ទៅ​បៀតបៀន​អ្នក​ដទៃ

៦. បើ​ចង់​ឱ្យ​គេ​ហៅ​ខ្លួន​ជា​មនុស្ស​ចេះ​ដឹង កុំ​​ធ្វើ​ឫក​ឈ្លើយ​ដាក់​គ្រូ​ឯង

៧. បើ​​ចង់​ឱ្យ​ធ្វើ​ជា​មនុស្ស​ប្រកួត​ប្រជែង​ពិត​ប្រាកដ​ កុំ​លះបង់​យុត្តិធម៌​ក្នុង​ចិត្ត

៨. បើ​​ចង់​​​ធ្វើ​ជា​​តារា ឬ​បុគ្គល​ល្បី កុំ​ស្រមៃ​ថា​បាន​ជីវិត​ស្ងប់​ស្ងាត់

៩. បើ​ចង់​ឱ្យ​ជីវិត​ចុង​ក្រោយ​ស្លាប់​ទៅ​បិទ​ភ្នែក​ជិត កុំ​យក​បំណុល​មក​រុំ​ព័ទ្ធ​ខ្លួន​ច្រើន​ពេក

ចុងក្រោយ មិន​បាច់​ឱ្យ​អ្នក​ណា​មក​ចូល​ចិត្ត​យើង​គ្រប់​គ្នា​ទេ ព្រោះ​សូម្បី​តែ​យើង​ក៏​មិន​អាច​ចូល​ចិត្ត​គេ​គ្រប់​គ្នា​ដែរ!

អត្ថបទ៖ សរ សុគន្ធី