រូបទាំងនេះបង្ហាញថា ឲ្យតែឡើងដល់សាកលវិទ្យាល័យ អ្នកណាក៏ស្អាតជាងមុនដាច់
- 2019-01-22 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបទាំងនេះបង្ហាញថា ឲ្យតែឡើងដល់សាកលវិទ្យាល័យ អ្នកណាក៏ស្អាតជាងមុនដាច់
គ្មានកន្លែងណាផ្សេងនោះឡើយ គឺសាកលវិទ្យាល័យនេះហើយ ដែលជាមជ្ឈមណ្ឌលកែសម្ផស្សធំបំផុត។ ឲ្យតែក្លាយជានិស្សិត ដឹងតែអ្នកណាក៏អាប់ដេតសម្រស់ខុសដាច់កាលពីមុន។
អ្នកទាំងអស់គ្នាមានដែលប្រៀបធៀបខ្លួន នាពេលបច្ចុប្បន្ន និងកាលនៅរៀនអនុ ឬវិទ្យាល័យដែរឬទេ? ភាគច្រើនគឺស្អាតជាងមុន ឬយ៉ាងហោចណាស់ក៏គ្រាន់មើលជាងមុនដែរ។ មុននេះបន្តិច ក្រុមនិស្សិតចិនបានបង្កើតជាចលនាមួយនោះគឺ បង្អួតរូបខ្លួនឯងកាលពីនៅរៀនវិទ្យាល័យ និងពេលឡើងដល់សាកលវិទ្យាល័យ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ ទោះបីជាខុសគ្នាត្រឹមតែប៉ុន្មានឆ្នាំក៏ដោយ តែគេអាចសង្កេតឃើញថា ពួកគេស្អាតជាងមុនប្លែក ឯមួយចំនួនខ្លះ សឹងតែមើលមិនស្គាល់។
បកស្រាយពីការផ្លាស់ប្ដូរនេះ ពួកគេបានឲ្យដឹងថា កាលនៅរៀនមធ្យមសិក្សា ពួកគេគ្មានពេលច្រើនដើម្បីធ្វើខ្លួន ណាមួយមិនទាន់មិនទាន់មានលទ្ធភាពខ្ពស់ដើម្បីចំណាយលើការធ្វើខ្លួនទាំងនេះ។ យ៉ាងណាក្ដី ពេលឡើងដល់មហាវិទ្យាល័យ នៅពេលដែលគ្រប់គ្នាសុទ្ធតែធ្វើខ្លួនទាំងអស់ ហើយបើខ្លួនមិនធ្វើ ខ្លាចមិនចុះចំណោមគេ។ មួយចំនួនទៀតបានឲ្យដឹងថា ពេលរៀនថ្នាក់ធំ ពួកគេមានពេលធ្វើការងារក្រៅម៉ោង ដែលនាំឲ្យមានលុយសល់ខ្លះដើម្បីធ្វើខ្លួន។ តែភាគច្រើនបានលើកមកព្រមៗគ្នាថា មូលហេតុដែលធំបំផុតនោះគឺ ងាកទៅណាក៏ឃើញតែអ្នកស្អាតៗ ដូចនេះហើយ ក៏ចង់ស្អាតដូចគេដែរ៕