មនុស្សប្រុសយកមនុស្សស្រីមកលេងសើច តើយុវភាពរបស់នាងអ្នកណាអ្នកសង?
- 2019-01-22 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សប្រុសយកមនុស្សស្រីមកលេងសើច តើយុវភាពរបស់នាងអ្នកណាអ្នកសង?
តើវាមិនអយុត្តិធម៌ពេកទេឬសម្រាប់មនុស្សស្រីនៅពេលនាងដាក់ចិត្តដាក់កាយស្រលាញ់បុរសម្នាក់ ហើយត្រូវគេយកមនោសញ្ចេតនានោះមកលេងសើចទៅវិញ?
មនុស្សស្រីស្រលាញ់ពី ០ ទៅ ១០០ នៅពេលដែលដាក់ចិត្តហើយ គឺមិនខ្វល់ពីអ្វីទៀតទាំងអស់ សូម្បីតែយុវភាពដ៏ខ្លីរបស់ខ្លួន។ រីឯបុរសវិញ បែរជាយកយុវភាពរបស់ខ្លួនដើម្បីចែចង់ មនុស្សស្រីច្រើនក្នុងពេលតែមួយ ដើម្បីកុំឲ្យខាតវ័យរបស់ខ្លួន។ មានចរិតបែបនឹងហើយ ម៉េចក៏មនុស្សប្រុសនៅតែចង់បានភាពបរិសុទ្ធរបស់មនុស្សស្រីទៀត?
មនុស្សស្រីរកបានបុរសតែម្នាក់ដែលស្រលាញ់គេ គឺគេពេញចិត្ត និងសប្បាយហួសពីការរំពឹងទុកទៅហើយ។ នៅពេលមានគូហើយ គឺគេមិនខ្វល់ពីអ្នកណាផ្សេងទៀតទាំងអស់ គឺផ្ដោតលើតែសង្សាររបស់ខ្លួនម្នាក់គត់។ តែផ្ទុយមកវិញ មនុស្សប្រុសស្រលាញ់ពី ១០០ ធ្លាក់មកដល់ ០។ សួរថានៅចំពោះមុខស្រីស្អាតម្នាក់ មានបុរសណាខ្លះដែលហ៊ានទទួលស្គាល់ថាខ្លួនមានម្ចាស់ចិត្តរួចហើយនោះ? មានបុរសប៉ុន្មាននាក់ដែលមានសង្សារហើយ លែងគិតពីស្រីដទៃនោះ? និយាយទៅ ក៏ត្រូវបន្ទោសមនុស្សស្រីយើងដែរ នៅពេលចិត្តទន់ អាចលើកលែងឲ្យគេម្ដងហើយម្ដងទៀតមិនចេះឈប់សោះ ហើយមនុស្សប្រុសវិញ ពេលចាប់បានចំណុចខ្សោយនេះហើយ ទើបមិនព្រមឈបើសោះ។
ប៉ុន្តែ មនុស្សប្រុសមានដែរគិតទេថា ខ្លួនមិនចិត្តដាច់ពេកទេឬនៅពេលយកយុវភាពរបស់មនុស្សស្រីដែលមានពេលដ៏ខ្លីមកលេងសើចនោះ? មានមនុស្សស្រីប៉ុន្មាននាក់ដែលទទួលបានងារជាប្រពន្ធគេ ក្រោយក្លាយជាសង្សារនឹងគ្នានោះ? ឬគ្រាន់តែត្រូវបានគេយកលេងសើច ដល់ពេលគេអស់ចិត្តហើយ ក៏ដើរចេញ? នៅពេលនោះ នាងនៅសល់អ្វី ហើយអ្នកណាជាអ្នកសងយុវភាពឲ្យនាងវិញ?
ចុចអាន៖កុំរៀបការដោយសារតែដល់អាយុ ចាំដល់រកមនុស្សដែលខ្លួនពេញចិត្តឃើញសិនទៅ