ផឹកទឹក ៣ ប្រភេទនេះ ស្រកខ្លាញ់ក្បាលពោះមិនចាញ់ទៅបូមខ្លាញ់នៅពេទ្យឡើយ
- 2019-01-18 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផឹកទឹក ៣ ប្រភេទនេះ ស្រកខ្លាញ់ក្បាលពោះមិនចាញ់ទៅបូមខ្លាញ់នៅពេទ្យឡើយ
ប្រភេទទឹកខាងក្រោមនេះ នឹងជួយឲ្យអ្នកមានរង្វង់ចង្កេះស្វែលមិនចាញ់តារាម៉ូដែលដោយមិនចាំបាច់ចំណាយលុយទាំងខ្ទាស់ៗទៅបូមខ្លាញ់នៅកន្លែងកែសម្ផស្សឡើយ។
ខណៈអ្នកខ្លះទាល់តែធាត់បានដុះក្បាលពោះនោះ ក៏មានមនុស្សមួយចំនួនបែរជាអភ័ព្វនៅពេលដៃជើងស្គមៗទាំងអស់ តែបែរជាដុះក្បាលពោះដូចពាងទៅវិញ ហើយទោះប្រឹងយ៉ាងណាក៏មិនស្រក។ នៅពេលនេះ អ្នកអាចសាកផឹកប្រភេទទឹកខាងក្រោមបាន ដោយវាមិនត្រឹមតែជួយចម្រោះក្រពះនោះទេ ថែមទាំងរំលាយខ្លាញ់ក្បាលពោះបានយ៉ាងប្រសើរ។
១. ទឹកក្រូចឆ្មា
ទឹកលាយជាមួយក្រូចឆ្មាអាចចម្រោះរាងកាយបានយ៉ាងល្អ។ មិនត្រឹមតែប៉ុណ្ណោះ ជាតិអាស៊ីតនៅក្នុងក្រូចឆ្មាក៏ជាភ្នាក់ងាររំលាយខ្លាញ់លេខ១ផងដែរ។ អ្នកអាចលាយក្រូចឆ្មាមួយផ្លែជាមួយទឹក២លីត្រដើម្បីផឹកជាប្រចាំថ្ងៃ។ ដើម្បីកុំឲ្យជូរពេក អ្នកអាចលាយទឹកនេះជាមួយអំបិលបន្តិចដើម្បីបង្កើនឱជារស កុំឲ្យសារពេក។
២. ទឹកតែបៃតង
យោងតាមទស្សនាវដ្ដី America College of Nutrition អ្នកដែលផឹកទឹកតែបៃតង ៤ កែវក្នុង១ថ្ងៃ រយៈពេល២អាទិត្យ នឹងអាចស្រកបាន ៣ គីឡូ។ ជាតិកាហ្វេអ៊ីននៅក្នុងតែបៃតងគឺជាប្រភពនៃការរំលាយខ្លាញ់យ៉ាងចម្បង។
៣. ទឹកក្ដៅអ៊ុនៗ
អ្នកពិតជាមិននឹកស្មានមែនទេថា គ្រាន់តែទឹកក្ដៅក៏អាចដុតរំលាយខ្លាញ់បាននោះ? ពិតមែនហើយ ផឹកទឹកក្ដៅអ៊ុនៗមុនចូលគេង មិនត្រឹមតែជួយសម្រកគីឡូបានយ៉ាងល្អនោះទេ វាថែមទាំងបង្ការជំងឺលើសឈាម ក៏ដូចជាដាច់សរសៃឈាមបានយ៉ាងល្អទៀតផង។ តែត្រូវចងចាំថា គួរទទួលទានតែ១កែវគឺគ្រប់គ្រាន់ហើយ ព្រោះបើផឹកច្រើនអាចបណ្ដាលឲ្យពិបាកគេង៕
ចុចអាន៖៨វិធី ជួយអ្នកឲ្យស្រកទម្ងន់លឿនតាមបែបធម្មជាតិ