វិញ្ញាសា​ជីវិត ៤​ដែល​គ្រប់​គ្នា​ត្រូវ​​ប្រលង​ឲ្យ​ជាប់​​ទើប​ហៅ​ថា​ជីវិត​មាន​ន័យ

  • 2019-01-20 07:28:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​របស់​មនុស្ស​យើង ប្រៀប​ដូច​ជា​វិញ្ញាសា​ចំនួន ៤​ខ​ ដែល​វិញ្ញាសា​ទាំង​នេះ​គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​ប្រឡង​ឲ្យ​ជាប់ ឬ​ឆ្លង​កាត់​ដោយ​ជោគជ័យ។ សាក​ល្បង​អាន​ខាង​ក្រោម​នេះ ថា​តើ​អ្នក​បាន​​ឆ្លង​ផុត​ប៉ុន្មាន​វិញ្ញាសា​ហើយ?

១. រាងកាយ​រឹង​មាំ

មូលដ្ឋានគ្រឹះ​សំខាន់​បំផុត​ក្នុង​ជីវិត​​មនុស្ស​យើង​គឺ​ការ​មាន​សុខភាព​រឹងមាំ សុខភាព​ល្អ ដែល​យើង​អាច​រក​បាន​ដោយ​ការ​ហាត់​ប្រាណ​យ៉ាង​ទៀងទាត់ វិន័យ​ក្នុង​ការ​ញ៉ាំ​អាហារ និង​ការ​រក្សា​ផ្លូវ​ចិត្ត។

២​. មាន​មនុស្ស​ល្អ​​ក្បែរ​ខ្លួន

រូបថត៖ Prumden Foto

មនុស្ស​ក្បែរ​ខ្លួន​អាច​សំដៅ​លើ​គូ​ជីវិត ឬ​មិត្ត​ភ័ក្ដិ ដែល​ជា​មនុស្ស​ល្អ អាច​នាំ​យើង​ទៅ​រក​ភាព​ចម្រើន។ ជ្រើសរើស​គូ​ជីវិត​គឺ​ត្រូវ​ជ្រើសរើស​ឲ្យ​បាន​ល្អ ហើយ​បើ​រើស​បាន​អ្នក​ល្អ​ហើយ យើង​ត្រូវ​ថែរក្សា​គេ​ឲ្យ​បាន​ល្អ​បំផុត មិន​មែន​ជ្រើសរើស​គេ​ហើយ​ក៏​បណ្ដែតបណ្ដោយ​មិន​ខ្វល់ខ្វាយ​ពី​គេ​នោះ​ទេ។

មនុស្ស​ភាគ​ច្រើន​មិន​បាន​​​ថ្នាក់​ថ្នម​​មនុស្ស​នៅ​ក្បែរ​ខ្លួន​បាន​ល្អ តែ​បែរ​ជា​ធ្វើ​ឲ្យ​គេ​ខក​ចិត្ត បាត់​បង់​ក្ដី​ស្រលាញ់។ បែប​នេះ​គឺ​ចាត់​ទុក​ថា​ប្រលង​ធ្លាក់។

ជាមួយ​មិត្តភ័ក្ដិ​ក៏​ដូច​គ្នា បើ​គេ​ជា​មិត្ត​ល្អ​នឹង​យើង យើង​ត្រូវ​ថែ​រក្សា​គេ​ឲ្យ​បាន​ល្អ​ដែរ។ មនុស្ស​ភាគ​ច្រើន​ ជ្រើសរើស​សេពគប់​មិត្ត​ដែល​មាន​ឋានៈ​ខ្ពង់ខ្ពស់ និង​គិត​ពី​ផល​ប្រយោជន៍។ ការ​ជ្រើសរើស​​​បែប​នេះ គឺ​ចាត់​ទុក​ថា​ប្រលង​​ធ្លាក់​​ដូច​គ្នា ព្រោះ​មិត្ត​ពិត​ប្រាកដ​មិន​មែន​ស្ថិត​លើ​សម្បក​ក្រៅ ប៉ុន្តែ​ស្ថិត​នៅ​​នឹង​ចិត្ត​របស់​យើង។

៣. មាន​លុយ​ចាយ

ចំណុច​នេះ​គិត​ថា​គ្រប់​គ្នា​អាច​យល់​ច្បាស់។ មាន​លុយ​ចាយ​មិន​មែន​មាន​ន័យ​ថា​ត្រូវ​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​ទេ ប៉ុន្តែ​មាន​ន័យ​ថា​មាន​លុយ​សម​ល្មម និង​មាន​ភាព​គង់វង្ស​ផ្នែក​ហិរញ្ញវត្ថុ។ និយាយ​ឲ្យ​ខ្លី ធ្វើ​យ៉ាង​ណា​ឲ្យ​លុយ​ដែល​ហូរ​ចេញ គឺ​តិច​ជាង​លុយ​ដែល​ហូរ​ចូល​ជានិច្ច។

៤. មាន​ចិត្ត​​ល្អ ខ្ពង់ខ្ពស់​បែប​មនុស្ស​ចាស់​ទុំ

ការ​ដែល​មនុស្ស​យើង​មាន​ចិត្ត​ល្អ ខ្ពង់ខ្ពស់​បែប​ចាស់​ទុំ​គឺ​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​ដូច​ខាង​ក្រោម​នេះ៖

៤.១. មាន​មេត្តាករុណា ចេះ​គិត​ដល់​មនុស្ស​ដែល​លំបាក​ជាង​ខ្លួន

៤.២. មាន​សតិសម្បជញ្ញៈ​ មិន​បណ្ដោយ​ឲ្យ​ភាព​អវិជ្ជមាន​គ្រប់​សង្កត់​ខ្លួន

៤.៣. មើល​ឃើញ​គុណ​តម្លៃ​នៃ​ការងារ​ដែល​ខ្លួន​ធ្វើ

៤.៤. ចេះ​រៀន​សូត្រ អភិវឌ្ឍ​ខ្លួន​ជានិច្ច ៕

ចុចអាន៖

ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម