ជីវិតជោគជ័យគ្មានអ្នកមើលងាយបាន ឲ្យតែអ្នកធ្វើបាន១៥យ៉ាងនេះ
- 2019-01-12 06:18:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជីវិតជោគជ័យគ្មានអ្នកមើលងាយបាន ឲ្យតែអ្នកធ្វើបាន១៥យ៉ាងនេះ
អ្នកដែលទទួលបានជោគជ័យក្នុងជីវិតសុទ្ធតែធ្លាប់ទទួលស្គាល់ថាធ្លាប់ធ្វើរឿងខុសឆ្គងទាំងអស់ ដូច្នេះហើយសាកគិតទៅមើលថាវាគួរឲ្យស្ដាយប៉ុណ្ណាបើយើងមិនចេះរៀនមើលពីកំហុសឆ្គងរបស់អ្នកដទៃខ្លះ? នេះជាគំនិតល្អមួយជ្រុង ហើយខាងក្រោមនេះគឺជារឿងពិតចំនួន ១៥ទៀតក្នុងជីវិត ដែលអ្នកគួរតែរៀនសូត្រដើម្បីឲ្យជីវិតរបស់ខ្លួនមានភាពរុងរឿង៖
១. ជំនួសឲ្យការនិយាយថា “ខ្ញុំធ្វើមិនបានទេ” អ្នកគួរនិយាយថា “ខ្ញុំត្រៀមខ្លួនរួចហើយ អាចចាប់ផ្ដើមតស៊ូជាមួយគ្នាបាន!”។
២. រអ៊ូរឿងដដែលៗខាតតែពេល គ្មានបានអីមកវិញទេ។ ស៊ូចាប់ផ្ដើមធ្វើតែម្ដង មិនអីចឹងទេឈប់និយាយរឿងដដែលៗ។
៣. បែងចែកពេលវេលាខ្លះសម្រាប់មនុស្សដែលយើងស្រឡាញ់ មិនថាជាគ្រួសារ ឬមិត្តភ័ក្ដិ។ ចំណាយពេលវេលាជាមួយមនុស្សទាំងអស់នេះឲ្យបានមានតម្លៃបំផុត ជាពិសេសជាមួយគ្រួសារ ព្រោះបើគ្មានពួកគាត់ទេ ក៏គ្មានយើងកើតលើលោកនេះដែរ។
៤. បើអ្នកនៅមិនទាន់ជឿជាក់នរណាម្នាក់ សូមកុំព្យាយាមសាងទំនាក់ទំនងស៊ីជម្រៅជាមួយគេ ដោយសារចង់ “សាកមើលសិន” ព្រោះវាមិនយុត្តិធម៌សម្រាប់ទាំងសងខាង។
៥. ការមានសុខភាពល្អគឺជាអ្វីដែលអ្នកត្រូវយកចិត្តទុកដាក់បំផុតក្នុងជីវិត។ បើអ្នកមិនហាត់ប្រាណ សាងភាពរឹងមាំឲ្យខ្លួនឯងនៅថ្ងៃនេះ តើអ្នកចង់ធ្វើអ្វីវិញឲ្យខ្លួនឯង?
៦. អ្នកអាចនឹងគិតថា “ខ្ញុំមិនបានចង់ធ្វើអ្នកនិពន្ធផង” ប៉ុន្តែបើអ្នកស្រឡាញ់ខ្លួនឯង អ្នកត្រូវសរសេរកំណត់ហេតុ។ វាមិនមែនសម្រាប់តែក្មេងៗនោះទេ តែការសរសរកំណត់ហេតុវានឹងជួយឲ្យអ្នកក្លាយជាអ្នកគិត និងសរសេរបានល្អ និងអាចកែប្រែកំហុសឆ្គងខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃ។
៧. និយាយ “អរគុណ” ជាមួយមនុស្សគ្រប់គ្នា និងគ្រប់រឿងរ៉ាវដែលចូលមកក្នុងជីវិត។ អរគុណថ្ងៃដ៏ល្អ អរគុណសម្រាប់សារ អរគុណដែលតែងនៅក្បែរខ្ញុំ...។
៨. កុំខ្វល់ពីអារម្មណ៍អ្នកនៅជុំវិញខ្លួនជ្រុល រហូតដល់លែងមានភាពម្ចាស់ការលើខ្លួនឯង។
៩. “កុំធ្វើជាមនុស្សកំសាក” ត្រូវរត់ចូលកន្លែងប្រថុយខ្លះ សាកធ្វើអ្វីថ្មីៗ ធ្វើអ្វីពិបាកៗតែអាចឲ្យជីវិតយើងកាន់តែមានន័យ។
១០. ជ្រើសរើសធ្វើអ្វីដែលខ្លួនឯងស្រឡាញ់ នោះអ្នកនឹងទទួលបានលទ្ធផលល្អ។ បើអ្នកចង់ចេះជំនាញអ្វីមួយឲ្យប្រាកដ គឺត្រូវចំណាយពេលសិក្សា និងអនុវត្តឲ្យបានល្អ។
១១. ពេលខ្លះបញ្ហាមិនមែនស្ថិតនៅត្រង់ “ការសម្រេចចិត្តខុស” ទេ ប៉ុន្តែវាស្ថិតលើ “ការមិនហ៊ានសម្រេចចិត្ត” ទៅវិញ ព្រោះយ៉ាងហោចយើងក៏បានសម្រេចចិត្តទៅហើយ លទ្ធផលទៅជាយ៉ាងណាសឹមកែខៃតាមក្រោយ ប៉ុន្តែការមិនព្រមសម្រេចចិត្តនេះវិញ នឹងធ្វើឲ្យបញ្ហានៅតែជាបញ្ហា និងមិនអស់ចិត្តខ្លួនឯង។
១២. ចូរកុំធ្វើទាសករលុយ តែត្រូវចេះប្រើលុយធ្វើជាទាសករ។
១៣. ត្រូវមានសុជីវធម៌ជាមួយមនុស្សគ្រប់គ្នា កុំមើលងាយអ្នកណា ឬអួតខ្លួនឯងថាពូកែជាងអ្នកណាៗ។
១៤. រៀនអ្វីថ្មីរាល់ថ្ងៃ មិនមែនតែអ្វីក្នុងសៀវភៅ ប៉ុន្តែបូករួមទាំងអ្វីៗផ្សេងទៀតដូចជាកំហុសឆ្គងខ្លួនឯង មេរៀនពីអ្នកនៅជុំវិញ ដែលសុទ្ធតែជាគ្រូល្អៗសម្រាប់អ្នក។
១៥. ទោះស្រឡាញ់ការងារប៉ុណ្ណា ក៏គួររកពេលសម្រាកលំហែខ្លះ។ កុំភ្លេចថាអ្នកជាមនុស្ស មិនមែនជាមនុស្សយន្តទេ ៕