ចូលរួម​​បោះ​ឆ្នោត​ឱ្យ​កីឡាការិនី​​ខ្មែរតំណាង​កីឡា​ប៉េតង់​ពិភពលោក​ក្លាយ​ជា​អត្តពលិក​ឆ្នើម​ប្រចាំ​ឆ្នាំ២០១៨

  • 2019-01-11 03:01:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 43

ចន្លោះមិនឃើញ

​កម្មវិធី​​ជ្រើស​រើស​​ពាន​រង្វាន់​អត្តពលិក​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៨​​ទូទាំង​ពិភពលោក​បាន​ចាប់​ផ្ដើម​ដាក់​ឱ្យ​បោះ​ឆ្នោត​ហើយ។ សម្រាប់​កីឡា​២៥​ប្រភេទ​​មាន​អត្តពលិក​តែ​ម្នាក់​ៗ​គត់​តំណាង​មក​ពី​ជុំវិញ​ពិភពលោក​ ក្នុង​នោះ​​កីឡា​ប៉េតង់​ ត្រូវ​តំណាង​ដោយ​អត្តពលិក​ខ្មែរ អ្នក​ស្រី កែ ឡេង​ដែល​ជា​​កីឡាការិនី​​ប៉េតង់​ឆ្នើម​បំផុត​លំដាប់​ពិភព​លោក​ បន្ទាប់​ពី​​ឈ្នះ​មេដាយ​មាស​ពិភព​លោក​៣​លើក​ជាប់​គ្នា​គឺ​ឆ្នាំ២០១៣ ២០១៥ និង​២០១៧។

នេះ​ជា​មោទនភាព​បំផុត​​សម្រាប់​កម្ពុជា​ដែល​សហព័ន្ធ​កីឡា​ប៉េតង់ និង​ប៊ូល​អន្តរជាតិ​​​ជ្រើស​រើស​យក​អត្តពលិក​កម្ពុជា​​ដើម្បី​ប្រកួត​ប្រជែង​ជា​មួយ​កីឡា​ផ្សេង​ៗ​ទៀត ហើយ​នេះ​ជា​លើក​ទី​១​ដែល​កម្ពុជា​មាន​អត្តពលិក​ឆ្នើម​ចូល​រួម​ប្រកួត​ប្រជែង។

ដូច្នេះ​សូម​កូន​ខ្មែរ​ចូល​រួម​បោះ​ឆ្នោត​ឱ្យ​អ្នក​ស្រី កែ ឡេង​ ដើម្បី​អាច​មាន​ឱកាស​បន្ត​ទៅ​ជម្រុះ​ដណ្ដើម​ពាន​រង្វាន់​អត្តពលិក​​ពិភពលោក​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៨​ ដោយ​ចុច​​ត្រង់​នេះ!

លក្ខខ័ណ្ឌ​នៃ​ការ​បោះ​ឆ្នោត គឺ៖

១. ​ម្នាក់​ៗ​មាន​សិទ្ធិ​បោះ​បាន​តែ​ម្ដង​ប៉ុណ្ណោះ​ក្នុង​រយៈ​ពេល​២៤ម៉ោង (ក្រោយ​ពី​នោះ​អាច​បោះ​បាន​ម្ដង​ទៀត)

​​២. សម្រាប់​អ្នក​ដែល​សរសេរ​នាម-គោត្តនាម អ៊ីម៉េល និង​យល់​ព្រម​ទទួល​យក​ប័ណ្ណ​ព័ត៌មាន​របស់​​កម្មវិធី​ក្នុង​ពេល​បោះឆ្នោត នឹង​ទទួល​បាន​សិទ្ធិ​បោះ​បាន​២​ដង ជា​អាទិភាព (ព័ត៌មាន​លម្អិត​នឹង​មាន​បង្ហាញ​ជូន​នៅ​​ក្នុង​អ៊ីម៉េល​ដែល​អ្នក​បាន​ទទួល)

៣. អត្តពលិក​ឆ្នើម​ដែល​ជាប់​ដោយ​ការ​បោះឆ្នោត​១០​នាក់​ដំបូង​ដែល​អាចឈរ​ឈ្មោះ​បោះឆ្នោត​បន្ត​ នឹង​ត្រូវ​ប្រកាស​​នៅ​ថ្ងៃ​ទី​១៥ មករា ២០១៩ ម៉ោង​៩​យប់ CET (ម៉ោង​នៅ​អឺរ៉ុប) ត្រូវ​នឹង​ថ្ងៃ​ទី​១៦ មករា ២០១៩ ម៉ោង​៣​ទៀប​ភ្លឺ (ម៉ោង​នៅ​កម្ពុជា)

៤. ការ​បោះ​ឆ្នោត​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១ មករា ២០១៩ ម៉ោង​៨យប់ CET ត្រូវ​នឹង​ថ្ងៃ​ទី​១ ​កុម្ភៈ ២០១៩ ម៉ោង​២​ទៀប​ភ្លឺ (ម៉ោង​នៅ​កម្ពុជា)


អត្ថបទ៖ សរ សុគន្ធី