មូលហេតុដែលអ្នកខ្លះឃើញគ្នាភ្លាមក៏ស្រលាញ់ភ្លែត
- 2018-12-31 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុដែលអ្នកខ្លះឃើញគ្នាភ្លាមក៏ស្រលាញ់ភ្លែត
តើអ្នកជឿលើស្នេហាដែលគ្រាន់តែឃើញគ្នាលើកដំបូង ក៏លង់ស្រលាញ់ភ្លាមដែរទេ? យោងតាមស្ទង់មតិតាមរយៈវិបសាយណាត់ជួប Elite Singles មានមនុស្សស្រី៦១% និងមនុស្សប្រុស៧២% គិតថាវាជាស្នេហ៍ពិត។ ពិតប្រាកដណាស់ សូម្បីតែអ្នកវិទ្យាសាស្ត ក៏បានលើកអំណះអំណាង៣យ៉ាង សម្រាប់អ្នកដែលឃើញគ្នាភ្លាម បេះដូងលោតញាប់ ហើយចាប់ចិត្ត ផ្តិតរូបភាពដាក់ជាប់បេះដូង តាំងពីថ្ងៃជួបដំបូង។
១. មានសារធាតុគីមីម្យ៉ាងបានបញ្ចេញប្រតិកម្មក្នុងខួរក្បាល ធ្វើឲ្យអ្នកមានអារម្មណ៍ថាស្រលាញ់
មានអារម្មណ៍ថាស្រស់ថ្លាហោះហើរវេហាមួយរំពេច? តាមការអះអាង របស់វេជ្ជបណ្ឌិត ឯកទេសខាងសរសៃប្រសាទ Dr. Trisha Stratford បាននិយាយថា ពេលលង់ស្រលាញ់នរណាម្នាក់ ធាតុគីមីម្យ៉ាងពិតជាមានប្រតិកម្មក្នុងខួរក្បាល ធ្វើឲ្យអ្នកមានអារម្មណ៍រំជើបរំជួលខុសធម្មតា។ ពេលអ្នកសម្លឹងកែវភ្នែកគ្នាម្តងៗ លំយោលមានការប្រែប្រួល ជាហេតុនាំឲ្យអ្នកទប់ចិត្តមិនបាន ហើយកាន់តែចង់ចូលទៅក្បែរនិងចង់ស្គាល់គ្នាឲ្យស៊ីជម្រៅជាងនេះ។
២. វាជាអារម្មណ៍វិជ្ជមានដែលកើតឡើងដោយឯកឯង គ្មានការគ្រោងទុក
អ្នកខ្លះត្រូវចំណាយពេលយូរឆ្នាំ ទម្រាំអាចស្ទាបស្ទង់យល់ចិត្ត បង្កើតស្នេហាជាមួយគ្នា។ ផ្ទុយទៅវិញ តាមការសិក្សាស្រាវជ្រាវ របស់អ្នកចិត្តវិទ្យា នៅសាកលវិទ្យាល័យ Groningen បានបញ្ជាក់ថា អ្នកដែលឃើញភ្លាមស្រលាញ់ភ្លែត គឺជាអារម្មណ៍វិជ្ជមានដែលកើតឡើងមួយរំពេច ហាក់បីដូចជាអ្នកធ្លាប់ស្គាល់គ្នារាប់ខែរាប់ឆ្នាំមុនអីចឹង។ ស្នេហាប្រភេទនេះ ក៏អាចនៅគង់វង្សបានយូរ មិនដូចអ្វីដែលមនុស្សភាគច្រើនធ្លាប់វាយតម្លៃនោះទេ។
៣. វាកើតចេញពីភាពទាក់ទាញ
ក្តីស្រលាញ់ដែលឃើញភ្លាមក៏ចាប់ចិត្ត មិនអាចកើតឡើងបានទេ ប្រសិនបើគ្មានភាពទាក់ទាញ។ ត្រឹមប៉ុន្មានវិនាទីប៉ុណ្ណោះ បើខួរក្បាលបញ្ជាឲ្យមើលម្នាក់នោះមិនដាក់ភ្នែក អ្នកគ្មានថ្ងៃលុបចេញបានដោយងាយៗឡើយ។ កុំមើលងាយស្នេហាបែបនេះថាកើតឡើងបានតែមួយឆាវ ព្រោះគ្មាននរណាទាយដឹងថា វាក៏អាចក្លាយជាស្នេហាពិតប្រាកដបានដែរ។
ចុចអានបន្ត៖