៣ វិធី​ជួយ​ឲ្យ​អាច​អ្នក​ថែ​រក្សា​ស្នេហ៍​ដំបូង​បាន​គង់វង្ស

  • 2018-12-30 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ណា​ៗ​ក៏​តែង​តែ​និយាយ​ថា ស្នេហា​ដំបូង​ក្នុង​ជីវិត គឺ​មិន​អាច​ដើរ​ជាមួយ​គ្នា​បាន​យូរ​នោះ​ឡើយ គឺ​រមែង​តែង​បែកបាក់​ពាក់​កណ្ដាល​ផ្លូវ​ជានិច្ច។ តែ​បើ​យើង​ដឹង​ពី​វិធី​ថែ​រក្សា​វា នោះ​វា​នឹង​គង់វង្ស​ខុស​ពី​អ្វី​ដែល​គេ​និយាយ។

រូបតំណាង

សួរ​ថា​លើ​លោក​នេះ​ បាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​អាច​​ដើរ​ជាមួយ​ស្នេហ៍​ដំបូង​របស់​ខ្លួន​ដល់​ចុង​វិថី​ជីវិត​នោះ? គឺ​កម្រ​ខ្លាំង​ណាស់ បាន​ដើរ​ជាមួយ​គ្នា​ប៉ុន្មាន​ឆ្នាំ​គឺ​ចាត់​ទុក​ថា​សំណាង​ទៅ​ហើយ កុំ​ថា​ឡើយ​នៅ​ជាមួយ​គ្នា​រហូត។ ស្នេហា​ដំបូង​នៅ​វ័យ​ក្មេង​ខ្ចី គំនិត​ក៏​ខ្លី ខឹង​ងង៉ក់​អី​តែ​បន្តិច​ក៏​ចង់​បែក។ ដូច​នេះ​ហើយ​ គេ​តែង​ថា ស្នេហ៍​ដំបូង​មិនដែល​បាន​គង់​ទេ តែ​បើ​យើង​ស្រលាញ់​ចេញ​ពី​ចិត្ត ហើយ​ដឹង​ពី​វិធី​ថែ​រក្សា​វា នោះ​វា​នឹង​មិន​ដូច​អ្វី​ដែល​គេ​និយាយ​ទេ។ ខាង​ក្រោម​នេះ គឺ​ជា​វិធី​មួយ​ចំនួន​ជួយ​រក្សា​ស្នេហ៍​គ្រា​ដំបូង​ឲ្យ​បាន​យូរ។

១. ស្វែងយល់​គ្នា​ឲ្យ​បាន​ច្បាស់​មុន​ស្រលាញ់

ដើម្បី​មាន​ស្នេហ៍​ដំបូង​ដែល​មាន​រយៈពេល​យូរ មុន​សម្រេច​ឈាន​ដល់​ក្លាយ​ជា​សង្សារ​នឹង​គ្នា ភាគី​ទាំង​សង​ខាង​គួរ​ស្វែង​យល់​ពី​គ្មាន​ឲ្យ​ច្បាស់​សិន កុំ​ហក់​តាម​មិត្តភ័ក្ដិ ដែល​ឃើញ​គេ​មាន​សង្សារ យើង​ក៏​ចង់​មាន​ដែរ ដោយ​មិន​ពិចារណា​ច្បាស់លាស់។ ការ​ស្វែង​យល់​គ្នា​យូរ ជួយ​ឲ្យ​អ្នក​ដឹង​ពី​ចរិត​ពិត​របស់​គ្នា​ទៅ​វិញ​ទៅ​មក​ច្បាស់។ កំឡុង​ស្វែង​យល់​នេះ បើ​ឃើញ​ថា​មិន​សម​គ្នា យើង​មិន​ចាំ​បាច់​ឈាន​ដល់​ដំណាក់​កាល​ស្រលាញ់​គ្នា​ជា​ផ្លូវ​ការ​នោះ​ឡើយ។

រូបតំណាង

២. ចេះ​រក្សា​តម្លៃ​ខ្លួន​ឯង

ស្នេហ៍​​គ្រា​ដំបូង​គឺ​ស្ថិត​ក្នុង​វ័យ​យុវវ័យ​ដែល​អ្នក​ណា​ក៏​ចង់​ដឹង ចង់​ឮ​ច្រើន មាន​ចម្ងល់​ក៏​ច្រើន។ ដូច​នេះ​ហើយ កុំ​ដោយ​សារ​តែ​ការ​ចង់​ដឹង​ឮ​នេះ​ហើយ​ធ្វើ​ឲ្យ​បាត់​បង់​តម្លៃ​របស់​ខ្លួន​ឲ្យ​សោះ។ កុំ​ដោយ​សារ​តែ​ស្នេហា អាច​លះបង់​អ្វី​គ្រប់​យ៉ាង ជា​ពិសេស​គឺ​បោះបង់​ការ​សិក្សា​ឲ្យ​សោះ។ ព្រោះ​នៅ​ពេល​ដែល​​យើង​លែង​ឲ្យ​តម្លៃ​ខ្លួន​ឯង កុំ​សង្ឃឹម​​ថា​គេ​ឲ្យ​តម្លៃ​អ្នក​ឲ្យ​សោះ។ នៅ​ពេល​ភាគី​ទាំង​សងខាងគោរព​គ្នា មនោសញ្ចេតនា​​ក៏​ត្រូវ​បាន​ឲ្យ​តម្លៃ​ដូច​គ្នា។

៣. សួរ​គេ​ត្រង់​ៗ

អ្វី​ដែល​ទៅ​តែម្ខាង នោះ​នឹង​មិន​ស្ថិតស្ថេរ​នោះ​ទេ ទាល់​តែ​មានទៅ​មាន​មក​ទើប​យូរ​អង្វែង។ ចង់​យើង​ស្រលាញ់​គេ​អស់​ពី​ចិត្ត​ប៉ុណ្ណា បើ​គេ​គ្មាន​អារម្មណ៍​ដូច​យើង នេះ​មិន​មែន​ហៅ​ថា​ស្នេហា​នោះ​ទេ។ ដើម្បី​ជៀសវាង​ធ្លាក់​ចូល​ការ​ភាន់​ច្រឡំ​ដោយ​ខ្លួន​ឯង។ មុន​ពេល​ដាក់​ចិត្ត​ដាក់​កាយ​ស្រលាញ់​គ្នា ត្រូវ​សួរ​គេ​ត្រង់ៗ​ថា តើ​គេ​ពិ​ជា​ស្រលាញ់​យើង​ឬអត់ ឬ​គ្រាន់​តែ​លើស​ពីមិត្តភ័ក្ដិ តែ​មិន​មែន​ជា​ស្នេហា។ ជៀសវាង យើង​កំពុង​តែ​ដាក់​ចិត្ត​ស្រលាញ់​គេ​ហើយ គេ​បែរ​ជា​ថា គ្រាន់​តែ​ចាត់​យើង​ជា​មិត្ត​ជិត​ស្និទ្ធិ​ប៉ុណ្ណោះ។ ព្រោះ​មនុស្ស​មិនតិច​ឡើយ​ដែល​បាន​ធ្លាក់​ចូល​ស្ថានភាព​នេះ​រួច​ទៅ​ហើយ៕

រូបតំណាង

ចុចអាន៖ថ្ងៃ​ណាត់​ជួប​ដំបូង បើ​បុរស​ធ្វើ​រឿង ៤ យ៉ាងនេះ គួរតែឈប់​ទំនាក់ទំនង​គ្នាទៅ

ប្រភព៖ tin24h7.fun អត្ថបទ៖Caramel

អត្ថបទថ្មី