ស្រលាញ់​គ្នា​ត្រូវ​តែ​ឲ្យ password Facebook គ្នា? ឬ​ក៏​មក​ពី​ទំនុក​ចិត្ត​មិន​ទាន់​គ្រប់​គ្រាន់

  • 2018-12-31 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​សម័យកាល​ដែល​មនុស្ស​សឹង​គ្រប់រូប​សុទ្ធ​តែ​មាន​គណនី​បណ្ដាញ​សង្គម​នោះ អ្នក​ដែល​មាន​គូ​តែង​ផិតភ័យ ព្រោះ​មិន​ដឹង​ថា​ក្រៅ​ពី​ខ្លួន សង្សារ​របស់​ពួក​គេ​នៅ​មាន​ទាក់ទង​នរណា​ទៀត​ឬ​អត់។ តែ​អ្នក​ច្បាស់​ទេ​ថា យក​បាន​លេខ​សម្ងាត់​គណនី​របស់គេ អ្នក​នឹង​មាន​សុវត្ថិភាព​នោះ?

រូបតំណាង

សព្វថ្ងៃ​នេះ បណ្ដាញសង្គម​ប្រៀប​ដូច​ជា​កាំបិត​មុខ​២ អ្នក​អាច​ដឹង​ពី​លេខ​សម្ងាត់​បណ្ដាញ​សង្គម​របស់​សង្សារ​ទាំង​អស់ ក៏​មិន​ប្រាកដ​ថា​អ្នក​កំពុង​ក្ដាប់​បាន​បេះដូង​របស់​គេ​ដែរ។ ក្នុង​រឿង​មនោសញ្ចេតនា ប្រសិន​បើ​គេ​ស្រលាញ់​អ្នក​ពិត អ្នក​មិន​ចាំ​បាច់​ត្រួតត្រា​អ្វី​ទាំង​អស់ ក៏​គេ​នៅ​តែ​ជា​របស់​អ្នក។ ជាក់​ស្ដែង ការ​ស្ទង់​មតិ​ជា​ច្រើនបាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ដឹង​ពី password របស់​ដៃ​គូ​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​មាន​អារម្មណ៍​តប់​ប្រមល់។

សាក​គិត​ចុះ ឧទាហរណ៍​ថា អ្នក​ទាំង​២​ចែក​រំលែក password ឲ្យ​គ្នា​​ដឹង ស្រាប់​តែ​មួយ​រយៈ​ក្រោយ​មក ស្រាប់​តែ​គេ​ប្ដូរ password អ្នក​ប្រាកដ​ជា​កើត​ចិត្ត​សង្ស័យ ដែល​អចេតនា​ធ្វើ​ឲ្យ​ស្នេហា​របស់​អ្នក​ចាប់​ផ្ដើម​រង្គោះរង្គើ។ ដឹង​កាន់​តែ​ច្បាស់ កាន់​តែ​អន់​ចិត្ត​តែ​ប៉ុណ្ណោះ ដូច​ជា​សារ​របស់​គេ និង​អ្នក​ចាស់​ជាដើម។ មាន​ករណី​ជា​ច្រើន​ដែល​ទោះបី​ជា​បែក​គ្នា​ហើយ ក៏​គេ​មិន​លុប​សារ​ទាំង​នោះ​ដែរ។ នៅ​ពេល​ដែល​យើង​ឆែកឆេរ​ហើយ​ឃើញ​នោះ ប្រាកដ​ជា​អន់​ចិត្ត​មិន​តិច​ឡើយ។ ផ្ទុយមក​វិញ ប្រសិន​ជា​មិន​ដឹង ប្រាកដ​ជា​បាន​ធូរ​ទ្រូង​ច្រើន​ណាស់ ព្រោះ​ទោះ​បី​ជា​គេ​ធ្លាប់​ផ្អែមល្ហែម​នឹង​គ្នា​កម្រិត​ណា​ក៏​ដោយ ក៏​វា​គ្រាន់​តែ​ជា​រឿង​អតីតកាល​តែ​ប៉ុណ្ណោះ។

រូបតំណាង

សរុបមកវិញ ការ​ជឿទុក​ចិត្ត​គ្នា​មិន​មែន​ស្ថិត​លើ password មួយ​នោះ​ទេ ព្រោះ​អ្វី​ដែល​ជា​របស់​យើង​ នៅ​តែ​ជា​របស់​យើង។ ត្រូវ​ចាំ​ទុក​ថា​ ចំណង​កាន់​តែ​រឹត​ កាន់តែ​ងាយ​ដាច់។ មាន​តែ​ក្ដី​ទុក​ចិត្ត​គ្នា​ពិត​ប្រាកដ​ប៉ុណ្ណោះ ទើប​អាច​ដើរ​ជាមួយ​គ្នា​បាន​យូរ​អង្វែង៕

ចុចអាន៖យក​ឈ្នះ​​មនុស្ស​ប្រុស​បេះដូង​ដែក​បាន​យ៉ាង​ងាយ ដោយ​គ្រាន់តែ​ប្រើ​វិធី​នេះ​

អត្ថបទ៖Caramel

អត្ថបទពេញនិយម