របៀបជ្រើសរើសរ៉ូបឲ្យស៊ីនឹងទម្រង់ត្រគាក
- 2018-12-29 07:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបជ្រើសរើសរ៉ូបឲ្យស៊ីនឹងទម្រង់ត្រគាក
ជាទូទៅត្រគាករបស់មនុស្សស្រីចែកចេញជា៤ទម្រង់ផ្សេងៗគ្នា។ ទម្រង់ត្រគាកដែលមានជាប់មកតាំងពីកំណើត មិនងាយផ្លាស់ប្តូរបានឡើយ ដូច្នេះហើយអ្នកគួរដឹងពីរបៀបជ្រើសរើសរ៉ូបឲ្យស័ក្តិសមនឹងរូបរាង ដើម្បីឲ្យមើលទៅសមភ្នែក មិនថាអ្នកមានត្រគាកបែបណាក៏ដោយ។
រាងជ្រុង
រាងបែបនេះគឺពុំសូវសម្បូរសាច់និងសំប៉ែត ទើបបានជាមើលទៅចេញរាងតែម្តង។ អ្នកគួរជ្រើសរើសរ៉ូប ដែលមានចាប់ភ្លីឬមានដាក់បូនៅពីខាងក្រោយ ដើម្បីបំពេញកន្លែងខ្វះខាតមើលទៅសមឥតទាស់។
រាងមូល
រាងទីពីរនេះភាគច្រើនមនុស្សស្រីចង់បាន ព្រោះវាងាយស្រួលក្នុងការស្លៀកសម្លៀកបំពាក់ផ្សេងៗ ប៉ុន្តែបើចង់ឲ្យកាន់តែទាក់ទាញ គួរស្លៀករ៉ូបរឹបនៅផ្នែកខាងលើ មានផាយធំនៅខាងក្រោម នោះរូបរាងដ៏ស្រស់ស្អាតនឹងបង្ហាញចេញមក។
រាងបេះដូង
អ្នកមានត្រគាកបែបនេះ គឺមានផ្នែកខាងមានទំហំតូចជាងខាងក្រោម ដូច្នេះហើយជម្រើសដ៏ល្អ គឺស្លៀករ៉ូប ដែលមានរឹបលើចង្កេះផាយធំ ឬរ៉ូបរឹបត្រង់ស្មើក៏បាន។
រាងអក្សរV
បើអ្នកមានត្រគាករាងអក្សរV ឬត្រីកោណ គួរប្រុងប្រយ័ត្នបន្តិចក្នុងការជ្រើសសម្លៀកបំពាក់។ ត្រូវស្លៀករ៉ូបណាដែលមិនរឹបរាងពេក សាច់ក្រណាត់ទន់ និងមានប្រវែងខ្លីគឺស័ក្តិសមបំផុត៕