ជួប​ស្នេហា​មិន​សម​បំណង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ច្រើន​លើក​ពេក គួរ​តែ​រៀនប្រើជីវិត​បែប​នេះ​ម្ដង

  • 2018-12-15 05:57:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​សមបំណង​អ្នក​ណា​ក៏​ប្រាថ្នា​ចង់​បាន​ដែរ ប៉ុន្តែ​គ្រប់​យ៉ាង​មិន​អាច​កើត​ឡើង​តាម​ការ​ចង់​បាន​របស់​មនុស្ស​​យើង​ឡើយ។ បើ​អ្នក​ចេះ​តែ​ជួប​រឿង​ឈឺចាប់ ខក​ចិត្ត​ជាមួយ​ស្នេហា​ច្រើន​លើក​ពេក​នោះ​ អ្នក​គួ​តែ​ងា​ក​មក​ប្រើជីវិត​ខ្លួន​ឯង​បែពប​នេះ​វិញ ៖

១. ផ្ដាច់​ខ្លួន​ពី​ស្នេហា​មួយ​រយៈ​សិន

សាកល្បង​ដកខ្លួន​ចេញ​ពី​រឿង​មនោសញ្ចេតនា​មួយរយៈ​សិន​ទៅ ចាំផ្ដើម​បង្រៀន​ខ្លួន​ឯង​ឲ្យ​ដើរ​ទៅ​មុខ​ដោយ​ខ្លួន​ឯង​ដោយ​មិន​បាច​មាន​ស្នេហា​ជា​ជំនួយ​ឡើយ។ ត្រូវ​បា្រប់​ខ្លួន​ឯង​ថា ស្នេហា​គ្មាន​អី​អស្ចារ្យ​ឡើយ។

រូបតំណាង

**២. កុំ​ចិត្ត​ទន់​ឆាប់​ស្រឡាញ់​នរណា​ម្នាក់​ពេក**

មុន​នឹង​អ្នក​ចង់​ចាប់​ផ្ដើម​ស្នេហា​ថ្មី​ទៀត​អ្នក​គួរ​ចំណាយ​ពេល​ឲ្យ​ច្រើន​ដើម្បី​មើល​ពី​គេ​សិន​ថា​តើ​អាច​បន្ត​ជាមួយ​គ្នា​ដល់​អនាគត​ទេ កុំ​ឆាប់​ស្រឡាញ់​អ្នក​ណា​ម្នាក់​លឿន​ពេក​អី ព្រោះ​វា​អាច​ឲ្យ​អ្នក​ឈឺចាប់​ម្ដង​ហើយ​ម្ដង​ទៀត ព្រោះមិន​មែន​ចេះ​តែ​ស្រឡាញ់​ហើយ​ចេះ​តែ​បែក​ទេ។

៣. ផ្ដោត​លើ​ការ​ងារ​ឲ្យ​បាន​ច្រើន

អ្នក​គួរ​តែ​ដកឃ្លា​រឿង​ស្នេហា​សិន ហើយ​ផ្ដោត​សំខាន់​លើ​រឿង​ការ​ងារ​វិញ ព្រោះ​វា​អាច​ឲ្យ​អ្នក​ធូរស្រាល​នូវ​រឿង​ដែល​អាក្រក់​ៗ​កើត​ឡើង​ក្នុង​ជីវិត​ស្នេហា​អ្នក។ ធ្វើ​ការ​ឲ្យ​បាន​ច្រើន ដក​ពិសោធន៍​រឿង​ការ​ងារ​វ​ក៏​ជួយ​ឲ្យ​អនាគត​អ្នក​ល្អ​ ជាជាង​ដេក​យំ​ដោយសារ​ស្នេហាដែរ។

៤. ថែ​រក្សា​ខ្លួន​ចាំ​ទទួល​គូ​ជីវិត​ពិត

កុំ​បណ្ដុះ​ខ្លួន​ជាមួយ​មនោសញ្ចេតនា​ក្លែងក្លាយ​ទៀត ត្រូវ​ស្រឡាញ់​ខ្លួន​ឯង និង​ថែទាំ​ខ្លួន​ឲ្យ​បាន​ស្អាត​រង់ចាំ​ទទួល​មនុស្ស​ដែល​សក្ដិសម​ជាមួយ​យើង ព្រោះ​ថ្ងៃ​ណា​មួយ​ម្នាក់​នោះ​នឹង​មក​ដល់ គ្រាន់​តែ​យូរ​ ឬ​ក៏​ឆាប់​ប៉ុណ្ណោះ។ អ្នក​គួរ​តែ​ឈប់​ប្រឡូក​ជាមួយ​ស្នេហា​ដែល​គ្មាន​ប្រយោជន៍​ទៀត​ទៅ គួរ​តែ​ចាំ​ទទួល​មនុស្ស​ដែល​ពិត​ប្រាកដ​ម្នាក់​វិញ។

៥. ប្រឡូកក្នុង​សង្គម​ឲ្យ​បាន​ច្រើន

ប្រហែល​អ្នក​មិន​មែន​ក្មេង​ទៀត​ទេ ដូច្នេះ​ក៏​មិន​គួរ​គិត​តែ​ពី​រឿង​ស្នេហា​ច្រើន​ពេក​ដែរ។ បើ​អ្នក​ជួប​ស្នេហា​មិន​សម​បំណង​ហើយ​ក៏​បណ្ដោយ​ឲ្យ​វា​ទៅ ហើយ​សាក​យក​ពេល​ធ្វើ​ការ​ជាមួយ​សង្គម​ឲ្យ​បាន​ច្រើន ស្គាល់​មនុស្ស​ឲ្យ​បាន​ច្រើន រីករាយ​ជាមួយ​អ្នក​ជុំវិញ​ខ្លួន​ឲ្យ​បាន​ច្រើន​ នោះ​អ្នក​នឹង​មាន​អារម្មណ៍​ថា​នៅ​មាន​អ្វី​ល្អ​ជាង​ស្នេហា​ច្រើន​ណាស់។

៦. រៀន​ប្រើ​ជីវិត​ម្នាក់​ឯង​ឲ្យ​មាន​តម្លៃ

យើង​កើត​មក​ក៏​ម្នាក់​ឯង ស្លាប់​ទៅ​វិញ​ក៏​ម្នាក់​ឯង​ដែរ ដូច្នេះ​រយៈពេល​ដែល​នៅ​ម្នាក់​ឯង​ក៏​វា​គ្មាន​អី​ត្រូវ​ធ្វើ​មិន​បាន​ដែរ។ ទម្លាប់​ខ្លួន​ដើរហើរ​ម្នាក់​ឯង រស់​នៅ​ម្នាក់​ឯង​ឲ្យ​បាន​ល្អ​បំផុត ព្រោះ​ក្នុង​ជីវិត​អ្នកនៅ​មាន​មនុស្ស​ល្អ​ៗ​ជា​ច្រើន​ទៀត​ដែល​ស្រឡាញ់​ និង​រង់ចាំ​ើល​អ្នក​ជោគជ័យ។

រូបតំណាង

មុន​នឹង​ក្រោយ​ជីវិត​គ្រួសារ​មនុស្ស​ម្នាក់​ៗ​នឹង​ចាប់​ផ្ដើម ដូច្នេះ​បើ​អាច​បោះបង់​រាល់​ស្នេហា​ដែល​គ្មាន​ន័យ​ក៏​ល្អ​ដែរ៕

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម