ល្បិច​ makeup ងាយ​ៗ​ឲ្យ​ឃើញ​មុខ​ស្អាត​បែប​ធម្មជាតិ តែលេចធ្លោ​ខ្លាំង!

  • 2018-12-13 03:33:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សួស្ដី​ប្រិយមិត្ត កញ្ញា តើ​អ្នក​កំពុងតែ​មាន​ចង់​ចេះ​របៀប​ផាត់​មុខ​ស្ដើង​ៗ​បែប​ធម្មជាតិ តែ​មើល​ទៅ​ឲ្យ​ស្អាត​ខ្លាំង​មែនទេ? មិន​បាច់​បារម្ភ​ទេ ខាងក្រោម​នេះ​យើង​នឹង​បង្ហាញ​ពី​គន្លឹះ​ងាយ​ៗ​ដែល​អ្នក​អាច makeup ដោយ​ខ្លួនឯង ហើយ​ស្អាត​មិន​ចាញ់​អ្នក​ជំនាញ​ទៀត​ផង។ ជា​ធម្មតា​ស្រី​ៗ​ចូលចិត្ត​ស្ទីល​តុបតែង​មុខ​ធម្មជាតិ​ណាស់ ព្រោះ​វា​មើល​ទៅ​ទាក់ទាញ ហើយ​វា​សម​ស្រប​សម្រាប់​នារី​ស្ថិត​ជា​យុវវ័យ។

ជំហាន​ដំបូង គឺ​ត្រូវ​រៀប​ចំ​មុខ​ឲ្យ​ស្រស់បស់ ដោយ​លាង​សម្អាត និង​ជូត​ឲ្យ​ស្ងួត។ ដើម្បី​ជួយ​ឲ្យ​មុខ​មើល​ទៅ​មាន​ពន្លឺ គឺ​ត្រូវ​កម្ចាត់​បញ្ហា​ក្រោម​ភ្នែក​ខ្មី ឬ​ស្លក់​សិន។ បន្ទាប់មក​លាប​ម្សៅ​ទ្រនាប់​ឲ្យស្ដើង​បំផុត និង​ផាត់​ម្សៅ​ហុយ​តិច​ៗ។

ជំហាន​ទី២ គឺ​រូបរាង​ចិញ្ចើម អ្នក​គួរ​គូរ​ឲ្យ​មាន​ស្នាម​បន្ថែម​ពី​លើ​ចិញ្ចើម​មាន​ស្រាប់​ដោយ​មិន​ដាក់​​ពណ៌​ក្រាស់ ឬ​ខ្មៅ​ពេក។ បន្ទាប់​មក​អ្នក​គួរ​ផាត់​ស្រមោល​ភ្នែក​ពណ៌​ត្នោត​ខ្ចី ពណ៌​ក្រហមព្រឿង​ៗ ពណ៌​ទឹកក្រូច...។ ជា​ចុង​បញ្ចប់​អ្នក​អាច​លាប mascara ថើៗ​ពី​លើ​រោម​ភ្នែក។

ជំហាន​ទី ៣ លាប​ក្រែម​បែប​នារី​កូរ៉េ។ មុន​ដំបូង​ជូត​សម្អាត​បបូរមាត់​ឲ្យ​ស្ងួត ហើយ​អ្នក​អាច​ជ្រើសរើស​ក្រែម​ទឹក ឬ​ហៅថា​ក្រែម​ក្ដៅ​ក្នុង​ជា​ពណ៌​ទឹក​ក្រូច ឬ​ក្រហម និង​ផ្កាឈូក៕ (មើល​តាម​គំរូ)

ចុចអាន៖គន្លឹះ​ពិសេស បង្រៀន​អ្នក​ឲ្យ​ចេះ​ផាត់​ពណ៌ភ្នែក​បាន​ស្អាត និង​ទាក់ទាញបែបយុវវ័យ!

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម