ទិន ហ្វី បង្ហាញ​ខ្លួន​ចាស់​ខ្លាំង​ក្នុង​កម្មវិធី​ថ្មី ក្រោយ​បាត់​មុខ​យូរ​ខែ

  • 2018-12-12 03:00:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ភាពយន្ត Hua Biao 2018 កន្លង​ទៅ​នេះ ខណៈ​តារា​ប្រុស​ស្រី​ដទៃ​ទៀត តុបតែង​ខ្លួន​ឡើង​ខ្ញង់​នោះ​ កំពូល​តារា​សម្ដែង​កំប្លែង​ហុងកុង Stephen Chow បែរ​ជា​​ធ្វើ​ខ្លួន​សាមញ្ញ ធ្វើ​ឲ្យ​លោក​មើល​ទៅ​ចាស់​ជាង​វ័យ។

កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ កម្មវិធី​ប្រគល់​ពាន​រង្វាន់​ភាពយន្ត​​ដ៏​ធំ​ប្រចាំ​ឆ្នាំ​របស់​ចិនគឺ Hua Biao Awards ២០១៨ ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​យ៉ាង​អ៊ឹកធឹក​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​សិល្បករ និង​សិល្បការិនី​យ៉ាង​ច្រើន​កុះករ។ ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​បណ្ដាញ​ព័ត៌​មាន ក៏​ដូច​ជា​ទស្សនិកជន​ខ្លាំង​ជាង​គេ​គឺ ស្ដេច​កំប្លែង​ហុងកុង Stephen Chow តែ​ម្ដង ព្រោះ​យូរ​ណាស់​ហើយ ទើប​គេ​ឃើញ​តួ​រឿង “អ្នក​លេង​ពូថៅហោះ” បង្ហាញ​ខ្លួន​ក្នុង​កម្មវិធីសិល្បៈ​ឡើង​វិញ។ ជា​ធម្មតា ទោះ​បី​ជា​រឿង​របស់​ខ្លួន ជាប់​ជា​បេក្ខភាព ឬ​ឈ្នះ​ពាន​រង្វាន់​ក៏​លោក​មិន​ខ្វល់​ចួលរួម​ដែរ។

យ៉ាងណាក្ដី ដោយ​សារ​តែ Hua Biao គឺ​ជា​កម្មវិធី​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល អាស្រ័យ​ហេតុនេះ តារា​ដែល​បាន​អញ្ជើញ​ទាំង​អស់​គឺ​មិន​មាន​អ្នក​ណា​បដិសេធ​ឡើយ។ គួរ​ឲ្យ​សោកស្ដាយ ទស្សនិកជន​បាន​វាយ​តម្លៃ​ថា​ពេល​នេះ ស្ដេច​កំប្លែង​ចាស់​ហើយ បូក​រួម​នឹង​ការ​ស្លៀក​ពាក់សាមញ្ញ និង​មិន​ព្រម​លាប​សក់​ស្ដូវ​ចេញ​ទៀត​នោះ ធ្វើឲ្យ​តារា​វ័យ​៥៦​ឆ្នាំ ចាស់​ជាង​វ័យ​យ៉ាង​ខ្លាំង៕

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម