មានតែអ្នកជួបទុក្ខលំបាកច្រើនទេ ទើបអ្នកយល់ច្បាស់ពីមេរៀនជីវិតទាំងនេះ
- 2018-12-01 10:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានតែអ្នកជួបទុក្ខលំបាកច្រើនទេ ទើបអ្នកយល់ច្បាស់ពីមេរៀនជីវិតទាំងនេះ
ក្ដីទុក្ខ គឺកើតឡើងសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែការមានទុក្ខមិនមែនសុទ្ធតែផ្ដល់ផលអាក្រក់ទាំងអស់នោះទេ។ មនុស្សដែលអាចទាញយកមេរៀនពីក្ដីទុក្ខ និងបរាជ័យដែលខ្លួនជួបប្រទះបាន សម្រាប់ការបន្តដំណើរជីវិតទៅខាងមុខ គឺជាមនុស្សដែលឆ្លាតបំផុត។ ខាងក្រោមនេះ គឺជាមេរៀនចំនួន ១៨យ៉ាងដែលយើងអាចរៀនសូត្របានពីទុក្ខលំបាកនានា៖
១. ធ្វើឲ្យយើងកាន់តែរឹងមាំ ការហាត់ប្រាណធ្វើឲ្យរាងកាយយើងរឹងមាំ ដូច្នេះហើយការឆ្លងកាត់បញ្ហាច្រើននឹងធ្វើឲ្យចិត្តគំនិតរបស់យើងរឹងមាំតាមនោះដែរ។
២. ធ្វើឲ្យយើងយល់ពីតម្លៃនៃក្ដីសុខ នៅពេលសុខសប្បាយ មនុស្សមិនសូវខ្វល់ខ្វាយច្រើនទេ តែពេលមានទុក្ខទើបដឹងថាអ្វីខ្លះដែលខ្លួនគួរថែរក្សាឲ្យល្អជាងនេះ។
៣. ធ្វើឲ្យយើងមានសមត្ថភាពកាន់តែពូកែ វាប្រៀបដូចជាការហាត់ពុតលត់ដំខ្លួនដូច្នោះដែរ ព្រោះគ្មានអ្នកណាពូកែដោយមិនឆ្លងកាត់ការលំបាកនោះទេ។
៤. ធ្វើឲ្យយើងមានការងារត្រូវធ្វើ (ធ្វើដើម្បីបំបាត់ទុក្ខ)
៥. ធ្វើឲ្យយើងមានបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាកាន់តែច្រើន
៦. ធ្វើឲ្យយើងមានការអត់ធ្មត់កាន់តែច្រើន មនុស្សមានការអត់ធ្មត់ច្រើនប៉ុណ្ណា នឹងអាចសម្រេចកិច្ចការធំបានប៉ុននោះ។
៧. ធ្វើឲ្យយើងចេះប្រុងប្រយ័ត្នកាន់តែច្រើន មិនថារាប់អានមនុស្សខុស ឬមានកំហុសឆ្គងក្នុងការងារណាមួយ វានឹងធ្វើឲ្យយើងមានការប្រុងប្រយ័ត្នខ្ពស់នៅពេលក្រោយ។
៨. ធ្វើឲ្យយើងមើលឃើញពិភពលោកកាន់តែទូលំទូលាយ បញ្ហាតូចតាចនឹងលែងជាបញ្ហាសម្រាប់អ្នកហើយ ព្រោះអ្នកបានយល់ថាជីវិតមានរឿងធំៗទៀតដែលត្រូវខ្វល់ខ្វាយ។
៩. ធ្វើឲ្យយើងដឹងថាអ្នកណាដែលយើងអាចពឹងពាក់បាននៅពេលលំបាក។
១០. ធ្វើឲ្យយើងដឹងថាអ្នកណាជាមិត្តរបស់យើងពិតប្រាកដ។
១១. ធ្វើឲ្យយើងដឹងថាអ្នកណាដែលស្រឡាញ់យើងពិតប្រាកដ។
១២. ធ្វើឲ្យយើងចេះស្វែងរកគុណសម្បត្តិពីការកើតទុក្ខ ៕