របៀបថែរក្សាស្បែកតាមលំដាប់លំដោយត្រូវធ្វើប្រចាំដើម្បីឲ្យស្បែកមានសុខភាពល្អស្រស់ស្អាតរាល់ថ្ងៃ
- 2018-12-01 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបថែរក្សាស្បែកតាមលំដាប់លំដោយត្រូវធ្វើប្រចាំដើម្បីឲ្យស្បែកមានសុខភាពល្អស្រស់ស្អាតរាល់ថ្ងៃ
មានស្បែកសស្អាតពីកំណើតគឺជាភ័ព្វសំណាងមួយ តែសម័យនេះបើទោះជាអ្នកកើតមកមានស្បែកស្រអែម ស្រអាប់ខ្មៅ ក៏នៅតែអាចប្រែជាភ្លឺថ្លា មើលទៅស្រស់ស្អាតទាក់ភ្នែកបានដែរ ប្រសិនបើអ្នកចេះវិធីថែទាំស្បែកទាំង ៤ជំហាននេះ ហើយធ្វើវាបានល្អតាមលំដាប់លំដោយជាប្រចាំរាល់ថ្ងៃនោះ អ្នកនឹងមានស្បែកស្រស់ស្អាតប្រកបដោយសុខភាពល្អជាមិនខាន។
១. ត្រូវគេងឲ្យបានគ្រប់គ្រាន់ និងស្កប់ស្កល់ល្អ៖
វាពិតជាសំខាន់ណាស់ដែលមានទម្លាប់ចូលគេងឲ្យបានទៀងទាត់ដើម្បីធានាថាអ្នកគេងបានគ្រប់គ្រាន់យ៉ាងហោចណាស់ឲ្យបាន៨ម៉ោង ដូច្នេះស្បែកក៏មានសុខភាពល្អទៅតាមនោះដែរ។ តែចំណុចនេះពិតជាពិបាកសម្រាប់អ្នកដែលមានបញ្ហាដំណេក ដំណោះស្រាយ អ្នកគួរហាត់ប្រាណ ឬលេងកីឡា ដើម្បីជួបកាត់ស្រេ្តស ឲ្យបានយ៉ាងហោចណាស់ ១ម៉ោងរាល់ថ្ងៃ ឬ អ្នកអាចធ្វើការងារផ្ទះ ដូចជាបោកខោអាវ ជូតសម្អាតផ្ទះ ឬ រៀបចំបន្ទប់ ដើម្បីឲ្យរៀងហត់នឿយ បែកញើសបន្តិច ធ្វើឲ្យអ្នកអាចឆាប់ងងុយគេង។ ប្រសិនបើធ្វើទាំងនេះហើយនៅតែពិបាកគេងលក់ អ្នកគួរទៅជួបប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញ។
២. ងូតទឹកសម្អាតខ្លួនដោយយកចិត្តទុកដាក់៖
បន្ទាប់ពីមានដំណេកគ្រប់គ្រាន់ហើយ នឹងក្រោកពីដំណេកនៅពេលព្រលឹមប្រកបដោយភាពស្រស់ថ្លា អ្នកត្រូវចាំថាការងូតទឹកសម្អាតខ្លួនរាល់ព្រឹកពិតជាចាំបាច់ មិនត្រឹមតែសម្រាប់បន្ថែមភាពស្រស់ស្រាយប៉ុណ្ណោះទេ តែវាក៏ជួយឲ្យស្បែកអ្នកត្រជាក់ និងលាងសម្អាតភាពកខ្វក់លើស្បែកដែលអាចកើតមានពេញមួយយប់ដោយសារការបែកញើស។ ត្រូវជ្រើសរើសសាប៊ូដុសខ្លួនឲ្យត្រូវនឹងស្បែក ដូចជាស្បែកស្ងួត ឬ ស្បែកធម្មតា ហើយត្រូវដុសសម្អាតឲ្យសព្វដោយយកចិត្តទុកដាក់កុំគ្រាន់តែដុសលំៗឲ្យសោះ ឯទឹក គួរប្រើទឹកក្តៅឧណ្ហៗ បានហើយ ដាច់ខាតកុំប្រើទឹកក្តៅពេកអាចធ្វើឲ្យខូចស្បែកបានដែរ។
៣. ត្រូវលាបឡេថែបំប៉នស្បែកជាប្រចាំក្រោយងូតទឹកសម្អាតខ្លួនរួច ៖
ការលាបឡេថែបំប៉នស្បែកជាប្រចាំក្រោយងូតទឹកសម្អាតខ្លួនរួច នឹងជួយឲ្យឡេចូលបានសព្វល្អទៅក្នុងស្បែក ដែលអាចឲ្យអ្នកឃើញប្រសិទ្ធភាពឡេបានឆាប់រហ័ស។ ហើយអ្នកត្រូវជ្រើសរើសប្រើឡេឲ្យបានត្រឹមត្រូវ ទាំងបរិមាណ និងប្រភេទឡេ ដូចជាត្រូវប្រើឡេលាបផ្តល់វីតាមីនដល់ស្បែកជួយឲ្យស្បែកសភ្លឺថ្លារួចហើយ បន្ទាប់មកអ្នកត្រូវលាបឡេការពារកំដៅថ្ងៃមួយជាន់ទៀត ប្រសិនបើអ្នកត្រូវចេញក្រៅធ្វើការនៅពេលព្រឹក។
បច្ចុប្បន្នឡេដែលមានស្លាកសញ្ញាទទួលស្គាល់គុណភាពត្រឹមត្រូវ ហើយប្រសិទ្ធិភាពខ្ពស់អាចជួយឲ្យស្បែកឆាប់សរ លោង ភ្លឺថ្លាក្នុងរយៈខ្លី និងមិនប៉ះពាល់សុខភាពស្បែក ដ៏ពេញនិយម នោះ គឺ Vaseline UV lightening។ នេះជាប្រេនឡេលាបស្បែកដែលធានាទំនុកបំផុត មានកិត្តិនាមល្បីទូទាំងពិភពលោកជាយូរឆ្នាំមកហើយ។ ផលិតឡើងពីបច្ចេកវិទ្យាថ្មីទំនើប Vaseline UV Lightening លាបទៅមិនស្អិតជាប់ស្បែកស្រួលខ្លួន ផ្តល់សំណើមដល់ស្បែកបានយូរ ពិសេសភាពតូចល្អិតនៃវ៉ាសឺលីនជែលលី និង វីតាមីន B3 អាចធ្វើឲ្យស្បែកមានសុខភាពល្អ សភ្លឺថ្លាក្នុងរយៈពេលតែ ២សប្តាហ៍ប៉ុណ្ណោះឃើញស្អាតប្លែកភ្នែកម៉ង។
៤.មានរបបអាហារល្អ ធ្វើឲ្យស្បែកមានសុខភាពល្អពីខាងក្នុង ៖
របបអាហារល្អជួយឲ្យសុខភាពល្អ ហើយស្បែកក៏មើលទៅស្រស់ថ្លាតាមនោះដែរ។ ជាក់ស្តែងការញ៉ាំអាហារមិនមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ល្អ ហើយមិនទៀងទាត់ អាចធ្វើឲ្យស្បែកឆាប់ចាស់ជាងវ័យ និងមានសភាពស្ងួតទ្រុឌទ្រោម។
ដូច្នេះដើម្បីឲ្យមានស្បែកស្រស់ស្អាតបានយូរអង្វែងក្រៅពីធ្វើប៉ុន្មានចំណុចខាងលើឲ្យបានខ្ជាប់ខ្ជួនហើយ ស្រីៗត្រូវញ៉ាំអាហារណាដែលសម្បូរវីតាមីន ដូចជាបន្លែងបៃតង បន្លែដែលមានសរសៃ fiber ផ្លែឈើសម្បូរដោយវីតាមីន C (ក្រូច) B3 (សណ្តែកដី) E (ផ្លែបឺ) A (ដំឡូងជ្វា) ហើយត្រូវជៀសវាងកុំញ៉ាំអាហារដែលសម្បូរ ជាតិខ្លាញ់ អាចងាយឲ្យឡើងមុន និងកុំផឹកស្រាច្រើន ឬជក់បារីឲ្យសោះ។ ចំណុចសំខាន់មួយទៀតដាច់ខាតត្រូវផឹកទឹកឲ្យបានយ៉ាងហោចណាស់ ២លីត្រក្នុង១ថ្ងៃ ដើម្បីរក្សាបានភាពត្រជាក់ពីខាងក្នុង។