ស្ដាប់​សំឡេង​បេះដូង​​ខ្លួន​ឯង បើ​លោត​ញាប់​ពេល​នៅ​ជិត​ បញ្ជាក់​ថា​គាត់​ជា​មនុស្ស​​​អ្នកស្រលាញ់​ពិត

  • 2018-11-28 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​តែងតែ​ចង់​ដឹង​ថា​សំឡេង​បេះដូង​របស់​ខ្លួន​លោត​យ៉ាង​ណា ​នៅ​ពេល​ដែល​ចាប់​ផ្ដើម​ស្រលាញ់​នរណា​ម្នាក់​ឬ ​មិន​ពេញ​ចិត្ត​ចំពោះ​អ្វី​មួយ។ យ៉ាងណាមិញ​រឿង​នេះ ​ប្រិយមិត្ត​ជា​ពិសេស​ស្រី​ៗ​អាច​តាម​ដាន​ខ្លួន​ឯង​បាន ​ថា​វា​លោត​យ៉ាង​ណា​នៅ​ពេល​មាន​រឿង​កើត​ឡើង។

ដូច្នេះ​ប្រសិន​បើ​ប្រិយមិត្ត​ចង់​តាមដាន ​សូម​អនុវត្តន៍​តាម​វិធី​ខាង​ក្រោម​នេះ​៖

ជំហាន​ទី​១៖ ពេល​នៅ​ក្បែរ​ប្រុស​ម្នាក់​នោះ អ្នក​​ត្រូវ​បិទ​ភ្នែក​កុំ​ខ្វល់​ជាមួយ​រឿង​ផ្សេង​ តាំង​ចិត្ត​ឱ្យ​ស្ងប់។ ធ្វើ​ដូច្នេះ​ដើម្បី​ចង់​ដឹង​ថា​ ចង្វាក់​បេះដូង​របស់​ខ្លួន​ឯង​ថា​លោត​ញាប់​ខុស​ប្លែក​ពី​ធម្មតា​ដែរ​ឬ​អត់។

ជំហាន​ទី​២៖ ដក​ដង្ហើម​ចេញ​ចូល​ឱ្យ​បាន​ច្រើន​ដង អំឡុង​ពេល​បិទ​ភ្នែក​នេះ ហើយ​ប្រៀបធៀប​​សំឡេង​បេះដូង​​ ថា​តើ​ពេល​នៅ​ជាមួយ​មិត្ត​ភ័ក្តិ​ប្រុស​ៗ​យើង និង​នៅ​ជា​មួយ​គេ​ចង្វាក់​បេះដូង​នៅលោត​ដូច​គ្នា​អត់។

ជំហាន​ទី​៣៖នៅ​ពេល​​ដឹង​ថា​ចង្វាក់​បេះដូង​របស់​អ្នក​នឹង​ចាប់​ផ្ដើម​លោត​ខុស​ពី​ធម្មតា​ហើយ​​នោះ​វា​ជា​សញ្ញា​បញ្ជាក់​បាន​ពី​ខ្លួន​ឯង​ជាក់ជា​មិន​ខាន​ថា យើង​ស្រលាញ់​គេ​ហើយ។

ជំហាន​ទី​៤​​៖ ​ពេលនៅ​ជិត​គេ​បេះដូង​អ្នក​ស្ទើរតែ​ហោះ​ចេញ​មក​ក្រៅ ហើយ​មានអ្នក​មាន​អារម្មណ៍​អៀន​ៗ​នោះ ក៏​ជា​សញ្ញា​បញ្ជាក់​ថា​អ្នក​ពិត​ជា​លង់​ស្នេហ៍​លើ​គេ​ដក​ចិត្ត​មិន​រួច​ឡើយ៕

ចុចអាន៖បើ​ស្រលាញ់​កុំ​ឃាត់ឃាំង​នាង ឲ្យ​នាង​ធ្វើ​រឿង​ទាំងនេះ​ក្នុង​ជីវិតចុះ

ប្រភព៖ mysteries24 ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម