មុខសញ្ញាបង្ហាញថាអ្នកញៀននឹងហ្វេសប៊ុកដល់កម្រិតអាសន្នហើយ
- 2018-11-25 05:29:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុខសញ្ញាបង្ហាញថាអ្នកញៀននឹងហ្វេសប៊ុកដល់កម្រិតអាសន្នហើយ
ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ គួរដកខ្លួនចេញពីបណ្ដាញសង្គមខ្លះមុនពេលផុងខ្លួនជ្រៅជាងនេះ។
ទូរសព្ទស្មាតហ្វូន ថេបប្លេត និងកុំព្យូទ័រយួរដៃ សព្វថ្ងៃនេះគឺមានភាពទូលំទូលាយខ្លាំងណាស់នៅក្នុងសង្គម។ បច្ចុប្បន្ន សំឡេងផ្ញើសារ សំឡេងឆាតរបស់ Facebook លោតមកដូចជារឿងធម្មតាទៅហើយ។ មានមនុស្សជាច្រើនរាល់ថ្ងៃនេះញៀនបណ្ដាញសង្គមដូចញៀនគ្រឿងញៀនដែរ គឺខ្វះមិនបាន ហើយធ្វើឲ្យប៉ះពាល់ដល់ផ្នែកផ្សេងៗទៀតនៃជីវិតរបស់ខ្លួន។ ខាងក្រោមនេះគឺជារោគសញ្ញារបស់អ្នកញៀនបណ្ដាញសង្គមរហូតដល់កម្រិតគ្រោះថ្នាក់។
១. ឧស្សាហ៍ពិនិត្យមើលសារ comment ចំនួន like នៅលើរូប ក៏ដូចជា status របស់ខ្លួនឯង។
២. បង្ហោះអ្វីក៏សរសេរ hashtag។ ពេលខ្លះ hashtag ពេញមួយ status ក៏មាន។
៣. ជឿជាក់ថានៅលើបណ្ដាញសង្គមមានអ្វីត្រូវធ្វើច្រើនជាង នៅជីវិតខាងក្រៅ
៤. មានអារម្មណ៍ថាពិបាកចិត្តនៅពេលគ្មានអ្នកណា comment ទៅលើអ្វីដែលខ្លួនបង្ហោះ។
៥. មានអារម្មណ៍ថាមិនពេញចិត្ត នៅពេលដែលចំនួនអ្នក like ធ្លាក់ចុះ ឬមិនច្រើនដូចពីមុន។
៦. ភ័យខ្លាចនៅពេលគេ tag រូបខ្លួនចូល ព្រោះខ្លាចមិនស្អាតដូចរូបដែលយើងបង្ហោះខ្លួនឯង។
៧. តែងប្រៀបធៀបខ្លួនឯងជាមួយអ្នកប្រើបណ្ដាញសង្គមផ្សេងទៀត។
៨. វាយតម្លៃអ្នកដទៃតាមរយៈការបង្ហោះរបស់គេនៅលើបណ្ដាញសង្គម។
៩. រឿងដែលធ្វើមុនគេពេលក្រោកពីដំណេកគឺឆែកមើលបណ្ដាញសង្គម។
១០. មិនអាចចូលបន្ទប់ទឹកបានប្រសិនបើមិនយកទូរសព្ទទៅតាម។
១១. រៀងរាល់៥នាទី ឬតិចជាងនេះ គឺត្រូវចូលមើលបណ្ដាញសង្គមម្ដង ៕
ចុចអាន៖