បើឃើញបុរសណាមាន១១ចំនុចនេះ ស្រលាញ់ចុះមិនខុសទេ
- 2018-11-17 08:53:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើឃើញបុរសណាមាន១១ចំនុចនេះ ស្រលាញ់ចុះមិនខុសទេ
មនុស្សស្រី ងាយនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍របស់បុរសណា ដែលពូកែសម្តែងអាការៈទាក់ទាញ និងពូកែលែងសម្តីផ្អែមល្ហែម។ ប៉ុន្តែទាំងនេះ ប្រហែលជាមិនមែនជាស្នេហ៍ស្មោះនោះទេ ព្រោះគេអាចគ្រាន់តែយកតិចនិកនេះ បោកប្រាស់អ្នកក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ អញ្ចឹង ដើម្បីសម្គាល់ថាបុរសណា ស្រលាញ់អ្នកពិតប្រាកដ អ្នកអាចមើលតាមរឿង ១១ចំនុចនេះ៖
១. សម្លឹងមើលអ្នកតែម្នាក់គត់
មិនរាយភ្នែកសម្លឹងមើលស្រីផ្សេងផ្តេសផ្តាស ពេលកំពុងនិយាយជាមួយអ្នក។ គេនឹងប្រើកែវភ្នែករបស់គេ បង្ហាញចេញពីការចាប់អារម្មណ៍ចំពោះសកម្មភាពរបស់អ្នកគ្រប់ពេល។
ចុច៖ ពេលជួបបុរសក្នុងក្តីសុបិន មនុស្សស្រីនឹងមានអារម្មណ៍ទាំង ៩ យ៉ាងនេះ
២. ចិត្តល្អ មានសេចក្តីមេត្តាករុណា
ចេះអាណិតអាសូរ ចំពោះអ្នក គ្រួសារ និងមិត្តភក្តិរបស់អ្នក។ គេនឹងយកចិត្តទុកដាក់ជួយនូវអ្វីដែលអ្នកបានពឹងពាក់ ឬសូម្បីតែអ្នកមិនពឹងពាក់គេក៏ដោយ។
៣. មានចិត្តអត់ធ្មត់ដើម្បីសម្រេចការងារធំ
គាត់ជាមនុស្សប្រុស ដែលមានក្តីស្រមៃធំធេង ប៉ុន្តែគាត់ក៏មានសេចក្តីអំណត់ក្នុងការធ្វើវាដោយសន្តិវិធី។ ជារួម គឺគាត់មិនអន្ទះសារ ឬ មួរម៉ៅ ពេលមិនទាន់សម្រេចកិច្ចការនោះ បានភ្លាមៗនោះទេ។
៤. ស្គាល់ពីដែនកំណត់របស់ខ្លួន
គាត់ហ៊ានប្រាប់អ្នកពីអ្វីដែលគាត់អាចធ្វើបាន និងធ្វើមិនបាន បើទោះបីជាគាត់ខំប្រឹងប្រែងយ៉ាងណាក៏ដោយ។ គាត់មិនចេះតែអួតឲ្យតែផុតពីមាត់នោះទេ។
៤. ចេះធ្វើម្ហូប
គាត់ស្គាល់ពីសម្ភារៈក្នុងផ្ទះបាយ ហើយអាចចំអិនអាហារសម្រាប់ខ្លួនឯង និងសម្រាប់អ្នកញុំាបាន។
៥. មានភាពរស់រវើក
គាត់ជាមនុស្សដែលចូលចិត្តហាត់កីឡា/ហាត់ប្រាណ ជាប្រចាំថ្ងៃ ឬ ចូលចិត្តធ្វើអ្វីផ្សេងៗ ដែលឲ្យពេលវេលាដើរអត់ប្រយោជន៍។
៦. មិនចេះអួតអាង
មនុស្សប្រុសល្អៗ មិនសូវចេះអួត នូវរឿងអ្វីដែលគេធ្វើមិនបាននោះទេ។ គេនឹងមិនប្រើវិធីនេះ ដើម្បីទាក់ទងស្រីៗឡើយ។
៧. មានសមត្ថភាពពិសេស អាចធ្វើឲ្យអ្នកសើច និងញញឹម
មិនថាអ្នកពិបាកចិត្តប៉ុណ្ណាទេ គឺគេមានវិធីប្លែកៗ ដើម្បីធ្វើឲ្យអ្នកអាចសើច និងញញឹមបានគ្រប់ពេល។
៨. តែងនិយាយពាក្យល្អៗ
គាត់នឹងមិនប្រើពាក្យសម្តីត្រគោះបោះបោកចំពោះអ្នកនោះទេ។ ទោះបីជាខឹងយ៉ាងណា គាត់នឹងរកវិធីឆ្លើយតបដោយពាក្យល្អៗទៅអ្នកវិញ។
ចុច៖ មនុស្សប្រុសដែលចាប់ផ្ដើមធុញទ្រាន់នឹងស្នេហា គេតែងតែសម្ដែងរឿងទាំងនេះចេញមក
៩. មិននាំឈ្លោះ
ធម្មតាទេ ដែលគូស្នេហ៍តែងតែឈ្លោះគ្នា ប៉ុន្តែគេនឹងក្លាយជាមនុស្ស ដែលបញ្ចប់ជម្លោះនោះ ហើយស្វែងរកសន្តិភាព សម្រាប់សេចក្តីស្នេហា។
១០.ជួយអ្នកគ្រប់ពេល ដែលអ្នកមានទុក្ខ
គេនឹងព្យាយាមជួយអ្នក មិនថាគេរវល់ប៉ុណ្ណានោះទេ។ គ្រាន់តែអ្នកទូរសព្ទទៅគេ គេក៏នឹងស្ទុះមករកអ្នកភ្លាម។ គេដាច់ខាតមិនទុកអ្នកចោលក្នុងពេលមានទុក្ខ នោះទេ។
១១. ចាត់ទុកអ្នកជាមនុស្សសំខាន់
គេនឹងដាក់អ្នកជាជម្រើសដំបូង នៅក្នុងការសម្រេចចិត្តអ្វីមួយ។ អ្នកតែងតែជាមនុស្សស្រីម្នាក់ ដែលមានតំលៃសំខាន់ សម្រាប់គេជានិច្ច៕
អត្ថបទទាក់ទង៖ បើមិនចេះធ្វើរឿងទាំងនេះ ប្រយ័ត្នបុរសល្អៗរបូតចេញពីដៃបាត់