ពេលជួបបុរសក្នុងក្តីសុបិន មនុស្ស​ស្រី​​នឹង​មាន​អារម្មណ៍​ទាំង ៩ យ៉ាង​នេះ

  • 2017-07-05 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​គ្រា​ដំបូងគូស្នេហ៍​ភាគច្រើន មិន​បណ្ដោយ​ខ្លួន​ឲ្យ​ធ្លាក់​ក្នុង​រណ្ដៅ​ស្នេហ៍​ដ៏​សែន​ជ្រៅ ភ្លាមៗ​មួយ​រំពេច​ឡើយ​។ ពួកគេ​នឹង​ព្យាយាម​បង្ក្រាប​អារម្មណ៍ និង​ប្រើ​ពេល​វេលា ដើម្បី​មើល​ចិត្ត​គ្នា​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ។ ប៉ុន្តែ ជួនកាលគូស្នេហ៍​ខ្លះមិន​ត្រូវ​ការ​ចំណាយ​ពេល​យូរ​ឡើយ ក្នុង​ការ​សម្រេច​ចិត្ត​ថា ពួក​គេ​នឹង​អាច​រស់នៅ​ជា​មួយ​នរណា​ម្នាក់​អស់​មួយ​ជីវិត ព្រោះ​ដៃ​គូ​ជា​មនុស្ស​ក្នុង​ក្ដី​ស្រម៉ៃ។ ពេលបានជួបបុរសក្នុងក្តីសុបិន​ភ្លាម ទើប​មនុស្ស​ស្រី​មាន​អារម្មណ៍​ទាំង ៩ យ៉ាង​នេះ៖

រូបតំណាង

ជាក់ស្ដែង គូស្នេហ៍​មួយ​ចំនួន​បាន​ដឹង​ភ្លាមៗ​ថា ពួកគេ​ពិត​ជា​បាន​ជួប​មនុស្ស​នៅ​ក្នុង​ក្ដី​សុបិន បើ​ទោះ​បី​គ្រាន់​តែ​ក្រឡេក​ឃើញ​ខ្សែ​ភ្នែក​គ្នា ជា​លើក​ដំបូង​ក៏​ដោយ។ គូ​ស្នេហ៍​បែប​នេះ​មាន​មិន​ច្រើន​ឡើយ ប៉ុន្តែ​កម្លាំង​នៃ​ក្ដី​ស្រលាញ់​របស់​ពួកគេ គឺ​កើត​មាន​ពិត​ប្រាកដ​មែន។

ខាង​ក្រោម​នេះ គឺ​ជា​អារម្មណ៍​ទាំង ៩ ដែល​នឹង​កើត​ឡើង នៅ​ពេល​អ្នក​បាន​ជួប បុរស​ក្នុង​ក្ដី​សុបិន៖

#១ អ្នក​នឹង​ភ្ញាក់ផ្អើល ដែល​អ្នក​កំពុង​អភិវឌ្ឍ​អារម្មណ៍​ដ៏​ចម្លែក និង​មិន​ធ្លាប់​មាន​មួយ យ៉ាង​ឆាប់​រហ័ស

#២ អ្នក​គ្មាន​អារម្មណ៍​ថា មិន​ស្រណុក ឬ​មិន​ធម្មតា​អី​​នោះ​ទេ

#៣ ការ​ទាក់ទាញ​របស់​អ្នក​ចំពោះ​រូប​គេ កាន់​តែ​បន្ត​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ

រូបតំណាង

#៤ អ្នក​មិន​ភ័យ​ខ្លាច​ក្នុង​ការ​ប្រយុទ្ធ​ឡើយ ព្រោះ​អ្នក​ដឹង​ថា ឥទ្ធិពល​នៃ​ក្ដី​ស្នេហា​របស់​អ្នក​អាច​យក​ឈ្នះ​លើ​អ្វី​គ្រប់​យ៉ាង

#៥ អ្នក​នឹង​តែងតែ​មាន​អារម្មណ៍​ថា ត្រូវ​បាន​គេ​កោតសរសើរ និង​ស្រលាញ់

#៦ អ្នក​ស្រលាញ់​លក្ខណៈ​របស់​គ្នា​ទៅ​វិញ​ទៅ​មក រហូត​ធ្វើ​ឲ្យ​រំខាន​ដល់​អ្នក​ដទៃ

#៧ អ្នក​នឹង​ទទួល​បាន​ការ​លើក​ទឹកចិត្ត ដោយសារ​តែ​ការ​ពិត អ្នក​ចែក​រំលែក​គោលដៅ និង​ទស្សនៈ​វិស័យ​ស្រដៀង​គ្នា

#៨ អ្នក​នឹង​មាន​កន្លែង​សុវត្ថិភាព​សម្រាប់​និយាយ​អំពី​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​ចង់​និយាយ

#៩ អ្នក​នឹង​មាន​អារម្មណ៍​ថា​មាន​រនាំង​ការពារ​ទំនាក់ទំនង​ស្នេហា​របស់​អ្នក៕

ចុចអាន៖

ប្រភព៖ relrules ប្រែ​សម្រួល៖ សេង ឡុង