ទម្លាប់​ជា​ប្រចាំ​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ជីវិត​អ្នក​កាន់​តែ​ដុនដាប​ទៅ​ៗ

  • 2018-11-16 15:15:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​ពេល​ខ្លះ​អាច​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់​ តែ​វា​ទៅ​ជា​បែប​នេះ​ក៏​ដោយសារ​តែ​អ្នក​រៀបចំ​វា​ដែរ​ បើ​អ្នក​ចេះ​គ្រប់​គ្រង​ នោះ​ជីវិត​អ្នក​នឹង​ល្អ​ តែ​ជីវិត​អ្នក​នឹង​ដុន​ដាប​បើ​សិន​ជា​អ្នក​មាន​ទម្លាប់​ទាំង​អស់​នេះ៖

១. អ្នក​នៅ​តែ​យក​អតីតកាល​មក​លាយ​ឡំ​នឹង​បច្ចុប្បន្ន​ដែល​អ្នក​កំពុង​រស់​នៅ

២. អ្នក​តែង​តែ​ «លេង» Facebook ​ មិន​មែន​ « ប្រើ​ប្រាស់» Facebook

៣. អ្នក​គិត​ច្រើន​ ហើយ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ស្មុគស្មាញ​ មិន​រីករាយ

៤. អ្នក​តែង​តែ​ចូល​គេង​យឺត​​នៅ​ពេល​យប់ ហើយ​ ក្រោក​យូរ​នៅ​ពេល​ព្រឹក

៥. អ្នក​ « Drama» គ្រប់​ពេល​ ជា​ពិសេស​ Drama ទាំង​គ្មាន​រឿង​អី​សោះ

៦. អ្នក​គ្មាន​របប​អាហារ​ត្រឹម​ត្រូវ និយាយ​រួម​គឺ​ឃ្លាន​ពេល​ណា​ ញ៉ាំ​ពេល​ហ្នឹង

៧. អ្នក​ចូល​ចិត្ត​និយាយ​ដើម​គេ​ ទាំង​មិន​បាន​មើល​ខ្លួន​ថា​ល្អ​គ្រប់​ដប់​ឬនៅ?​

៨. រិះគន់​គ្រប់​រឿង​ ហើយ​មិន​ដែល​គិត​រឿង​ល្អ​នឹង​កើត​ឡើង​ឡើយ

៩. អ្នក​មិន​ស្រឡាញ់​អ្វី​ដែល​អ្នក​មាន​ អ្នក​តែង​តែ​ចង់​បាន​អ្វី​ដែល​នៅ​ឆ្ងាយ​ពី​អ្នក

១០. អ្នក​ធ្វើ​អ្វី​ដើម្បី​ផ្គាប់​ចិត្ត​គេ​ មិន​មែន​សម្រាប់​ខ្លួន​ឯង

ជីវិត​គឺ​ខ្លី​ណាស់​ ដូច្នេះ​អ្នក​មិន​គួរ​ធ្វើ​ឲ្យ​វា​គ្មាន​ន័យ​នោះ​ទេ៕

ប្រភព៖ lifehack ប្រែសម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម